ដោយ Instant Article ផ្តល់ភាពងាយស្រួលច្រើនដល់អ្នកអានដូចនេះដើម្បីទទួលបានមុខងារ Instant Article នេះក៏មិនមែនជារឿងងាយៗឡើយ។ ព័ត៌មានមួយចំនួនបានបង្ហាញឲ្យឃើញថាដើម្បីឲ្យ Facebook អនុញ្ញាតឲ្យប្រើមុខងារ Instant Article គឺអ្នកគ្រាន់តែមាន Facebook Page, Logo និងអត្ថបទដែលបានបង្ហោះហើយចំនួន១០ ពីប្រព័ន្ធគ្រប់គ្រងមាតិកា content management system (CMS)។ Instant Article ក៏បានប្រើប្រាស់ URL ដូចអត្ថបទផ្សេងដែលចេញ mobile web ដែរ។ នៅពេលដែល Instant Article ឃើញមាននៅក្នុង News Feeds វានឹងមានជាសញ្ញាផ្លេកបន្ទោរនៅលើអត្ថបទរូបភាព។
ខាងក្រោមនេះគឺជាជំហានសំខាន់ៗដែលអ្នកអាចអនុវត្តដោយផ្ទាល់៖
#ជំហានទី១ៈ ចុះឈ្មោះ (Sign Up)
ដើម្បីផ្សព្វផ្សាយអត្ថបទ អ្នកគួរតែមានទំព័រហ្វេសប៊ុក និងមានជា Admin ឬ Editor ផងដែរ។ តំណរលីងសម្រាប់ចុះឈ្មោះ៖ https://instantarticles.fb.com/
#ជំហានទី ២: ជ្រើសរើសទំព័រហ្វេសប៊ុករបស់អ្នក
បន្ទាប់ពីចុះឈ្មោះអ្នកអាចជ្រើសរើសទំព័រដែលអ្នកចង់ធ្វើជាអត្ថបទ។
#ជំហានទី ៣: ទាមទារ URL របស់អ្នក
នៅពេលដែលអ្នកបានជ្រើសរើសទំព័រហ្វេសប៊ុករបស់អ្នក អ្នកនឹងត្រូវបានឲ្យផ្តល់នូវ URL សម្រាប់អត្ថបទអ្នក។ URL នេះនឹងដើរតួជាមូលដ្ឋានសម្រាប់ URL អ្នកផ្សេងៗទៀត។
#ជំហានទី ៤: បង្កើតអត្ថបទ
អត្ថបទអាចត្រូវបានបោះពុម្ពផ្សាយដោយផ្ទាល់ពីប្រព័ន្ធគ្រប់គ្រងមាតិការបស់អ្នក - មិនចាំបាច់បង្កើតអត្ថបទឡើងវិញនៅក្នុង Facebook ទេ។
#ជំហ៊ានទី ៥: ដាក់ស្នើដើម្បីត្រួតពិនិត្យ
បន្ទាប់ពីអ្នកបានបញ្ចប់ជំហានខាងលើអ្នកអាចដាក់ស្នើមតិរបស់អ្នកដើម្បីពិនិត្យឡើងវិញដោយហ្វេសប៊ុកដើម្បីបញ្ជាក់ថាអត្ថបទទាំងអស់ដែលបានបង្កើតពីគេហទំព័ររបស់អ្នកត្រូវបានធ្វើទ្រង់ទ្រាយយ៉ាងត្រឹមត្រូវ។
បច្ចុប្បន្នហ្វេសប៊ុកមានគោលបំណងដើម្បីពិនិត្យឡើងវិញនូវការដាក់ស្នើទាំងអស់ពី ២៤-៤៨ ម៉ោង។
ធ្វើដូចម្តេចដើម្បីឲ្យ Facebook អនុញ្ញាតឲ្យប្រើមុខងារ Instant Article?
