គ្មានរូបមន្តណាដែលធ្វើឲ្យការផ្សាយពាណិជ្ជកម្មអស្ចារ្យនោះទេប៉ុន្តែមានតិចណិចមួយចំនួនក្នុងការធ្វើឲ្យការផ្សាយពាណិជ្ជកម្មរបស់អ្នកឲ្យកាន់តែមានភាពទាក់ទាញ។ អ្វីដែលសំខាន់បំផុតដែលត្រូវចងចាំគឺថាមនុស្សគ្រប់រូបអាចនឹងឃើញការផ្សាយពាណិជ្ជកម្មហ្វេសប៊ុករបស់អ្នកនៅលើទូរស័ព្ទរបស់ពួកគេ។
ការផ្សាយពាណិជ្ជកម្មបែបជារូបភាព
ប្រើរូបភាពដែលមានគុណភាពខ្ពស់
រូបភាពព្រិលឬរូបភាពដែលមានពន្លឺខ្សោយអាចបណ្តាលឲ្យមនុស្សមើលរំលងការផ្សាយពាណិជ្ជកម្មរបស់អ្នកឬទទួលបានលទ្ធផលមិនល្អជាមួយការផ្សាយពាណិជ្ជកម្មរបស់អ្នក។
ផ្តោតលើចំនុចតែមួយនៅក្នុងរូបភាពរបស់អ្នក
ប្រសិនបើមានរូបភាពស្កះច្រើនពេកវានឹងពិបាកសម្រាប់មើលឲ្យយល់ពីសារដែលអ្នកចង់ផ្តល់។
ព្យាយាមប្រើពណ៌ផ្ទុយគ្នាក្នុងរូបតែមួយ
ការប្រើពណ៌ផ្ទុយគ្នាអាចធ្វើឲ្យអ្នកមើលចូលមើលការផ្សាយពាណិជ្ជកម្មរបស់អ្នក។
សាកល្បងប្រើរូបភាពខុសៗគ្នា
នៅពេលបង្កើតរូបភាពថ្មីសូមសាកល្បងប្រើរូបភាពដែលមានការថតខុសប្លែកគ្នា។ សាកល្បងប្រើរូបភាពខុសៗប្លែកពីគ្នាទាំងនេះនៅក្នុងការផ្សាយពាណិជ្ជកម្មរបស់អ្នកដើម្បីឲ្យការផ្សាយពាណិជ្ជកម្មរបស់អ្នកមានភាពទាក់ទាញ។
ការផ្សាយពាណិជ្ជកម្មបែបជាវីដេអូ
ប្រសិនបើអ្នកកំពុងប្រើវីដេអូនៅក្នុងការផ្សាយពាណិជ្ជកម្មរបស់អ្នកការរៀបចំការផ្សាយពាណិជ្ជកម្មជាទម្រង់ទូសព្ទគឺពិតជាសំខាន់។
រក្សាវីដេអូឲ្យខ្លី
វីដេអូរបស់អ្នកគួរតែមានរយៈពេល ១៥ វិនាទីឬតិចជាងនេះដើម្បីឲ្យមនុស្សងាយចូលមើលពិដើមរហូតដល់ចប់។
បង្កើតការចាប់អារម្មណ៍ត្រឹមតែក្រឡេកមើលមួយភ្លែត
ដាក់ផ្នែកវីដេអូណាដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកមើលដោយដាក់វានៅចំនុចផ្តើមរបស់វីដេអូ អ្នកអាចធ្វើវាក្នុងរយៈពេលបីវិនាទីដំបូង។
ប្រើវីដេអូបញ្ឈរឬជ្រុង
មនុស្សភាគច្រើនកាន់ទូរស័ព្ទរបស់ពួកគេជាបញ្ឈរដូច្នេះការជ្រើសរើសប្រើវីដេអូបញ្ឈរឬការ៉េគឺជារឿងល្អបំផុត។
ដាក់បង្ហាញសារអំពីផលិតផលឬសារអាជីវកម្មរបស់អ្នកមុនពេលកំណត់។
បង្ហាញផលិតផលឬអាជីវកម្មរបស់អ្នកភ្លាមៗដើម្បីឱ្យមនុស្សមើលឃើញនិងចងចាំវា។
រចនាកន្លែងបិទសំឡេង
មនុស្សភាគច្រើនចូលមើលវីដេអូដោយបិទសំឡេងនៅពេលដែលពួកគេនៅកន្លែងសាធារណៈ។ ដូច្នេះអ្នកគួរប្រើអក្សរដាក់វានៅលើវីដេអូ។