តើអ្នកមានដឹងទេថា មុនពេលដែលការផ្សព្វផ្សាយរបស់អ្នកអាចដំណើរការទៅបាននៅលើកម្មវិធី Facebook ឬ Instagram វាត្រូវបានត្រួតពិនិត្យមើលសិនក្នុងរយៈយូរ ឬ ឆាប់អាស្រ័យទៅលើប្រភេទមាតិការបស់អ្នក។ ហើយថា តើចំណុចណាខ្លះអាចមានបញ្ហា? ខាងក្រោមនេះជាចំណុចដែលនឹងត្រូវបានយកទៅត្រួតពិនិត្យ៖
១. រូបភាព
ចំណុចសំខាន់បំផុតក្នុងមាតិកាផ្សព្វផ្សាយមួយ គឺរូបភាព។ រូបភាព គឺជាមុខងារមួយដែលមានឥទ្ធិពលទៅដល់អ្នកមើលការផ្សព្វផ្សាយរបស់អ្នក ដូច្នេះហើយទើបក្រុមហ៊ុន Facebook ចាំបាច់ត្រូវតែពិនិត្យមើលរូបភាពមាតិកាឱ្យប្រាកដថាត្រឹមត្រូវទៅតាមគោលការណ៍របស់ក្រុមហ៊ុន មុនពេលដាក់ឱ្យដំណើរការ។
២. អក្សរ
ចំណុចសំខាន់បន្ទាប់ពីរូបភាព គឺ អក្សរក្នុងរូបភាព ឬក្នុងការ Caption របស់អ្នក។ ការដាក់អក្សរមិនចេះតែដាក់តាមចិត្ដចង់នោះទេ ទាំងចំនួនអក្សរ និងអត្ថន័យរបស់វា។ បើចំនួនអក្សររបស់អ្នកច្រើនជាងការកំណត់របស់គោលការណ៍ ឬមានអត្ថន័យមិនស្រប (មានការប៉ះពាល់ដល់អ្នកដទៃ) វាជាកត្តាដែលធ្វើឱ្យមាតិការបស់អ្នកមិនត្រូវបានអនុញ្ញាត។
៣. ការកំណត់
ការកំណត់ គឺជាចំណុចស៊ីជម្រៅដែលអ្នកត្រូវយកចិត្ដទុកដាក់។ វាទាក់ទងទៅនឹងលក្ខខណ្ឌដែលអ្នកបានរៀបចំបង្កើតផេកដំបូង និងការកំណត់នៅពេលដែលអ្នកដំណើរផ្សព្វផ្សាយ បើការកំណត់នោះមានលក្ខខណ្ឌខុសគ្នាច្រើន ឬ ខុសឆ្គងត្រង់ប្រការណាមួយនោះ វាក៏អាចជាមូលហេតុមួយដែរ។
៤. ប្រភេទនៃការផ្សព្វផ្សាយ
ចំណុចត្រង់វាការព័ន្ធទៅនឹងចំណុច ការកំណត់ដែរ។ អ្នកត្រូវប្រាកដថា ការកំណត់អតិថិជនរបស់អ្នក វាត្រូវនឹងប្រភេទនៃការផ្សព្វផ្សាយរបស់អ្នក។ ឧទាហរណ៍ថា៖ អ្នកបង្កើតរូបភាព និងអក្សរដើម្បីផ្សព្វផ្សាយពីផលិតផល ឬ សេវាកម្មរបស់អាជីវកម្មលោកអ្នក តែអ្នកបែរជាកំណត់មុខងារវាឱ្យផ្សព្វផ្សាយពីម៉ាកយីហោ (Like Page) ទៅវិញ។