តើធ្វើដូចម្តេចដើម្បីជ្រើសកម្មវិធីផ្សព្វផ្សាយសង្គមដែលត្រឹមត្រូវសម្រាប់អាជីវកម្មរបស់ លោកអ្នក
នៅក្នុងសង្គមសម័យទំនើបនេះ មនុស្សគ្រាប់គ្នានិយមប្រើកម្មវិធីទូរស័ព្ទដូចជា Facebook, Instagram និងកម្មវិធីផ្សេងៗទៀត ដើម្បីស្វែងរកមើលម៉ាកយីហោល្បី ទិញផលិតផល និងតភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងការងារដើម្បីឱ្យជីវិតរស់នៅកាន់តែល្អប្រសើរ និង កំសាន្ដសប្បាយ។
ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធី ឬបណ្តាញសង្គមទាំងអស់មិនមានចំនួនអ្នកប្រើប្រាស់ស្មើគ្នាទេ។ ដូច្នេះ ប្រភេទកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកដែលបានជ្រើសរើសសម្រាប់មុខជំនួញត្រូវតែជាវេទិកាមួយដែលទស្សនិកជនគោលដៅរបស់អ្នកកំពុងប្រើប្រាស់។ ហើយអ្នកត្រូវដឹងថាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអាចបង្ហាញលក្ខណៈអាជីវកម្មរបស់អ្នកប្រកបដោយប្រសិទ្ធភាព។
សរុបមកដើម្បីកំណត់អត្តសញ្ញាណវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយត្រឹមត្រូវសមស្របសម្រាប់អាជីវកម្ម អ្នកត្រូវមើលលើចំណុចបីនេះ៖
១.ចំណុចទីមួយ៖ប្រភេទវេទិកាដែលនាំឱ្យអាជីវកម្មរបស់អ្នកឈានទៅដល់ទស្សនិកជនគោលដៅបានច្រើនបំផុត
អ្នកត្រូវតែតាមដានគ្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងសង្គមដែលទស្សនិកជន និងអតិថិជនរបស់អ្នកកំពុងប្រើប្រាស់។ អ្នកអាចវិភាគ និងកំណាត់បានថា តើប្រព័ន្ធមួយណា (Facebook ឬ Instagram ឬ Youtube) ដោយធ្វើការស្រាវជ្រាវ ឬការចុះស្ទង់មតិដោយផ្ទាល់។
២. ចំណុចទីពីរ៖ អំពីម៉ាកយីហោរបស់អ្នក
អ្នកត្រូវប្រាកដថាយីហោរបស់អ្នកអាចមានដំណើរការល្អជាមួយវេទិកាដែលអ្នកបានជ្រើសរើស។ ព្រោះថាមិនមែនឱ្យតែកម្មវិធីណាមួយដែលមានគេប្រើប្រាស់ច្រើនសុទ្ធតែល្អសម្រាប់ប្រភេទអាជីវកម្មរបស់អ្នកនោះទេ។
៣. ចំណុចចុងក្រោយគឺជ្រើសរើសកម្មវិធីផ្សព្វផ្សាយដែលអាចជូនដំណឹងដល់ទស្សនិកជនរបស់អ្នកនៅពេលណាដែលពួកគេមានអ៊ីនធឺណិត
យើងអាចនិយាយម្យ៉ាងទៀតថា ដើម្បីទទួលបានអត្ថប្រយោជន៍ពីវត្តមានប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកត្រូវតែប្រើប្រាស់កម្មវិធីបណ្ដាញសង្គមអនឡាញដែលសមស្របនឹងគោលដៅអាជីវកម្មរបស់អ្នក។
ឧទាហរណ៍៖ សម្រាប់កម្មវិធី Instagram
Instagram គឺជាកម្មវិធីដែលមានសមត្ថភាពខ្ពស់ក្នុងផ្សព្វផ្សាយផុសជាប្រភេទរូបភាព។ Instagram អាចរក្សាគុណភាពរូបថត ក៏ដូចជាវីឌីអូនៅពេលដែលយកទៅផ្សព្វផ្សាយ ហើយកាន់តែពិសេសវា អាចធ្វើឱ្យគុណភាពរូបភាពកាន់តែល្អប្រសើរ និងមានភាពទាក់ទាញខ្លាំងអស់អតិថិជន។ ជាលទ្ធផលវានឹងបង្កើតបាននូវការយល់ឃើញពីអតិថិជនមកកាន់ផលិតផលរបស់អ្នកថា ជាប្រភេទផលិតផលមានគុណភាពខ្ពស់ និងមានអាចទុក្ខចិត្ដបាន។
ប្រភព៖ learn.fb.com