ដើម្បីឱ្យការផ្សព្វផ្សាយអាជីវកម្មជោគជ័យ អ្នកចាំបាច់ត្រូវស្គាល់កម្មវិធីMessenger ទាំងបីប្រភេទនេះ

 

កម្មវិធីផ្ញើសារ Messenger ជាកម្មវិធីមួយរបស់ក្រុមហ៊ុន Facebook ដែលមានអ្នកប្រើប្រាស់ជាច្រើនជាងគេបំផុត។ បើយោងទៅតាមការរាយការណ៍របស់ក្រុមហ៊ុន Facebook បានលើកឡើងថា មានការផ្ញើសារប្រហែលជា ១០ ០០០ លានសារក្នុងមួយខែៗ។ ជាលទ្ធផល កម្មវិធីនេះក៏បានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សព្វផ្សាយ។ ដូច្នេះហើយយើងសូមលើកយកនូវMessenger ៣ ប្រភេទដែលអាចប្រើសម្រាប់ការផ្សព្វផ្សាយអាជីវកម្មយ៉ាងមានប្រសិទ្ធភាពបំផុត។

 

១. Messenger Inbox

 

 

ដើម្បីឱ្យការផ្សព្វផ្សាយអាជីវកម្មជោគជ័យ អ្នកចាំបាច់ត្រូវស្គាល់កម្មវិធី Messenger ទាំងបីប្រភេទនេះ


ការផ្សព្វផ្សាយអាជីវកម្មបច្ចុប្បន្នភាគច្រើនងាកមកប្រើ កម្មវិធី Messenger Inbox នេះ។ (មើលរូប) វាមានភាពងាយស្រួល និងឆាប់រហ័សបំផុតដើម្បីឱ្យអតិថិជនរបស់អ្នកបានមើលឃើញពីការផ្សព្វផ្សាយរបស់អ្នក ដោយគ្រាន់តែចុចលើផ្ទាំងពាណិជ្ជកម្មនេះ អ្នកនឹងអាចមើលឃើញពីព័ត៌មានលំអិតអំពីការផ្សព្វផ្សាយមួយនោះ។

 

២. Click-to-Messenger

 

ដើម្បីឱ្យការផ្សព្វផ្សាយអាជីវកម្មជោគជ័យ អ្នកចាំបាច់ត្រូវស្គាល់កម្មវិធី Messenger ទាំងបីប្រភេទនេះ

 

Click-to-Messenger គឺជាកម្មវិធីផ្សាយពាណិជ្ជកម្មដែលអតិថិជនរបស់អ្នកអាចមើលឃើញនៅក្នុងកម្មវិធី Facebook និង Instagram ដោយអ្នកគ្រាន់តែចុចលើវា នោះវានឹងនាំអ្នកទៅកម្មវិធីផ្ញើសារ Messenger ដោយស្វ័យប្រវិត្ដ។ យើងអាចនិយាយបានថាកម្មវិធីមួយដែលអាចជួយម្ចាស់ជំនួយទទួលបានការផ្ញើសារសាកសួរ ឬ ទិញផលិត និងសេវាកម្មបានច្រើនបំផុត។


៣. Sponsored Messages

 

ដើម្បីឱ្យការផ្សព្វផ្សាយអាជីវកម្មជោគជ័យ អ្នកចាំបាច់ត្រូវស្គាល់កម្មវិធី Messenger ទាំងបីប្រភេទនេះ

 

Sponsored message គឺកម្មវិធីផ្ញើសារមួយដែលម្ចាស់អាជីវកម្មអាចប្រើដើម្បីធ្វើការផ្សព្វផ្សាយផលិតឬ សេវាកម្មបានយ៉ាងឆាប់រហ័សទៅអ្នកដែលធ្លាប់បានផ្ញើសារជាមួយអ្នកក្នុង Messenger ពីមុនៗមក។ តែវាដំណើរការទៅបានលុះត្រាតែអ្នកប្រើប្រាស់លុយ។

 

Reference: https://www.facebookblueprint.com/uploads

Related post:

តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ?

អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀត​ដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។​

Continue