ការបង្កើតគណនី Instagram សម្រាប់មុខជំនួញរបស់អ្នកគឺមានលក្ខណៈពិសេសនិងអាចជួយឲ្យអាជីវកម្មរបស់អ្នកបង្កើនការលក់ ភ្ជាប់ទំនាក់ទំនង និងទទួលបានអតិថិជនកាន់តែច្រើន។
បម្លែងគណនី Instagram ផ្ទាល់ខ្លួន របស់អ្នកទៅជា គណនីជំនួញ
ដើម្បីបង្កើតគណនីជំនួញ អ្នកត្រូវមានគណនី Instagram ផ្ទាល់ខ្លួនសិន។ ប្រសិនបើអ្នកមិនទាន់មានគណនី Instagramទេ អ្នកអាចបង្កើតគណនីមួយនៅទីនេះ។
ដើម្បីប្ដូរគណនីផ្ទាល់ខ្លួនរបស់អ្នកទៅជាគណនីជំនួញ:
១. ចូលទៅកាន់ Profile របស់អ្នកហើយចុចលើ Menu នៅជ្រុងលើខាងស្ដាំ។
២. ចុច Settings
៣. ចុច Account
៤. ចុច Switch to Business Account
៥. យើងស្នើឲ្យអ្នកភ្ជាប់គណនីអាជីវកម្មរបស់អ្នកទៅទំព័រហ្វេសប៊ុកអាជីវកម្មរបស់អ្នក។ វានឹងមានភាពងាយស្រួលប្រើសម្រាប់អាជីវកម្មរបស់អ្នកទាំងនៅលើ Instagram និង Facebook។ មានតែ Facebook Page មួយប៉ុណ្ណោះដែលអាចភ្ជាប់ទៅគណនី Instagram របស់អ្នក។
៦. បន្ថែមព័ត៌មានលម្អិតដូចជាប្រភេទជំនួញនិងព័ត៌មានទំនាក់ទំនង។
៧. ចុច Done
ឲ្យមនុស្សស្វែងយល់បន្ថែមអំពីអាជីវកម្មរបស់អ្នកកាន់តែងាយស្រួល
នៅពេលអ្នកបង្កើតគណនីជំនួញអ្នក អ្នកអាចបំពេញអាសយដ្ឋាននិងប៊ូតុងទំនាក់ទំនងនៅក្នុង Profile របស់អ្នក។ អ្នកអាចបញ្ចូលទីតាំង លេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែល ដើម្បីឲ្យអ្នកប្រើប្រាស់ Instagram អាចទាក់ទងអ្នកបាន។
កសាងនិងរក្សាទំនាក់ទំនងជាមួយនឹងអតិថិជនរបស់អ្នក
អ្នកនឹងអាចចូលប្រើប្រអប់សារ (Instagram Direct) ដើម្បីគ្រប់គ្រងសារដែលគេផ្ញើឲ្យអ្នកនៅលើ Instagram ។ ហើយអ្នកក៏អាចបង្កើត (quick replies) ដើម្បីឆ្លើយតបនឹងសំនួរភ្លាមៗផងដែរ។
រៀនពី Followers និង Post របស់អ្នក
ព្យាយាមស្វែងយល់ពី Followers អ្នកពីពេលវេលាដែលពួកគេនៅលើបណ្ដាញសង្គម Instagram និងរបៀបដែលពួកគេមានភាពសកម្មខ្លាំងជាមួយរូបថតនិងវីដេអូរបស់អ្នក។ ការយល់ដឹងបែបដឹងនេះនឹងធ្វើឲ្យអ្នកអាចបង្កើនឱកាសសម្រាប់ពួកគេឲ្យមានភាពសកម្មនៅលើ Instagram របស់អ្នកកាន់តែច្រើនឡើង។
ផ្សព្វផ្សាយ Post របស់អ្នក
ប្រើឧបករណ៍ផ្សព្វផ្សាយដើម្បីធ្វើឲ្យ Instagram Post របស់អ្នកទៅជាការផ្សាយពាណិជ្ជកម្មដែលអាចជួយបង្កើនអាជីវកម្មរបស់អ្នក។ នៅពេលដែលអ្នកផ្សព្វផ្សាយ Post របស់អ្នក, វានឹងចេញជា sponsored post នៅក្នុង Instagram Stories ឬ នៅក្នុង Feed។