មានផលិតផលមិនមែនសុទ្ធតែអាចផ្សព្វផ្សាយក្នុង Facebook បានទេ!

មានផលិតផលមិនមែនសុទ្ធតែអាចផ្សព្វផ្សាយក្នុង Facebook បានទេ!

 

យើងដឹងរួចមកហើយថា ការផ្សព្វផ្សាយផលិតតាមបណ្តាញសង្គមអនឡាញ Facebook Page ពិតជាទទួលបានប្រសិទ្ធភាពខ្ពស់ និងកំពុងមានការពេញនិយមពីសំណាក់មា្ចស់អាជីវកម្ម។ តែទោះបីជាយ៉ាងណាក៏ដោយ មិនមែនឱ្យតែមានផលិតផល ឬសេវាកម្មអ្នកដឹងតែអាចផ្សព្វផ្សាយពីវាតាម Facebook បាននោះទេ ព្រោះថា Facebook មានបទបញ្ញាតិ ក្រឹត្យក្រមច្បាស់លាស់ក្នុងការចាត់ចំណាត់ថ្នាក់ពីប្រភេទផលិតផល និងសេវាកម្មដែលអ្នកធ្វើការផ្សព្វផ្សាយក្នុងកម្មវិធីរបស់ខ្លួនបាន។

 

មានផលិតផលមិនមែនសុទ្ធតែអាចផ្សព្វផ្សាយក្នុង Facebook បានទេ!


ចង់ដឹងថាប្រភេទផលិតផល ឬសេវាកម្មដែលលោកអ្នកកំពុងមានក្នុងដៃ ឬបម្រុងនឹងបង្កើតឡើងថាតើ វាអាចទទួលបានជោគជ័យក្នុងការផ្សព្វផ្សាយតាមរយៈកម្មវិធី Facebook បានឬយ៉ាងណា សូមអានសំណួរខាងក្រោមនេះសិន បើចម្លើយរបស់អ្នក “មិនមែនទេ” ទាំងអស់ គឺ OK ហើយ៖

 

១. តើវាជាប្រភេទផលិតផល ឬសេវាកម្មប៉ះពាល់ដល់សីលធម៌សង្គមដែរឬទេ? ឧទាហរណ៍៖ រឿងផ្លូវភេទ​ រូបភាពអាសអាភាស តុក្ដាផ្លូវភេទ ក្លឹបមានបម្រើសេវាកម្មផ្លូវភេទ ថ្នាំសម្រើប ជាដើម។


មានផលិតផលមិនមែនសុទ្ធតែអាចផ្សព្វផ្សាយក្នុង Facebook បានទេ!

២. តើផលិតផលរបស់អ្នកជាប្រភេទថ្នាំញៀនខុសច្បាប់ ឬជាសកម្មភាពជូញដូរគ្រឿងញៀនដែរឬទេ?


មានផលិតផលមិនមែនសុទ្ធតែអាចផ្សព្វផ្សាយក្នុង Facebook បានទេ!

 

៣. តើអាជីវកម្មរបស់អ្នកនឹងផ្សព្វផ្សាយពី Online Game ដែលតម្រូវឱ្យប្រើលុយដែរឬទេ?


មានផលិតផលមិនមែនសុទ្ធតែអាចផ្សព្វផ្សាយក្នុង Facebook បានទេ!

 

៤. តើផលិតផលរបស់អ្នកជា អាវុធខុសច្បាប់គ្រប់ប្រភេទ គ្រប់រំសេវ ឬ គ្រប់ផ្ទុះដែរឬទេ?​


មានផលិតផលមិនមែនសុទ្ធតែអាចផ្សព្វផ្សាយក្នុង Facebook បានទេ!

 

៥.  តើអាជីវកម្មរបស់អ្នកជា ហ៉្វាម៉ាស៊ី (ឱសថស្ថាន) លក់ថ្នាំពេទ្យតាមអនឡាញមែនទេ?


មានផលិតផលមិនមែនសុទ្ធតែអាចផ្សព្វផ្សាយក្នុង Facebook បានទេ!

 

៦. តើអ្នកនឹងផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់មែនទេ?


មានផលិតផលមិនមែនសុទ្ធតែអាចផ្សព្វផ្សាយក្នុង Facebook បានទេ!

 

៧. តើអាជីវកម្មរបស់អ្នកជាប្រភេទសេវាកម្មចាំគូសម្រាប់យុវវ័យមែនទេ?

 

មានផលិតផលមិនមែនសុទ្ធតែអាចផ្សព្វផ្សាយក្នុង Facebook បានទេ!

 

ជាសេចក្ដីរួម Facebook Policy មិនអនុញ្ញាតរាល់ការផ្សព្វផ្សាយទាំងឡាយណាមានខុសនឹងច្បាប់ ប៉ះពាល់សុខភាព ខូចសីលធម៌ក្នុងសង្គម និងបង្កគ្រោះថ្នាក់ដល់មនុស្សជុំវិញ។

 

អ្នកអាចសិក្សាបន្ថែមអំពីអត្ថបទខាងក្រោម៖

 

ប្រភព៖ https://www.facebookblueprint.com

Related post:

ហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវបានហាមឃាត់

  សំណួរដែលយើងតែងតែទទួលបានគឺហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook ត្រូវបានបដិសេធ។ ខណៈពេលដែលអ្នកខិតខំយ៉ាងលំបាកដើម្បីធ្វើឲ្យការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវនឹងគោលការណ៍របស់ Facebook។ ដោយរូបភាពរបស់អ្នកត្រូវបានរៀបចំដោយប្រុងប្រយ័ត្នហើយអ្នកបានដាក់ស្នើវាដើម្បីឲ្យគេពិនិត្យប៉ុន្តែអ្នកទទួលបានដំណឹងថាការផ្សាយពាណិជ្ជកម្មរបស់អ្នកមិនត្រូវបានអនុម័ត។ តើការពិនិត្យឡើងវិញអំពីដំណើរការពាណិជ្ជកម្មយ៉ាងដូចម្តេចហើយតើវាចំណាយរយៈពេលប៉ុន្មានដើម្បីដំណើរការ? ពេលវេលាពិនិត្យមើលពាណិជ្ជកម្មរបស់ហ្វេសប៊ុកអាចចំណាយពេលពី ៥នាទីទៅ ២ថ្ងៃ។​ សូមចាំថាចាប់តាំងពីដំណើរការពិនិត្យឡើងវិញគឺមានមនុស្សជាអ្នកត្រួតពិនិត្យ។ ការផ្សាយពាណិជ្ជកម្មដែលបានបដិសេធច្រើនដងអាចប៉ះពាល់ដល់គណនីផ្សាយពាណិជ្ជកម្មរបស់អ្នកនៅលើFacebook។ ប្រសិនបើអ្នកចង់សាកល្បងការផ្សាយពាណិជ្ជកម្មដដែលម្តងទៀតអ្នកអាចទាក់ទងហ្វេសប៊ុកនិងស្នើសុំការពិនិត្យឡើងវិញ។   តើ Facebook ហាមឃាត់អ្វីខ្លះ?[...]

Continue