Instagram មានអ្នកប្រើប្រាស់រហូតទៅដល់ ១ពាន់លានគណនីជារៀងរាល់ខែ។ មនុស្សភាគច្រើនប្រើ Instagram ដើម្បីចែករំលែករូបភាពនិងចំណង់ចំណូលចិត្ដរបស់ពួកគេ។
Instagram មិនត្រឹមតែមានមុខងារសម្រាប់ការកំសាន្តនោះទេ ថែមទាំងអាចជួយដល់អាជីវកម្មជាច្រើន ក្នុងការស្វែងរកអតិថិជន បង្ហាញពីប្រភេទអាជីវកម្មដែលពួកគេមាន និងនិងផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយកាន់តែទូលំទូលាយ។
ការចាប់ផ្តើមមុខជំនួញរបស់អ្នកដោយប្រើ Instagram ក្រុមហ៊ុនអាចលើកកម្ពស់ផលិតផលនិងសេវាកម្មទៅកាន់ទស្សនិកជនទូទាំងពិភពលោកឲ្យចាប់អារម្មណ៍និងផលិតផលរបស់ខ្លួន។ ម្យ៉ាងវិញទៀតការធ្វើមុខជំនួញនៅលើ Instagram ត្រូវបានជឿថានឹងបង្កើនការលក់ទ្វេដង ដោយសារសព្វថ្ងៃនេះមានចំនួនអ្នកប្រើប្រាស់ Instagram កើនឡើងជាលំដាប់។ហើយវាក៏ជាប្រព័ន្ធផ្សព្វផ្សាយដែលមានសក្តានុពលក្នុងការឈានទៅដល់សហគមន៍ដ៏ធំរបស់ខ្លួន។
ដូច្នេះអ្នកអាចប្រើ Instagram ដោយឥតគិតថ្លៃដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់រីកចម្រើន។ ឬលោកអ្នកក៏អាចចំណាយប្រាក់ដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់លោកអ្នកនៅលើ Instagram ។