តើអ្នកទីផ្សារក្នុង Facebook ត្រូវស្រាវជ្រាវលើចំណុចអ្វីខ្លះមុនពេលចាប់ផ្ដើមដំណើរការផ្សព្វផ្សាយ!!!!

តើអ្នកទីផ្សារក្នុង Facebook ត្រូវស្រាវជ្រាវលើចំណុចអ្វីខ្លះមុនពេលចាប់ផ្ដើមដំណើរការផ្សព្វផ្សាយ!!!!
ពិតណាស់ថា យើងចង់បង្កើតអ្វីដែលថ្មី និងល្អផ្ដាច់ តែវានៅតែចាំបាច់បំផុតដែលអ្នកត្រូវតែធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់មើលនូវអ្វីដែលអ្នកដទៃបានដើររួចមកហើយ ថាតើវាទទួលបានជោគ ឬបរាជ័យ? ហើយត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានល្អជាងគេ និងមានសុពលភាពបានយូរបំផុត។​ តើអាជីវកត្រូវស្រាវជ្រាវលើចំណុចណាខ្លះមុនចាប់ផ្ដើមធ្វើទីផ្សារក្នុង Facebook Page? នេះជាអ្វីដែលយើងបញ្ជាក់ក្នុងអត្ថបទលើកមុនរួចមកហើយក្នុងប្រធានបទ ជំហានចាំបាច់សម្រាប់ប្រតិបត្ដិការយុទ្ធសាស្រ្ដទីផ្សារក្នុង Facebook សម្រាប់អាជីវកម្ម ។​ បើយោងទៅតាមកម្មវត្ថុខាងលើយើងនឹងបកស្រាយលម្អិតបន្ថែមថា​ តើអ្នកត្រូវធ្វើការស្រាវជ្រាវលើចំណុចណាខ្លះ និងរបៀបណាដើម្បីទទួលបានជោគជ័យ។ ហើយខាងក្រោមនេះ ជាចម្លើយសម្រាប់លោកអ្នក។
  • ស្រាវជ្រាវពីប្រភេទអតិថិជន និងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគេចំណាយពេលជាមួយច្រើនបំផុត៖ នេះជាការសិក្សាស៊ីជម្រៅមួយទៅលើប្រជាសាស្រ្ដរបស់អតិថិជនដែលសិក្សាទៅលើ អាយុ​ ភេទ មុខរបរ និងចំណង់ចំណូលចិត្ដរបស់អ្នកប្រើប្រាស់ដោយប្រើប្រាស់ទិន្នន័យក្នុង Facebook Page’s Insight ដែលទាមទារឱ្យមានអ្នកជំនាញក្នុងការគ្រប់គ្រង់ និងវិភាគផងដែរ។
 
  • ស្រាវជា្រវពីដៃគូប្រកួតប្រជែង និងអ្វីដែលពួកគេកំពុងធ្វើ៖ ការសិក្សាស្វែងយល់ទៅលើ Pages ផ្សេងៗក្នុង Facebook ដែលមានគោលដៅដូចគ្នា​ ឬទាក់ទងគ្នា អាចធ្វើឱ្យអ្នកទទួលបានគំនិតច្រើនទៅលើចំណុចល្អ និងចំណុចអាក្រក់របស់ពួកគេ។ សម្រាប់ជំហានបន្ទាប់ គឺយកព័ត៌មានទាំងនោះទៅបង្កើតអ្វីមួយទៀតដែលថ្មី តែឈរមូលដ្ឋាន និងគោលដៅដដែល និងមានភាពទាក់ទាញជាងមុន។
 
  • ស្វែងយល់ពីវិធីសាស្រ្ដថ្មីបំផុតក្នុង Facebook៖ ក្នុងប្រើយុទ្ធសាស្រ្ដផ្សព្វផ្សាយក្នុងបណ្ដាញសង្គមមិនថា ក្នុងគោលដៅអ្វីឡើង អ្នកត្រូវប្រាកដចិត្ដថា អ្នកមិនមែនជាដំរីជើងក្រោយ ឬកង្កែបក្នុងអណ្ដូងនោះទេ។ អ្នកត្រូវចាំថា ការដែលអ្នកប្រើធ្វើដែលចាញ់ៗ វានឹងធ្វើឱ្យអ្នកទទួលបានផលតិច ហើយលើសពីនោះទៅទៀត ក្នុងកែវភ្នែករបស់អតិថិជនអ្នកគ្រាន់តែជាអាជីវកម្មមួយមិនគូរឱ្យទុកចិត្ដ​ និងជាក្រុមហ៊ុនអន់មួយតែប៉ុនណោះ។
ឯកសារយោង៖  socialmediaexaminer.com

Related post:

តើអ្វីទៅដែលហៅថា B2B នៅក្នុងបរិបទមុខជំនួញ?

អាជីវកម្មប្រភេទ B2B (Business to Business) គឺជាទម្រង់នៃការធ្វើជំនួញរវាងអាជីវកម្មមួយ និងអាជីវកម្មទៀត​ដែលមិនមែនជាអាតិថិន តែជាដៃគូសហការក្នុងការដោះដូរផលិត ឬសេវាកម្មក្នុងការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។​

Continue