នៅពេលដែលអ្នកចាប់ផ្តើមផុស ហើយ Boost រូបភាពផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក នោះ Facebook នឹងធ្វើការត្រួតពិនិត្យរូបភាពរបស់អ្នក ថាតើគួរអនុញ្ញាតដាក់ឱ្យដំណើរការ ឬ ក៏អត់។ ក្នុងករណីវាត្រូវបានអនុញ្ញាតអ្នកអាចសប្បាយចិត្ដបាន តែបើអត់វិញតើអ្នកត្រូវធ្វើយ៉ាងណា?
ខាងក្រោមនេះសេចក្ដីណែនាំដើម្បីដោះស្រាយ បើសិនរូបផុសពាណិជ្ជកម្មរបស់អ្នកទទួលបានសារបញ្ជាក់ថា មានបញ្ហា និងមិនត្រូវបានអនុញ្ញាត៖
កែតម្រូវរូបផ្សព្វផ្សាយរបស់អ្នកៈ
ប្រសិនបើរូបផ្សព្វផ្សាយរបស់អ្នកដែលបានដាក់ស្នើទទួលបានសារបញ្ជាក់ថា មិនត្រូវបានអនុញ្ញាត អ្នកអាចធ្វើការកែសម្រួលទៅតាមការបញ្ជាក់ប្រាប់របស់ក្រុមហ៊ុន ហើយធ្វើការផុសសារថ្មីម្ដងទៀត។ តែអ្វីជាបញ្ហា គឺយើងកែសម្រួលវាដោយរបៀបណា។
ខាងក្រោមនេះជាចំណុចដែលអ្នកត្រូវមើលមុនដំណើរការ៖
- ពិនិត្យមើល Email ដែលអ្នកប្រើដើម្បីបង្កើតគណនី Facebook ពីព្រោះថាក្រុមហ៊ុននឹងផ្ញើសារប្រាប់អំពីមូលហេតុដែលមិនត្រូវអនុញ្ញាត។
- យកព័ត៌មានទាំងនោះទៅផ្ទៀងផ្ទាត់ជាមួយរូបដើមរបស់អ្នក ហើយធ្វើការកែប្រែ។
- ហើយ Save រូបដែលអ្នកបានកែសម្រួលឱ្យល្អដើម្បីធ្វើការផុសសារថ្មី។
ប្រភព៖ https://www.facebook.com/policies
ខាងក្រោមនេះ អ្នកអាចស្វែងយល់បន្ថែមពី
រឿង ៣ យ៉ាងដែល Facebook ហាមដាច់ខាតមិនអនុញ្ញាតិឲ្យអ្នកធ្វើការ Upload ឡើយ