បញ្ហា ៥ យ៉ាងដែល Facebook កំពុងតែព្រួយបារម្ភខ្លាំង និងដាក់វិធានការលុបបំបាត់ពីកម្មវិធីរបស់ខ្លួន

បញ្ហា ៥ យ៉ាងដែល Facebook កំពុងតែព្រួយបារម្ភខ្លាំង និងដាក់វិធានការលុបបំបាត់ពីកម្មវិធីរបស់ខ្លួន
ដោយសារមានកំណើនអ្នកប្រើប្រាស់យ៉ាងច្រើនលើសលប់ទូទាំងសកលលោក ធ្វើឱ្យហ្វេសប៊ុកត្រូវប្រឈប់ជាមួយនឹងបញ្ហាជាច្រើនដែលអាចធ្វើឱ្យទំនុកចិត្ដមកលើកម្មវិធីរបស់ខ្លួនត្រូវធ្លាក់ចុះ និងក្លាយជាមយ្យោបាយសម្រាប់ជន ឬ ក្រុមអគតិធ្វើឱ្យសង្គមរស់នៅអ្នកប្រើប្រាស់របស់ខ្លួនត្រូវមានបញ្ហាប្រឈមច្រើន។ ជាជំហររបស់ខ្លួន ហ្វេសប៊ុកកំពុងតែដាក់វិធានការលុបបំបាត់ និងទប់ស្កាត់បញ្ហាធំៗទំាងប្រាំនេះ៖

១. អំពើហិង្សារដែលអាចកើតមានយ៉ាងប្រាកដ

ហ្វេសប៊ុកមានគោលការណ៍យ៉ាងតឹងរឹងក្នុងការទប់ស្កាត់ផលប៉ះពាល់ទាំងឡាយណាដែលអាចកើតមានឡើងយ៉ាងប្រាកដក្នុងសង្គមរស់នៅរបស់អ្នកប្រើប្រាស់ ដែលវាបង្កឡើងដោយសារតាមាតិកាដែលបានផុសនៅក្នុងហ្វេសប៊ុកតាមរយៈការប្រើប្រាស់រូបភាព ឬភាសាប្រមាថម៉ាក់ងាយ ឬការគំរាមគំហែងដែលអាចប៉ះពាល់ដល់សុវត្ថិភាពបុគ្គលណាមួយមិនថាតែផ្លូវកាយ ឬផ្លូវអារម្មណ៍។

២. បុគ្គល ឬអង្គភាពដែលមានអាចបង្ករគ្រោះថ្នាក់

ក្នុងការខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ និងទប់ស្កាត់ផល់ប៉ះពាល់ទាំងឡាយណាដែលអាចកើតមានឡើងយ៉ាងប្រាកដក្នុងសង្គមរស់នៅរបស់អ្នកប្រើប្រាស់ដូចដែលបានចែងខាងលើ ហ្វេសប៊ុកមិនអនុញ្ញាតរាល់អង្គការណា ក្រុមណា ឬបុគ្គលណាដែលបានមាននិន្នាការទៅរករឿងខាងក្រោមនេះឡើយ៖
  • សកម្មភាពភារវកម្ម
  • អំពើស្អប់ខ្ពើមដែលបានរៀបចំទុកមុន
  • ការសម្លាប់រង្គាល ឬឃាតកម្ម
  • ការជួញដូរមនុស្ស
  • សកម្មភាពប្រព្រឹត្ដអំពើហិង្សា ឬឧក្រិដ្ឋកម្មដែលបានរៀបចំទុកមុន
  • ហើយហ្វេសប៊ុក​ក៏នឹងលុបចោលនូវមាតិកាទាំងឡាយណាដែលគាំទ្រទៅដល់ក្រុម ឬអ្នកដឹកណាំដែលទាក់ទងក្នុងសកម្មភាពទាំងនេះ។

