លក្ខខណ្ឌ​មួយចំនួនត្រូវបានហាមប្រាមអំពីការផ្សព្វផ្សាយបញ្ហាផ្លូវភេទក្នុង Facebook Page

ផ្សព្វផ្សាយបញ្ហាផ្លូវភេទ
ជុំវិញបញ្ហាការផ្សព្វផ្សាយបញ្ហាផ្លូវភេទអាចមានទិសដៅពីរផ្សេងគ្នា ជួនកាលវាមានទិសដៅល្អក្នុងការអប់រំឱ្យយល់ដឹងពីបញ្ហាផ្លូវភេទ ដូចជាបញ្ហាសុខភាពបន្ដពូជជាដើម តែទិសដៅមួយផ្សេងទៀតដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ះពាល់ទៅដឹងសីលធម៌រស់នៅរបស់សង្គមមនុស្ស។ តាមរយៈបញ្ហានេះ Facebook បានកំណត់គោលការណ៍របស់ខ្លួនក្នុងជុំវិញបរិបទនៃការផ្សព្វផ្សាយរឿងផ្លូវភេទថា៖ ផ្សព្វផ្សាយបញ្ហាផ្លូវភេទ រាល់ការផ្សាយពាណិជ្ជកម្មទាំងអស់មិនត្រូវជម្រុញ ការលក់ ប្រើប្រាស់ផលិតផល ឬសេវាកម្មផ្លូវភេទឡើយ លើកលែងតែវាមានគោលដៅក្នុងការលើកកម្ពស់ដល់ផែនការជីវភាពគ្រួសារ និងការពន្យាកំណើត។ ហើយការផ្សព្វផ្សាយសម្រាប់ការពន្យាកំណើតនោះទៀតសោត ត្រូវផ្តោតលើអត្ថប្រយោជន៍លើការពន្យារកំណើត មិនមែនជម្រុញឱ្យមានអារម្មណ៍ខាងផ្លូវភេទនោះទេ ហើយត្រូវតែផ្តោតលើមនុស្សដែលមានអាយុ  ១៨ ឆ្នាំឡើងទៅ សូមមើលឧទាហរណ៍អំពីអត្ថន័យក្នុងការផ្សព្វផ្សាយដែលអាចអនុញ្ញាតបាន
  • អ្នកនៅក្នុងមូលដ្ឋានអាចទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃពីក្នុងមជ្ឈមណ្ឌលសុខភាព
  • "ដើម្បីការពារការរួមភេទឱ្យមានសុវត្ថិភាពខ្ពស់ ជ្រើសរើសប្រភេទស្រោមអនាម័យរបស់ក្រុមហ៊ុនយើងខ្ញុំផ្សព្វផ្សាយបញ្ហាផ្លូវភេទ
(ចំណាំ៖​ អត្ថន័យទាំងពីរខាងលើនេះអាចអនុញ្ញាតទៅបានលុះត្រាតែ វាសម្រាប់តែអតិថិជនអាយុចាប់ពី ១៨ឆ្នាំ ឡើងតែប៉ុនណោះ) ឥឡូវសូមមកមើលឧទាហរណ៍ដែលមិនត្រូវបានអនុញ្ញាតវិញម្ដង
  • «ប្រភេទស្រោមអនាម័យជួយបង្កើនការសប្បាយក្នុងពេលរួមភេទសម្រាប់លោកអ្នក»
  • «ប្រើផលិតផលរបស់យើងដើម្បីជំនួយសមត្ថភាពផ្លូវភេទឱ្យកាន់តែប្រសើរ»
  • "ទិញប្រដាប់រួមភេទជ័ររបស់យើងដើម្បីបំពេញអារម្មណ៍ផ្លូវភេទរបស់អ្នក"
ចំណុចនេះរួមបញ្ចូលទាំង ប្រដាប់ប្រដារួមភេទ ឬផលិតផលទាំងឡាយណាផ្តោតយ៉ាងច្បាស់លើរឿងអសីលធម៌ផ្លូវភេទ។ ប្រភព៖ www.facebook.com/policies

Related post:

ហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវបានហាមឃាត់

  សំណួរដែលយើងតែងតែទទួលបានគឺហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook ត្រូវបានបដិសេធ។ ខណៈពេលដែលអ្នកខិតខំយ៉ាងលំបាកដើម្បីធ្វើឲ្យការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវនឹងគោលការណ៍របស់ Facebook។ ដោយរូបភាពរបស់អ្នកត្រូវបានរៀបចំដោយប្រុងប្រយ័ត្នហើយអ្នកបានដាក់ស្នើវាដើម្បីឲ្យគេពិនិត្យប៉ុន្តែអ្នកទទួលបានដំណឹងថាការផ្សាយពាណិជ្ជកម្មរបស់អ្នកមិនត្រូវបានអនុម័ត។ តើការពិនិត្យឡើងវិញអំពីដំណើរការពាណិជ្ជកម្មយ៉ាងដូចម្តេចហើយតើវាចំណាយរយៈពេលប៉ុន្មានដើម្បីដំណើរការ? ពេលវេលាពិនិត្យមើលពាណិជ្ជកម្មរបស់ហ្វេសប៊ុកអាចចំណាយពេលពី ៥នាទីទៅ ២ថ្ងៃ។​ សូមចាំថាចាប់តាំងពីដំណើរការពិនិត្យឡើងវិញគឺមានមនុស្សជាអ្នកត្រួតពិនិត្យ។ ការផ្សាយពាណិជ្ជកម្មដែលបានបដិសេធច្រើនដងអាចប៉ះពាល់ដល់គណនីផ្សាយពាណិជ្ជកម្មរបស់អ្នកនៅលើFacebook។ ប្រសិនបើអ្នកចង់សាកល្បងការផ្សាយពាណិជ្ជកម្មដដែលម្តងទៀតអ្នកអាចទាក់ទងហ្វេសប៊ុកនិងស្នើសុំការពិនិត្យឡើងវិញ។   តើ Facebook ហាមឃាត់អ្វីខ្លះ?[...]

Continue