- "គន្លឹះ ៣ យ៉ាងដ៏មានប្រសិទ្ធភាពដើម្បីសម្រកជាតិខ្លាញ់ឱ្យអស់ពីក្បាលពោះរបស់អ្នក" (មិនអាចទៅរួចនោះទេ ដែលអាចយកខ្លាញ់ឱ្យអស់គ្រាន់តែធ្វើតាមវិធី ៣ យ៉ាងនោះ)
- "វីធីសាស្រ្ដមួយយ៉ាងពិសេសមិនគួរឱ្យជឿ ដើម្បីសម្រកទម្ងន់!" (ដើម្បីសម្រកទម្ងន់បានលុះត្រាតែធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត ហើយវាមានច្រើនដំណាក់កាល និងច្រើនវិធី មិនមែនតែមួយទេ)
- "រកប្រាក់ចំណេញរហូតទៅដល់ ១៥% រៀងរាល់ពីរសប្តាហ៍ម្ដង"
- “អ្នកនឹងនឹកស្មានមិនដល់ថា អ្វីដែលអ្នកញ៉ាំនេះអាចព្យាបាលជំងឺទឹកនោមផ្អែមបាន” (ជម្ងឺទឹកនោមផ្អែមមិនអាចព្យាបាលឱ្យជាសះស្បើយ ១០០% បានឡើយ)
- ពាក្យបណ្តឹងដែលបំភ្លើសមានកលល្បិច។
- សំណូមពរសម្រាប់លទ្ធផល ឬរឿងមិនពិតនៅក្នុងក្របខ័ណ្ឌ ឬពេលវេលាជាក់លាក់ណាមួយ។
- ពាក្យបណ្តឹងតវ៉ាទៅលើគ្រូពេទ្យសម្រាប់ការព្យាបាលជម្ងឺដែលមិនអាចព្យាបាលបាន។
- ការអះអាងមិនពិត ឬនាំឱ្យមានការយល់ខុសអំពីផលិតផល គុណភាព ឬមុខងារអ្វីមួយ។
- ពាក្យបណ្តឹងមិនត្រឹមត្រូវ ឬនាំឱ្យមានការយល់ច្រលំអំពីសំណងក្នុងលក្ខខណ្ឌណាមួយ។
- ពាក្យបណ្តឹងមិនត្រឹមត្រូវ ឬនាំឱ្យមានការយល់ច្រលំទៅលើសេវាកម្មដែលបានផ្តល់
យើងធ្លាប់បាននិយាយបកស្រាយច្រើនមកហើយនៅក្នុងគេហទំព័ររបស់យើងនេះ អំពីបញ្ហារូបភាពដែលខុសគោលការណ៍របស់ Facebook ដែលមិនអាចដំណើរការ Boost បាន។
នៅក្នុងការឌីហ្សាញរូបភាពរាប់បញ្ចូលទាំងអក្សរដែលយើងសរសេរលើរូបនោះផងដែរ សុទ្ធតែអាចជាកត្ដាដែលធ្វើឱ្យុខុសនឹងគោលការក្នុងការផ្សព្វផ្សាយរបស់ Facebook Page។ បើនិយាយពីការដាក់ អក្សរ វិញ អ្វីដែលយើងបានដឹង និងតែងតែជួបប្រទះ គឺវាមានចំនួនច្រើន (Text Overlay) តែវាមិនមែនត្រឹមតែចំនួនតួអក្សរទេ គឺអត្ថន័យរបស់ឃ្លាពាក្យនោះផងដែរ។
ដើម្បីកុំឱ្យពេលយូរ សូមមកមើលឃ្លាឧទាហរណ៍ដែល Facebook ហាមប្រាមមិនឱ្យដាក់។ បើទោះបី ជាយើងគិតថា វាជាវីធីសាស្រ្ដក្នុងការសរសេរធ្វើឱ្យគេឆាប់ចាប់អារម្មណ៍ក៏ដោយ តែបើវាហួសពីការពិត Facebook និងកំណត់ថាវាជារឿងខុសច្បាប់។
ឥឡូវមកមើលឧទាហរណ៍ទាំងអស់គ្នា៖