ប្រទេសថៃ៖ Facebook ពង្រឹងការការពារការបោះឆ្នោតក្នុងខែ មិនាខាងមុខនេះ

 

បន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍យ៉ាងក្រពុលមុខជាមួយនឹងការចោទប្រកាន់ជុំវិញបញ្ហាលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក (United States Presidential Election) កាលពីឆ្នាំ ២០១៦ មក Facebook បានផ្តោតលើការយកចិត្ដទុកដាក់ខ្ពស់ទៅលើបញ្ហានេះដើម្បីធានាបានថានឹងមិនមានបញ្ហាកើតឡើងចំពោះខ្លួនទៀត។ ហើយនៅខែមិនាខាងមុខនេះ Facebook ចូលរួមការពារការបោះឆ្នោតនៅប្រទេសថៃដោយ៖

 

១. ផ្ដល់ជូននូវតម្លាភាពសម្រាប់គណបក្សឈរឈ្មោះឃោសនាទាំងអស់

 

Facebook ពង្រឹងការការពារការបោះឆ្នោតនៅថៃក្នុងខែ មិនាខាងមុខនេះ

 

ដូចដែលដឹងស្រាប់មកហើយថា Facebook Page ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើការផ្សព្វផ្សាយឃោសនាអំពីគណបក្សនយោបាយបានដែរ តែអ្នកគាំទ្រទាំងអស់ក៏ត្រូវបានផ្ដល់ជូននូវភាពងាយស្រួលក្នុងការរាយការណ៍ពី Page ដែលខ្លួនគិតថា​ជា Page ក្លែងក្លាយនៅក្នុង “Report Ad” ។

 

២. រឹតបន្ដឹង Page ផ្សព្វផ្សាយបរទេសទៅលើម្ចាស់ផ្ទះបោះឆ្នោត

 

Facebook ពង្រឹងការការពារការបោះឆ្នោតនៅថៃក្នុងខែ មិនាខាងមុខនេះ

 

Facebook នឹងធ្វើការរឹតបន្ដឹងខ្លាំងទៅលើប្រភេទ Page ដែលមានមូលដ្ឋាននៅក្រៅប្រទេសថៃ ដែលមានចេតនាដើម្បីដំណើរការផ្សព្វផ្សាយយុទ្ធនាការឃោសនាសម្រាប់បក្សឈរឈ្មោះណាមួយក៏ដោយដែលទាក់ទងទៅនឹងព្រឹត្ដិការណ៍បោះឆ្នោតនៅក្នុងប្រទេសនាពេលខាងមុខនេះ។

 

៣. ផ្តល់ការឆ្លើយតបលឿន និងក្រឹត្យក្រមជាមុន

 

Facebook ពង្រឹងការការពារការបោះឆ្នោតនៅថៃក្នុងខែ មិនាខាងមុខនេះ

 

ក្រុមផ្នែករក្សាសុវត្ថិភាពការវាយប្រហារតាមអនឡាញរបស់ក្រុមហ៊ុន Facebook និងធ្វើការយកចិត្ដទុកដាក់បន្ថែម ដើម្បីតាមដាន និងបើកមុខ Page ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងដែលកំពុងបង្កបញ្ហាដោយប្រការណាមួយមកលើព្រឹត្ដិការណ៍នេះ។ ជាលទ្ធផល ថ្មីៗ Facebook បានលុបចោល Page, groups, និង Account រាប់ពាន់រួចមកហើយព្រោះវាបានជាប់ទាក់ទងទៅនឹងការសកម្មភាពមិនប្រក្រតី (coordinated inauthentic behavior)

 

៤. ពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាព័ត៌ខុស និងក្លែងក្លាយ

 

Facebook ពង្រឹងការការពារការបោះឆ្នោតនៅថៃក្នុងខែ មិនាខាងមុខនេះ

 

Facebook នឹងធានាប្រយុទ្ធប្រឆាំងដាច់ខាតជាមួយព័ត៌មានមិនពិតដើម្បីភាពល្អប្រសើរ។ ហើយដើម្បីផ្តល់ជូននូវព័ត៌មានមួយដែលត្រឹមត្រូវ មានគុណភាព និងតមា្លភាពបាន ដូចនេះ Facebook បានចេញនូវចំនុចបីគោលដើម្បីធ្វើនោះគឺ៖ ទីមួយ លុបចោល គណនីដែលខុសនឹងគោលការណ៍ទំនាក់ទំនងស្ដង់ដារ (Communication Standard)។ ទីពីរ កាត់បន្ថយគណនីដែលស្ថិតនៅក្រមការសង្ស័យថាខុសនឹងច្បាប់គោលការណ៍ និងចុងក្រោយបង្អស់ គឺផ្ដល់ជូនដំណឹងជាមួយនឹងបរិបទជុំវិញព័ត៌មាននោះ។

 

៥. បង្កើនការខិតខំទៅលើការការពារសុវត្ថិភាព

 

Facebook ពង្រឹងការការពារការបោះឆ្នោតនៅថៃក្នុងខែ មិនាខាងមុខនេះ

 

បច្ចុប្បន្ននេះ Facebook មានបុគ្គលិកធ្វើការផ្នែកការការពារសុវត្ថិភាពភាពមិនតិចជាង ៣០,០០០ នាក់ឡើង ច្រើនជាងកាលពីឆ្នាំ ២០១៧ រហូតទៅដល់ ៣ ដង។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានម៉ាស៊ីនដែលមានសមត្ថភាពក្នុងការការពារសុវត្ថិភាពបានខ្ពស់ដែលអាចស្វែងរក និងលុបចោលនូវសម្មភាពទាំងឡាយណាដែលខុសនឹងច្បាប់របស់ខ្លួន។

 

ឯកសារយោង: https://newsroom.fb.com/news

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue