Instant article អាចឲ្យអ្នកសរសេរអត្ថបទទាំងអស់ចែករំលែកអត្ថបទទៅតាមទម្រង់Facebook mobile app ដើម្បីឲ្យអ្នកអានទទួលបានបទពិសោធន៍កាន់តែល្អជាងមុន។ ហើយសម្រាប់ការបោះពុម្ពផ្សាយអត្ថបទបែប Instant Article នេះគឺមានភាពលឿន រហ័ស ងាយស្រួលចុចចូលមើល ងាយស្រួលចែករំលែក និងងាយស្រួលអាន។ អ្នកអាចបោះពុម្ពគ្រប់ប្រភេទអត្ថបទ បើទោះបីជាវាមានប្រវែងវែងក៏ដោយ។
ចំពោះអត្ថប្រយោជន៍របស់ Instant Articleវិញគឺវាមានមុខងារច្រើនដូចជា៖
១. មុខងាររបស់វាគឺដើរលឿន
វាធ្វើឲ្យការចុចចូលមើលរូបភាពនិងវីដេអូបានលឿននៅពេលប្រើប្រាស់ Facebook App។ ជាំពិសេសផ្តល់ភាពងាយស្រួលដល់អ្នកអានដែលអាចឲ្យពួកគេកាន់តែចង់ចុចចូលអាន។
២. ទទួលបានអ្នកអានកាន់តែច្រើន
Instant Article ក៏អាចធ្វើឲ្យអ្នកអានចុចចូលមើលបានលឿន បើទោះបីជាពួកគេប្រើអ៊ិនធើណែត 2G ឬ 3G តាមទូរសព្ទក៏ដោយ។
៣. បង្កើតសាច់រឿងកាន់តែធំ
យើងក៏អាចប្រើរូបភាព 360 ឬក៏ វីដេអូគ្រប់បែបជាច្រើនដើម្បីធ្វើឲ្យអត្ថបទកាន់តែមានភាពទាក់ទាញ។
៤. បង្កើតទំនាក់ទំនងជាមួយអ្នកអាន
ដោយសារ Instant Article ត្រូវបានរៀបចំបែប User-friendly ដូច្នេះអ្នកអាំនងាយស្រួលអាន ចុច Like Comment និង ចែករំលែកបានយ៉ាងទូលំទូលាយ។
Related post:
ស្វែងយល់ពិការ Add មនុស្សទៅតាមតួនាទីក្នុងគណនីផ្សព្វផ្សាយរបស់អ្នក
ប្រសិនបើអ្នកចង់គ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់អ្នកជាមួយមនុស្សផ្សេងទៀតអ្នកអាចបន្ថែមវាទៅក្នុងគណនីផ្សាយពាណិជ្ជកម្មរបស់អ្នក។ អ្នកអាចផ្តល់តួនាទីទៅកាន់មនុស្សដូចខាងក្រោម: Ad account admin Adminអាចបង្កើត កែនិងមើលការផ្សាយពាណិជ្ជកម្ម ចូលមើលរបាយការណ៍កែ វិធីបង់ប្រាក់និងការគ្រប់គ្រងផ្សេងៗ។ Ad account advertiser អាចមើលឃើញនិងកែសម្រួលការផ្សាយពាណិជ្ជកម្មនិងបង្កើតការផ្សាយពាណិជ្ជកម្មដោយប្រើវិធីសាស្ត្រទូទាត់ដែលភ្ជាប់ជាមួយគណនីផ្សាយពាណិជ្ជកម្ម។ Ad account analyst អ្នកវិភាគអាចមើលការផ្សាយពាណិជ្ជកម្មនិងចូលមើលរបាយការណ៍បាន។ Add មនុស្សទៅក្នុងគណនីផ្សាយពាណិជ្ជកម្មរបស់អ្នកដូច្នេះអ្នកអាចធ្វើការលើការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុករួមគ្នាជាមួយមនុស្សផ្សេងទៀតនៅក្នុងអាជីវកម្មរបស់អ្នក។ មនុស្សដែលអ្នកAdd[...]