ឈ្មោះ Facebook បែបណាដែលមិនត្រូវបានអនុញ្ញាត!!

 

ជុំវិញបញ្ហាបង្កើតគណនីហ្វេសប៊ុកថ្មី ដែលអ្នកគាំទ្ររបស់កម្មវិធីនេះអាចនឹងជួបប្រទះមុនដំបូងគេបង្អស់នោះគឺ ការដាក់ឈ្មោះមិនបាន។ នៅក្នុងសង្គមហ្វេសប៊ុក អ្នកប្រើប្រាស់ទាំងអស់ត្រូវតែមានឈ្មោះក្នុងគណនីដែលជាឈ្មោះរបស់ខ្លួនឯង ហើយត្រូវគោរពទៅតាមគោលការណ៍របស់ហ្វេសប៊ុក ដោយហេតុនេះហើយទើប មានអ្នកចង់បង្កើតគណនីថ្មីមួយចំនួនជួបបញ្ហាដាក់ឈ្មោះមិនបានសម្រេច ដោយសារតែពួកមានកំហុសក្នុងការដាក់ឈ្មោះក្នុងចំណុចខាងក្រោមនេះ៖

  • ដាក់សញ្ញា ដាក់លេខ ដាក់អក្សរធំច្រើន ដាក់អក្សរដដែលៗច្រើនដង ឬ ដាក់វណ្ណាយុត្តិ (  ៏, ៍, ៖, ៈ) ច្រើនដង។
  • សរសេរឈ្មោះមួយដែលមានអក្សរច្រើនភាសាចូលគ្នា។
  • ឈ្មោះដែលយកចំណងជើងដែលទាក់ទងនឹង វិជ្ជា ជីវៈ ឬ សាសនាជាដើម។
  • ឈ្មោះដែលមានពាក្យ ឬឃ្លារបស់ទីកន្លែងណាមួយ។
  • ឈ្មោះដែលមានន័យអាក្រក់ ឬហិង្សារ។

 

 

ជាសេចក្ដីរួម ហ្វេសប៊ុកតម្រូវឱ្យតែអ្នកប្រើប្រាស់របស់ខ្លួនប្រើឈ្មោះដែលជាឈ្មោះពិតប្រាកដដែលខ្លួនប្រើប្រាស់រាល់ថ្ងៃ ដើម្បីចៀសវាងឱ្យបាននូវការភាន់ច្រលំ និងការបោកប្រាស់ក្នុងមធ្យោបាយ ឬគោលបំណងណាមួយពីសំណាក់ជនអគតិមួយចំនួនដែលចង់ប្រើព័ត៌មានមិនពិតក្នុងបណ្ដាញសង្គមដើម្បីលាក់បាំងអត្តសញ្ញាណដើម្បីបោកប្រាស់ ឬកេងប្រវ័ញ្ចអ្នកដទៃ។

 

 

ប្រភព៖ https://www.facebook.com/help


 

Related post:

ហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវបានហាមឃាត់

  សំណួរដែលយើងតែងតែទទួលបានគឺហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook ត្រូវបានបដិសេធ។ ខណៈពេលដែលអ្នកខិតខំយ៉ាងលំបាកដើម្បីធ្វើឲ្យការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវនឹងគោលការណ៍របស់ Facebook។ ដោយរូបភាពរបស់អ្នកត្រូវបានរៀបចំដោយប្រុងប្រយ័ត្នហើយអ្នកបានដាក់ស្នើវាដើម្បីឲ្យគេពិនិត្យប៉ុន្តែអ្នកទទួលបានដំណឹងថាការផ្សាយពាណិជ្ជកម្មរបស់អ្នកមិនត្រូវបានអនុម័ត។ តើការពិនិត្យឡើងវិញអំពីដំណើរការពាណិជ្ជកម្មយ៉ាងដូចម្តេចហើយតើវាចំណាយរយៈពេលប៉ុន្មានដើម្បីដំណើរការ? ពេលវេលាពិនិត្យមើលពាណិជ្ជកម្មរបស់ហ្វេសប៊ុកអាចចំណាយពេលពី ៥នាទីទៅ ២ថ្ងៃ។​ សូមចាំថាចាប់តាំងពីដំណើរការពិនិត្យឡើងវិញគឺមានមនុស្សជាអ្នកត្រួតពិនិត្យ។ ការផ្សាយពាណិជ្ជកម្មដែលបានបដិសេធច្រើនដងអាចប៉ះពាល់ដល់គណនីផ្សាយពាណិជ្ជកម្មរបស់អ្នកនៅលើFacebook។ ប្រសិនបើអ្នកចង់សាកល្បងការផ្សាយពាណិជ្ជកម្មដដែលម្តងទៀតអ្នកអាចទាក់ទងហ្វេសប៊ុកនិងស្នើសុំការពិនិត្យឡើងវិញ។   តើ Facebook ហាមឃាត់អ្វីខ្លះ?[...]

Continue