នេះជាពេលវេលាដែលអ្នកគួរតែស្វែងយល់បន្ថែមពីលក្ខខណ្ឌ និងការកំណត់ទៅលើអតិថិជនគោលដៅរបស់លោកអ្នកក្នុងការផ្សាយពាណិជ្ជកម្មរនៅក្នុង Facebook Page ដែលវាអាស្រ័យទៅលើផលិតផល ឬសេវាកម្មដែលអ្នកកំពុងផ្សព្វផ្សាយ និងកម្រិតអាយុអតិថិជនរបស់អ្នក។
១. ស្រា (ជាតិអាកុល)
ស្រាជាប្រភេទផលិតផលដែលមិនស្ថិតនៅក្នុងប្រភេទផលិតផលដែលត្រូវបានហាមឃាត់ដោយ Facebook Policy ដូចជាប្រភេទគ្រឿងញៀនទេ តែក៏មិនមែនមានន័យថា អាចធ្វើការផ្សព្វផ្សាយតាមអំពើចិត្ដនោះដែរ។ ស្រាដែលអាចធ្វើការផ្សព្វផ្សាយបានលុះត្រាតែជាស្រាដែលមានចុះអញ្ញាបត្រទទួលស្គាល់ពីច្បាប់, បទបញ្ជា, និង លេខកូដឧស្សាហកម្មត្រឹមត្រូវស្របទៅតាមច្បាប់ប្រទេសនោះ។
ហើយចំពោះការកំណត់កម្រិតអាយុអតិថិជនវិញ ត្រូវធ្វើទៅតាមការកំណត់កម្រិតអាយុដែលមានស្រាប់នៅក្នុង Facebook ដែលស្របទៅតាមច្បាប់កំណត់របស់ប្រភេទនីមួយៗ។ ជាឧទាហរណ៍ៈ នៅប្រភេទកាណាដា និង ស៊ុយអែទ អ្នកអាចធ្វើការកំណត់អាយុចាប់ពី ២៥ ឆ្នាំឡើង។
២. សេវាកម្មសុខភាព និងកាយសម្បទា
សម្រាប់ការផ្សព្វផ្សាយពីសេវាកម្ម ឬផលិតផលដើម្បីថែរក្សាសុខភាពដែលស្របច្បាប់ និងមានការទទួលស្គាល់ត្រឹមត្រូវជាផ្លូវការ គឺគ្មានបញ្ហាអ្វីទេ តែទោះត្រង់ថា ប្រសិនបើផលិតផល ឬសេវាកម្មរបស់អ្នកមានរួមបញ្ចូលប្រភេទ វីតាមីន និង ប្រភេទថ្នាំគ្រាប់ប៉ូវបន្ថែម អ្នកមិនអាចកំណត់អាយុអតិថិជនក្រោម ១៨ ឆ្នាំបានឡើយ។ បើទោះបីជាអ្នកកំណត់ក្រោមនេះ ក៏ Facebook ប្ដូរការកំណត់នេះដោយស្វ័យប្រវតិ្ដទៅអាយុលើ ១៨ ឆ្នាំវិញដែរ។
៣. សេវាកម្មហិរញ្ញវត្ថុ
សម្រាប់ការផ្សព្វផ្សាយអំពីកម្មវិធី Credit Card របស់អង្គភាព ឬវិទ្យាស្ថានឥណទានប្រាក់កម្ចី ដូចជា ធនាគារធំៗ និងសកម្មភាពដែលជាប់ទាក់ទងនឹងធនាគារ អាចធ្វើការកំណត់ប្រភេទអាយុមនុស្សចាប់ត្រឹមពី ១៨ ឆ្នាំឡើងតែប៉ុនណោះ។ ហើយត្រូវប្រាកដថា រាល់លក្ខខណ្ឌ និងព័ត៌មានប្រតិបត្ដិការដែលពាក់ពន្ធត្រូវមានភាពត្រឹមត្រូវ។
៤. សេវាកម្មចាប់គូ
ចំពោះសេវាកម្មចាប់គូរវិញ គឺវាអាចត្រូវបានហាមឃាត់ដាច់ខាត ឬអាចអនុញ្ញាតក្នុងលក្ខខណ្ឌណាមួយវាអាស្រយ័ទៅលើការត្រួតពិនិត្យ និងការសម្រេចចិត្ដរបស់ Facebook។ ហើយសម្រាប់ការ Boost ផ្សព្វផ្សាយវិញ បើទោះបីជាសេវាកម្មរបស់អ្នកត្រូវបានអនុញ្ញាតក៏ដោយ តែអ្នកនៅតែអនុវត្តតាមការណែនាំរបស់ Facebook តាមដំណាក់កាលៗដដែល។
ឯកសារយោង៖
www.facebookblueprint.com