នៅពេលអ្នកផ្សព្វផ្សាយនៅលើហ្វេសប៊ុកអ្នកអាចបង្កើតទស្សនិកជនដោយខ្លួនឯង។ តើមនុស្សប្រភេទណាដែលភាគច្រើនទំនងជាចាប់អារម្មណ៍នឹងអ្វីដែលអ្នកកំពុងចែករំលែក។ អ្នកអាចបង្កើតទស្សនិកជនផ្សេងៗគ្នាសម្រាប់ការផ្សាយពាណិជ្ជកម្មនីមួយៗ។
មុនពេលអ្នកបង្កើតទស្សនិកជននៅលើហ្វេសប៊ុកអ្នកនឹងត្រូវគិតថាតើទស្សនិកជនបស់អ្នកសព្វថ្ងៃនេះគឺជានរណាហើយប្រើព័ត៌មាននោះដើម្បីបង្កើតទស្សនិកជនសម្រាប់ការផ្សាយពាណិជ្ជកម្មហ្វេសប៊ុករបស់អ្នក។ការធ្វើបែបនេះនឹងជួយឲ្យអ្នកទទួលបានអតិថិជនដែលសក្តិសមនឹងការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុករបស់អ្នកកាន់តែមានប្រសិទ្ធភាព។ អ្នកអាចជ្រើសរើសភេទទស្សនិកជនរបស់អ្នក ស្រី ឬ ប្រុស។
អ្នកក៏អាចកំណត់មនុស្សតាមក្រុមអាយុចាប់ពីអាយុ ១៣ ដល់ ៦៥ ឆ្នាំ។
ហើយអ្នកក៏អាចកំណត់ទៅដល់ប្រជាជនតាមតំបន់ពិភពលោកប្រទេស ស្រុក តំបន់ ទីក្រុង ឬលេខកូដប្រៃសណីយ៍ផងដែរ។
ប្រសិនបើអ្នកជាម្ចាស់ហាងផ្គត់ផ្គង់ផ្ទះបាយអ្នកដែលចូលចិត្តចំអិនអាចជាទស្សនិកជនដ៏អស្ចារ្យសម្រាប់អ្នក។ អ្នកក៏អាចបង្កើតទំនាក់ទំនងជាមួយមនុស្សផ្សេងៗទៀតដោយផ្អែកលើការទិញការប្រើប្រាស់ឧបករណ៍និងឥរិយាបថផ្សេងទៀត។