៣. ឧក្រិដ្ឋកម្មដែលផ្សព្វផ្សាយជាសាធារណៈ

ហ្វេសប៊ុកធ្វើការហាមឃាត់ដាច់ខាតក្នុងផ្សព្វផ្សាយ និងចុះផ្សាយជាសាធារណរាល់បទឧក្រិដ្ឋដោយអំពើហិង្សា ការលួចប្លន់ និងបោកបញ្ឆោត។ នេះពីព្រោះថា ហ្វេសប៊ុកមិនចង់មានឱ្យកើតមានហើយ ទើបមានការលើកលែងនោះទេ ដាច់ខាតត្រូវតែមានបង្ការប្រសើរជាងការព្យាបាល និងការផ្ដន្ទាទោស។

៤. ផលប៉ះពាល់ដែលមានការជ្រុញឱ្យកើតឡើង

ដូចទៅនឹងចំណុចទី ២ ដែល ដើម្បីលុបបំបាត់ និងទប់ស្កាត់ផលប៉ះពាល់ដែលអាចកើតមានឡើងយ៉ាងប្រាកដនៅក្នុងសង្គមរស់នៅរបស់អ្នកប្រើប្រាស់ ហ្វេសប៊ុកធ្វើការហាមឃាត់គ្រប់បុគ្គលដែលមានសកម្មភាព និងចេតនាក្នុងការសម្រួល ឬជម្រុញឱ្យកើតមានឡើងសកម្មភាពឧក្រិដ្ឋកម្មនៅក្នុងថ្ងៃអនាគតដែលមានទំនោរយ៉ាងជាក់ជាក់ក្នុងការបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ។

៥.​ ទំនិញទូទៅ និងមិនទូទៅ

ដើម្បីលើកកម្ពស់សុវត្ថិភាព​ និងអនុលោមភាពជាមួយនឹងការរឹតបន្ដឹងដោយស្របច្បាប់ ហ្វេសប៊ុកធ្វើការហាមឃាត់រាល់ការប៉ុនប៉ងពីសំណាក់បុគ្គលណាម្នាក់ ក្រុមណាមួយ ឬក្រុមហ៊ុនផលិតកម្មណាមួយធ្វើការផ្សព្វផ្សាយការផលិត ឬការលក់ផលិតផលមិនទូទៅនោះឡើយ។ (ឧ. ទំនិញទូទៅដូចជាបាយ ព្រោះថាមនុស្សគ្រប់គ្នាសុទ្ធតែអាចផលិត និងលក់បាន។ ចំពោះទំនិញមិនទូទៅវិញដូចជា ថ្នាំពេទ្យ ឬឱសថ ព្រោះថាផលិតផលទាំងនេះមិនមែននរណាៗសុទ្ធតែអាចផលិត និងលក់ដោយសេរីបានឡើយ) ។ នេះរាប់បញ្ចូលទាំងគ្រឿងញៀន និងថ្នាំបង្ការផងដែរ។ ឯកសារយោង https://www.facebook.com/communitystandards/violence_criminal_behavior

Related post:

Facebook បានកែប្រែទម្រង Logo របស់ខ្លួនថ្មីប្លែកជាងមុន

ហ្វេសប៊ុកដំបូងគ្រាន់តែជាជាកម្មវិធីមួយប៉ុណ្ណោះ។ ឥឡូវនេះ យើងផ្តល់ជូននិងជួយអ្នកប្រើប្រាស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ សហគមន៍និង ការធ្វើជំនួញ។ ថ្ងៃនេះយើងបានធ្វើការផ្លាស់ប្តូរ ឡូហ្គូ ក្រុមហ៊ុនរបស់យើងដើម្បីឲ្យកាន់តែច្បាស់អំពីពីហ្វេសប៊ុក។ យើងកំពុងណែនាំឡូហ្គូ ថ្មីនិងងាយស្រួលសម្គាល់ក្រុមហ៊ុនហ្វេសប៊ុក។ឡូហ្គូថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីភាពច្បាស់លាស់និងប្រើប្រាស់ហ្វុនអក្សរមដើម្បីបង្កើតភាពខុសគ្នារវាងក្រុមហ៊ុននិងកម្មវិធី។ ប្រជាជនគួរតែដឹងថាតើក្រុមហ៊ុនណាដែលផលិតផលិតផលដែលពួកគេប្រើ។ សេវាកម្មចម្បងរបស់យើងរួមមានកម្មវិធី Facebook, Messenger, Instagram, WhatsApp, Oculus, Workplace, Portal[...]

Continue