បញ្ហាដែលកើតមានឡើងជាញឹកញាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងកម្មវិធី Facebook គឺទាក់ទងទៅនឹងប្រភេទមាតិកា (រូបដែលយើងបានឌីហ្សាញហើយយកទៅ Boost ក្នុងផេក) ដែលមានឱ្យកើតមានអារម្មណ៍អវិជ្ជមានដល់អ្នកមើល។ ហើយវាក៏ជាហេតុផលមួយដែលនាំឱ្យ Facebook បិទគណនីលែងឱ្យផ្សព្វផ្សាយតទៅទៀត។ ហើយដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវពិនិត្យមើលទៅលើចំណុចទាំងបីខាងក្រោមនេះ៖
១. រឿងផ្ទាល់ខ្លួន
បញ្ហាផ្ទាល់ខ្លួនជារឿងសំខាន់ដែលអ្នកត្រូវយកចិត្ដទុកដាក់មុខនឹងធ្វើការផ្សព្វផ្សាយ។ រាល់ការផ្សព្វផ្សាយពាណិជ្ជកម្ម មិនត្រូវមានលក្ខណៈលើកនិយាយអំពីព័ត៌មានផ្ទាល់ខ្លួនដូចជា ជាតិសាសន៍ សាសនា ជំនឿ បញ្ហាផ្លូវភេទ...ដែលនាំឱ្យកើតមានការរើសអើង ឬ បង្ករជំលោះដោយប្រការណាមួយឡើយ។ ព្រោះថា Facebook វាមានលក្ខណៈជាសាកល ដូចនេះរាល់មាតិកាផ្សព្វផ្សាយរបស់អ្នកដែលទាក់ទងនឹងរឿងទាំងអស់នេះ គឺមិនត្រូវបានអនុញ្ញាតឡើយ។
២. ទាក់នងនឹងផ្លូវភេទ
ក្រុមហ៊ុន Facebook ក៏មានការរឹតបន្ដឹងខ្លាំងចំពោះការផ្សព្វផ្សាយដែលទាក់ទងនឹងបញ្ហា ឬ អារម្មណ៍ផ្លូវភេទដែរផង។ រាល់ការផ្សាយពាណិជ្ជកម្មមិនត្រូវមានខ្លឹមសារទាក់ទងនឹងអារម្មណ៍ផ្លូវភេទទេ ជាពិសេសទៅលើយុវវ័យ។ ជាឧទាហរណ៍៖ មាតិកាដែលមានរូបអាក្រាតដែលនាំឱ្យអ្នកមើលកើតមាននូវចំណង់ផ្លូវភេទ។
៣. យីហោក្រុមហ៊ុន Facebook
ក្នុងចំណុចនេះផងដែលក្រុមហ៊ុន Facebook មិនអនុញ្ញាតឱ្យយកឈ្មោះយីហោរបស់ខ្លូនទៅធ្វើការផ្សព្វផ្សាយក្នុងគោលបំណងណាមួយឡើង។ ជាពិសេសទៅទៀតនោះការយករូបសញ្ញារបស់ខ្លួន (Logo) ទៅធ្វើការកែច្នៃខុសពីរូបរាងដើមរបស់ខ្លួនដែលនាំឱ្យអ្នកមើលគិតថាក្រុមហ៊ុនរបស់ខ្លួនធ្វើការផ្ទាល់ប្ដូររូបរាងម៉ាកយីហោថ្មីដែលវាមិនមែនជាការពិត។
Reference:
https://www.facebook.com/policies