គោលចំណុច ៣ធំៗពីបណ្តាញសង្គមផ្សព្វផ្សាយដែលម្ចាស់អាជីវកម្មត្រូវតែមាន

គោលចំណុច ៣ធំៗពីបណ្តាញសង្គមផ្សព្វផ្សាយដែលម្ចាស់អាជីវកម្មត្រូវតែមាន

 

ចំណុចជារួមបីដែលត្រូវបានគេរកឃើញក្នុងអាជីវកម្មដែលទទួលបានភាពជោគជ័យ និងមានអាយុកាលយូរអង្វែងដោយប្រើមធ្យោយក្នុងការផ្សព្វផ្សាយតាមមបណ្ដាញផ្សព្វផ្សាយសង្គម ជាពិសេសតាម Facebook គឺ៖

 

១. មានភាពបើកទូលាយ

 

 

ម៉ាកយីហោ ផលិតផល ឬ មធ្យោបាយក្នុងការផ្សព្វផ្សាយអាជីវកម្មមួយត្រូវឱ្យអ្នកមើលមានអារម្មណ៍ថា អាជីវកម្មរបស់លោកអ្នកបើកទទួលស្វាគមន៍ដល់អតិថិនជនយ៉ាងទូលាយ។ ម៉្យាងវិញទៀត យើងអាចនិយាយបានជាប្រភេទម៉ាកយីហោដែលធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនខ្លះៗ ទៅដល់អតិថិជន ដើម្បីធ្វើឱ្យអតិថិជនគ្មានអារម្មណ៍ទើសទាល់ក្នុងការជួយចែករំលែកបន្ដអំពីម៉ាកយីហោរបស់ខ្លួន។


២. មានភាពជាប់ទាក់ទង

 

ដោយសារគ្រប់វិធីសាស្រ្ដក្នុងការផ្សព្វផ្សាយតាមបណ្តាញសង្គមកាន់តែមានភាពវៃឆ្លាត និងមានការប្រកួតប្រជែងខ្លាំង គោលដៅនៃអាជីវកម្មរបស់លោកអ្នកត្រូវមានភាពច្បាស់លាស់ និងមានភាពទាក់ទងគ្នាជានិច្ច។ ជាឧទាហរណ៍៖ កម្មវិធី Facebook មានសមត្ថភាពខ្ពស់ក្នុងការនាំអាជីវកម្មរបស់អ្នកទៅជួបប្រភេទអតិថិជនគោលដៅបានច្រើនបំផុត បើអាជីវកម្មលោកអ្នកមានការកំណត់គោលដៅច្បាស់លាស់ និងរក្សាសកម្មភាពដែលទំនាក់ទំនងគ្នាល្អរវាងអាជីវកម្ម និងអតិថិជន។


៣. មានភាពទាក់ទាញ និងងាយស្រួល

 


វាជារឿងដែលស្រួលយល់បំផុតដែលមុខជំនួញមួយចាំបាច់ត្រូវមានភាពទាក់ទាញ និងភាពងាយស្រួលទៅដល់អតិថិជន។ បើនិយាយឱ្យស្រួលស្តាប់ទៅ រាល់ការផ្សព្វផ្សាយ ឬការផ្តល់ជូនទៅដល់អតិថិជនមិនត្រូវមានភាពស្មុគស្មាញ មិនស្រួលយល់ និងគ្មានតម្លៃគ្រប់គ្រាន់ដើម្បីទទួលយក។ ជាមធ្យោបាយល្អបំផុតដើម្បីដឹងអំពីចំណង់ចំណូលចិត្ដអតិថិជនរបស់អ្នក អ្នកត្រូវតែតាំងខ្លួនឯងជាអតិថិជនម្នាក់សិន។

 

ប្រភព: https://learn.fb.com/

Related post:

តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ?

អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀត​ដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។​

Continue