ប្រសិនបើអ្នកចង់គ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់អ្នកជាមួយមនុស្សផ្សេងទៀតអ្នកអាចបន្ថែមវាទៅក្នុងគណនីផ្សាយពាណិជ្ជកម្មរបស់អ្នក។ អ្នកអាចផ្តល់តួនាទីទៅកាន់មនុស្សដូចខាងក្រោម:
- Ad account admin Adminអាចបង្កើត កែនិងមើលការផ្សាយពាណិជ្ជកម្ម ចូលមើលរបាយការណ៍កែ វិធីបង់ប្រាក់និងការគ្រប់គ្រងផ្សេងៗ។
- Ad account advertiser អាចមើលឃើញនិងកែសម្រួលការផ្សាយពាណិជ្ជកម្មនិងបង្កើតការផ្សាយពាណិជ្ជកម្មដោយប្រើវិធីសាស្ត្រទូទាត់ដែលភ្ជាប់ជាមួយគណនីផ្សាយពាណិជ្ជកម្ម។
- Ad account analyst អ្នកវិភាគអាចមើលការផ្សាយពាណិជ្ជកម្មនិងចូលមើលរបាយការណ៍បាន។
Add មនុស្សទៅក្នុងគណនីផ្សាយពាណិជ្ជកម្មរបស់អ្នកដូច្នេះអ្នកអាចធ្វើការលើការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុករួមគ្នាជាមួយមនុស្សផ្សេងទៀតនៅក្នុងអាជីវកម្មរបស់អ្នក។ មនុស្សដែលអ្នកAdd នឹងមិនអាចចូលឬឃើញព័ត៌មានដែលអ្នកមិនបានចែករំលែកជាមួយពួកគេទេ។
សម្គាល់ៈអ្នកអាចផ្តល់សិទ្ធិគណនីផ្សាយពាណិជ្ជកម្មដល់អ្នកដែលមានគណនីហ្វេសប៊ុកតែប៉ុណ្ណោះ។ ប្រសិនបើមនុស្សដែលអ្នកចង់បន្ថែមមិនមានគណនីហ្វេសប៊ុកទេពួកគេអាចបង្កើតថ្មីមួយ។
ដើម្បី Add នរណាម្នាក់ទៅគណនីផ្សាយពាណិជ្ជកម្មរបស់អ្នក៖
- ចូលទៅកាន់Add Account Setting in Ads Manager អ្នកអាចត្រូវបានស្នើសុំឲ្យបញ្ចូលពាក្យសម្ងាត់របស់អ្នកម្តងទៀត។
- នៅខាងក្រោម Add Account Roles សូមជ្រើសរើសយក Select People
- បញ្ចូលឈ្មោះឬអាសយដ្ឋានអ៊ីមែលរបស់មនុស្សដែលអ្នកចង់ឲ្យចូល។
- ប្រើ dropdown menu ដើម្បីជ្រើសរើសតួនាទីរបស់ពួកគេហើយបន្ទាប់មកចុច Confirm
មនុស្សដែលអ្នកបាន Add ចូលនឹងមានសិទ្ធិចូលប្រើគណនីផ្សាយពាណិជ្ជកម្មរបស់អ្នកភ្លាមៗដោយយោងតាមតួនាទីដែលអ្នកបានជ្រើសរើសសម្រាប់ពួកគេ។ អ្នកអាចផ្លាស់ប្តូរសិទ្ធិរបស់ពួកគេឬដកចេញពីគណនីផ្សាយពាណិជ្ជកម្មរបស់អ្នកដោយចុចលើអក្សរ X ដែលនៅជាប់នឹងឈ្មោះរបស់ពួកគេ។