ក្នុងយុគសម័យសតវត្សរ៍ទី ២១ នេះ Facebook បានឈានមុខគេក្នុងការបម្រើការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ជាពិសេសសម្រាប់អាជីវកម្ម តែវាក៏អាចបង្កបញ្ហាដល់សង្គមបានដែរ។ ជាវិធានការ Facebook បានកំណត់ច្បាប់មិនឲ្យធ្វើការផ្សព្វផ្សាយដែលទាក់ទងទៅនឹងការរើសអើងទៅលើបុគ្គលដទៃ ឬកេរ្ដិ៍ឈ្មោះរបស់ខ្លួនក្នុងសេចក្ដីណាមួយឡើយ។ ដូចនេះ Facebook មានគោលការណ៍ក្នុងការការពារការរើសអើង ដោយកំណត់ថា៖
- រាល់វិធីសាស្រ្ដ ឬគំនិតច្នៃនៃប្រឌិត ក្នុងការផ្សព្វផ្សាយមិនត្រូវយក logo ឬ ទម្រង់ណាមួយនៃកម្មវិធី Facebook ទៅរួមបញ្ចូលក្នុងការផ្សព្វផ្សាយនោះឡើយ។
- ការផ្សព្វផ្សាយមិនត្រូវមានគោលបំណងដើម្បីវាយប្រហារ ឬ ប៉ះពាល់ទៅដល់ជនណាមួយ ឬអង្គភាពណាមួយដោយផ្ទាល់ ឬប្រយោលឡើយ។
- អត្ថន័យក្នុងការផ្សព្វផ្សាយមានន័យត្រង់ក្នុងការរើសអើងបុគ្គលក្នុងប្រភេទណាមួយដើម្បីកុំឱ្យចូលរួម ដូចជាជនពិការជាឧទាហរណ៍។
- ការផ្សាយពាណិជ្ជកម្មក៏ត្រូវតម្រូវឱ្យធ្វើតាមច្បាប់ដែលហាមឃាត់ដែលបានកំណត់ដោយ Facebook ។
Reference: https://www.facebook.com/policies/