Private Group អាចជាកន្លែងសំខាន់សម្រាប់អ្នប្រើប្រាស់ហ្វេសប៊ុកមកជួបជុំគ្នានិងចែករំលែកប្រធានបទផ្ទាល់ខ្លួនជាច្រើន។ ប៉ុន្តែនៅក្នុង Private Group មិនមានន័យថាសកម្មភាពរបស់អ្នកមិនត្រូវបានត្រួតពិនិត្យឡើយ។ យើងមានទំនួលខុសត្រូវក្នុងធ្វើឲ្យហ្វេសប៊ុកមានសុវត្ថិភាព។ ដើម្បីអនុវត្តគោលការណ៍ទាំងនេះយើងប្រើមនុស្សនិងបច្ចេកវិទ្យារួមបញ្ចូលគ្នាមាន អ្នកត្រួតពិនិត្យមាតិកានិងការពិនិត្យមើលភាពសកម្ម ។ ដើម្បីឱ្យ Private Group មានសុវត្ថិភាពជាងមុនគឺមានចំណុចសំខាន់ៗចំនួនបីគឺ ការពិនិត្យមើលភាពសកម្ម ឧបករណ៍សម្រាប់អ្នកគ្រប់គ្រង និងការគ្រប់គ្រងសមាជិក។
ការពិនិត្យមើលភាពសកម្ម
មធ្យោបាយសំខាន់មួយក្នុងចំណោមវិធីសំខាន់ៗដែលយើងអាចផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់គឺកំណត់អត្តសញ្ញាណនិងដកចេញនូវមាតិកានិងក្រុមដែលខុសនឹងច្បាប់ហ្វេសប៊ុក។
យើងក៏អាចប្រើ AI ក្នុងការចាប់យកមាតិកាមិនល្អយ៉ាងសកម្មមុនពេលនរណាម្នាក់រាយការណ៍អំពីវាហើយឬមុនពេលដែលមនុស្សបានឃើញ។ ដំណើរការនេះនឹងបន្តអនុវត្តចំពោះក្រុមសាធារណៈនិងឯកជនទាំងអស់ក្រោមគំរូភាពឯកជនថ្មីរបស់យើង។
ឧបករណ៍សម្រាប់អ្នកគ្រប់គ្រង
ហ្វេសប៊ុកក៏បានបន្ថែមផ្នែកពីព័ត៌មានមិនពិតដែលត្រូវបានរកឃើញនៅក្នុងក្រុម។ ឧបករណ៍ទាំងនេះផ្តល់កាន់តែច្បាស់អំពីរបៀបនិងពេលដែលយើងអនុវត្តគោលការណ៍របស់យើងនៅក្នុងក្រុម។ វាជាជំនួយដល់អ្នកគ្រប់គ្រងដើម្បីបង្កើតបទដ្ឋានក្រុមវិជ្ជមានដូច្នេះពួកគេអាចដឹងច្បាស់អំពីអ្វីដែលមិនត្រូវបានអនុញ្ញាត។ អ្នកគ្រប់គ្រងនិងអ្នកសម្របសម្រួលក៏មានជម្រើសក្នុងការចែករំលែកច្បាប់ដែលសមាជិកបានចាកចេញ លុបចោលនូវមតិ ឬ ដកសមាជិកចេញពីក្រុម។
តម្លាភាពនិងការត្រួតពិនិត្យសម្រាប់សមាជិក
យើងក៏ប្តេជ្ញាផ្តល់ជូននូវសមាជិកក្រុមនូវតម្លាភាពនិងការគ្រប់គ្រងបន្ថែមទៀត។ នៅពេលនរណាម្នាក់ចូលរួមជាមួយក្រុមពួកគេគេគួរតែដឹងថាតើសហគមន៍ប្រភេទណាដែលពួកគេនឹងក្លាយជាផ្នែកមួយ។ នោះហើយជាមូលហេតុដែលមុនពេលចូលរួមជាមួយក្រុមយើងអនុញ្ញាតឱ្យមនុស្សមើលឃើញព័ត៌មានលំអិតដែលពាក់ព័ន្ធដូចជាអ្នកណាជាអ្នកគ្រប់គ្រងនិងអ្នកសម្របសម្រួលថាតើក្រុមនេះមានឈ្មោះអ្វីផ្សេងៗទៀតកាលពីមុន។ អ្នកក៏អាចដឹងមុននូវក្រុមដែលអ្នកត្រូវបានគេអញ្ជើញឱ្យចូលរួមហើយមានជម្រើសក្នុងការទទួលយកឬបដិសេធទៅតាមការអញ្ជើញ។ តាមរយៈគំនិតផ្តួចផ្តើមសហគមន៍សុវត្ថិភាពយើងនឹងបន្តធានាថាក្រុមហ្វេសប៊ុកអាចជាកន្លែងសម្រាប់គាំទ្រនិងការតភ្ជាប់ហើយមិនមែនជាកន្លែងបង្កភាពអន្តរាយឡើយ។