គោលដៅទីផ្សារដែលអាជីវកត្រូវដឹងក្នុងការផ្សព្វផ្សាយក្នុង Facebook Page

គោលដៅទីផ្សារដែលអាជីវកត្រូវដឹងក្នុងការផ្សព្វផ្សាយក្នុង Facebook Page
ត្រលប់មកវិញតាមសន្យាថានឹងបកស្រាយលំអិតអំពីយុទ្ធសាស្រ្ដក្នុងការកំណត់គោលដៅមុនពេលចាប់ផ្ដើមដំណើរការទីផ្សារក្នុង Facebook Page លើប្រធានបទ ៤ ជំហានចាំបាច់សម្រាប់ប្រតិបត្ដិការយុទ្ធសាស្រ្ដទីផ្សារក្នុង Facebook សម្រាប់អាជីវកម្ម”ដែលលើកនិយាយពីបួនចំណុចសំខាន់ៗដូចជា ការកំណត់គោលដៅទីផ្សារច្បាស់លាស់ ការស្រាវជ្រាវ ការអភិវឌ្ឍដំណើរ​ Facebook Page និងការវិភាគលើលទ្ធផល។ ទាំងអស់នេះសុទ្ធសឹងតែជាចំណុចដែលមិនអាចមើលរម្លងបាន ហើយសម្រាប់ថ្ងៃនេះផងដែរ យើងនឹងបកស្រាយលំអិតអំពីការកំណត់គោលដៅក្នុងទីផ្សារឱ្យបានច្បាស់លាស់។ យើងបានបញ្ជាក់រួចមកហើយថា អ្វីគ្រប់យ៉ាង ជាពិសេសយុទ្ធសាស្រ្ដត្រូវតែចាប់ផ្ដើមជាមួយគោលដៅច្បាស់លាស់។ បើអ្នកចង់បើកដំណើរការយុទ្ធសាស្រ្ដទីផ្សារក្នុង Facebook Page សំណួរសួរថា តើអ្នកចង់បានអ្វីពីវា? ចង់ឱ្យគេស្គាល់ពីម៉ាកយីហោ ឬចង់ផ្សព្វផ្សាយលក់ផលិតផល? ការកំណត់គោលដៅច្បាស់លាស់វាមានភាពងាយស្រួលដើម្បីបាញ់ឱ្យចំអតិថិជន និងងាយស្រួលក្នុងការវាយតម្លៃ។ ខាងក្រោមនេះ ជាចំណុចមួយចំនួននៃគោលដៅទីផ្សារតាម Facebook Page
  • បង្កើនការស្គាល់ពីម៉ាកយីហោ៖ ចំពោះចំណុចនេះយើងផ្ដោតសំខាន់ក្នុងទីផ្សារផ្សព្វផ្សាយឱ្យគេស្គាល់ពីអាជីវកម្មរបស់អ្នក (Public Relation) ទៅដល់អ្នកប្រើប្រាស់ Facebook ទាំងអស់។ ចំណុចនេះវាពិបាកបន្ដិចដើម្បីវាស់វែងឱ្យដឹងជាក់លាក់ថា នរណាពិតជាស្គាល់អាជីវកម្មរបស់អ្នក តែយើងស្មានទៅតាមចំនួន Like Page ក្នុងរយៈពេលជាក់លាក់ណាមួួយដែលយើងបានធ្វើការផ្សព្វផ្សាយ។ (ឧ. គោលដៅរបស់អ្នក គឺចង់បាន Like Page 300 ក្នុងរយៈពេល ២​ ខែ)
 
  • បង្កើត និងបង្កើនទំនុកចិត្ដ៖ នេះជាគោលបំណងក្នុងការផ្សព្វផ្សាយពីសមិទ្ធផល ឬ ការនិយាយល្អពីអតិថិជនរបស់អ្នកទៅកាន់សាធារណដើម្បីបង្ហាញថា យើងជាក្រុមហ៊ុនដែលមានការគាំទ្រខ្លាំង និងមានទំនុកខ្ពស់ពីសំណាក់អតិថិជន។
 
  • បង្ហាញអំពីវិសាលភាព និងចំណេះដឹងក្នុងអាជីវកម្មរបស់អ្នក៖ Facebook ជាកន្លែងដ៏មានឥទ្ធិពលបំផុតដើម្បីផ្សព្វផ្សាយពីការងារដែលអ្នកបានធ្វើកន្លងមក ជាពិសេសចំណេះដឹង ឬយុទ្ធសាស្រ្ដល្អៗក្នុងអាជីវកម្មរបស់អ្នកដែលបានធ្វើឱ្យអ្នកទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃ។
 
  • ផ្សព្វផ្សាយការលក់៖ នេះជាគោលដៅចុងក្រោយក្នុងអាជីវកម្ម គឺលក់ផលិត ឬសេវាកម្មដើម្បីទទួលបានប្រាក់ចំណេញ។ ការផ្សព្វផ្សាយលក់ដោយផ្ទាល់ក្នុង Facebook វាពិតជាមានការប្រកួតប្រជែងខ្លាំងមែនទែន ព្រោះថាមានគេផ្សព្វផ្សាយលក់ផលិតផល ឬសេវាកម្មដូចអ្នកជាច្រើន។ ហើយដើម្បីយកឈ្នះអ្នកមិនត្រូវបើយុទ្ធសាស្រ្ដបញ្ចុះតម្លៃហួសហេតុពេកនោះទេ។ ផ្ទុយទៅវិញអ្នកត្រូវពង្រឹងចំណុចបីខាងជាមុនសិន។
(អ្នកអាចតាមដានមើលក្នុងគេហទំព័រយើងខ្ញុំដើម្បី សិក្សាបន្ថែមលើប្រធានដែលទាក់ទងនឹងការធ្វើទីផ្សារតាមអនឡាញ) ឯកសារយោង: www.socialmediaexaminer.com  

Related post: