ហេតុអ្វី Facebook បិទគណនី Visa Card របស់អ្នក?

មិនមែនឱ្យតែ Facebook បញ្ឈប់ដំណើរការកាតទូទាត់ប្រាក់របស់អ្នក (Payment Card Method) វាសុទ្ធតែមកពីកំហុសរបស់អ្នកនោះទេ ហើយក៏កុំអាលខឹងដោយយល់ថា Facebook មិនចង់ឱ្យអ្នកធ្វើការ Boost ឬប្រើគណនីនោះដើម្បីហេតុផលអ្វីមួយដោយគ្មានហេតុផលឱ្យសោះ ព្រោះថា Facebook ក៏ចង់បានលុយពីអ្នកតាមរយៈការលក់សេវាកម្មរបស់ខ្លួនដែរ។ ហេតុអ្វី Facebook បិទគណនី Visa Card របស់អ្នក?   តែបើទោះបីជាយ៉ាងណា Facebook មានគោលការណ៍ និងការតាមដានសុវត្ថិភាពខ្ពស់ក្នុងការបម្រើសេវាកម្មដល់អ្នកប្រើប្រាស់ប្រកបដោយយុត្តិធម៌សុច្ចរិតដើម្បីរក្សាបាននូវទំនុកចិត្ដមកលើខ្លូន។ ដូច្នេះហើយ Facebook ត្រូវតែប្រាកដថា រាល់ការចំណាយរបស់អ្នកមានការទទួលស្គាល់ពីម្ចាស់គណនីដ៏ពិតប្រាកដ។ ជាលទ្ធផល នូវពេលដែលគណនី (Visa Card) របស់អ្នកត្រូវបានបិទ នោះវាអាចមានមូលហេតុពីរយ៉ាង ដែល Facebook ពិបាកនឹងបែងចែកថា តើមានរឿងអ្វីកើតឡើងលើគណនីរបស់អ្នក អ៊ីចឹងហើយត្រូវតែសម្រេចចិត្ដបិទ Visa Card របស់អ្នកជាបណ្ដោះអាសន្នសិន។
  • មូលហេតុទីមួយ៖ គឺអ្នកខ្លួនឯងបានធ្វើអ្វីខុសទៅនឹងលក្ខខណ្ឌដែលបានកំណត់ ឬមានសកម្មភាពខុសប្រក្រតីណាមួយដែលអ្នកបានធ្វើ។ហេតុអ្វី Facebook បិទគណនី Visa Card របស់អ្នក?
 
  • រីឯចំណុចទីពីរ៖ គឺមានជនខិលខូចណាម្នាក់កំពុងប្រើប្រាស់ ឬកំពុងព្យាយាមដំណើរការ Visa Card របស់អ្នកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ហេតុអ្វី Facebook បិទគណនី Visa Card របស់អ្នក?
ជាដំណាក់កាលដំបូងៗ ពេលដែលអ្នកបានដឹងថា Visa Card របស់អ្នកត្រូវបានបិទ ហើយចង់ឱ្យ Facebook បើកឱ្យដំណើរការឡើងវិញ អ្នកត្រូវធ្វើការទាក់ទងទៅកាន់ Facebook ។ ហើយដើម្បីការពារកុំឱ្យវាកើតឡើងម្ដងទៀត អ្នកត្រូវអានគោលការណ៍ក្នុងការពារគណនីទូទាត់ប្រាក់ឡើង និងអនុវត្តឱ្យបានត្រឹមត្រូវ។ ឯកសារយោង៖ www.facebook.com

Related post:

តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ?

អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀត​ដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។​

Continue