ធ្វើដូចម្ដេចខ្លះ ដើម្បីឲ្យហ្វេសប៊ុករបស់យើងក្លាយជាគណនី Private ពេញលេញ?

សព្វថ្ងៃនេះ ហ្វេសប៊ុកគឺបណ្ដាញសង្គមដែលភាពធំទូលំទូលាយ និងពេញនិយមជាងគេបំផុតសម្រាប់ការប្រើប្រាស់ ទំនាក់ទំនងការប្រាស្រ័យរស់នៅប្រចាំថ្ងៃ។

ស្របពេលដែលបច្ចេកកំពុងរីកចម្រើននោះ ការចែករំលែកព័ត៌មានផ្ទាល់ខ្លួនក៏កាន់តែទូលំទូលាយពីការរស់នៅប្រចាំថ្ងៃ ការងារ ការសប្បាយរីករាយ សុទ្ធតែបានចែករំលែកនៅទីនោះ ប៉ុន្តែយើងពុំបានដឹងទេថា តើអ្នកដែលយើងការចែករំលែកនោះល្អឬមិនល្អ អ្នកដែលធ្វើការផ្ញើ Friend Request មក គឺជាមនុស្សល្អឬអាក្រក់ ឬអ្នកដែលស្ថិតក្នុង Friend List ទៅហើយក្ដី ថាតើគេមានបំណងល្អ ឬអត់នោះទេ។


វិធីខាងក្រោមនេះ នឹងជួយលោកអ្នកពីវិធីរក្សាព័ត៌មានសម្ងាត់លោកអ្នក ក៏ដូចជាធ្វើឲ្យគណនីហ្វេសប៊ុកលោកអ្នកក្លាយជាគណនីហ្វេសប៊ុក Private បំផុត៖

#តាមទូរសព្ទដៃ

១. សូមធ្វើការបើកកម្មវិធីលើហ្វេសប៊ុក

២. ចូលទៅកាន់ Setting & Privacy

៣. បន្ទាប់ជ្រើសរើសយកពាក្យ Account Setting

៤. ជ្រើសរើសយក Privacy

៥. ជ្រើសរើសយក Who can see your future posts ដែលមានន័យថា តើនរណាអាចមើលឃើញផុសក្រោយៗរបស់អ្នក

  • Public: នរណាៗក៏អាចមើលឃើញផុសរបស់អ្នកដែរ

  • Friends: មានតែមិត្តភក្តិអ្នកក្នុងហ្វេសប៊ុក (Facebook’s friend list) ទើបអាចមើលឃើញផុសរបស់អ្នក

  • Friends except: បង្ហាញឲ្យមិត្តភក្តិអ្នកក្នុងហ្វេសប៊ុកឃើញទាំងអស់ លើកលែងតែ អ្នកដែលអ្នកបានជ្រើសរើសទាំងនេះ មិនអាចមើលឃើញបានឡើយ។

  • Only me: មានតែអ្នកម្នាក់ឯងប៉ុណ្ណោះ ដែលមើលឃើញផុស
  • ដូចនេះ ដើម្បីឲ្យគណនីអ្នក Private សូមជ្រើសរើសយកត្រឹម Friend ឬ Only me ។

    ៦. ត្រឡប់ថយក្រោយវិញ

    ៧. ជ្រើសរើសយក Who Can see the people, Pages, and lists you follow ដែលមានន័យថា តើនរណាអាចមើលឃើញមនុស្ស ឬផេកណាខ្លះ ដែលអ្នកបានចុច Follow

    ៧. ចុចជ្រើសរើសយក Only me

    ៨. ត្រឡប់ថយក្រោយវិញ

    ៩. ជ្រើសរើសយក Limit the audience for posts you've already shared ដែលមានន័យថា ផុសចាស់ៗដែលអ្នកបានចែករំលែកជា Public នោះ នឹងត្រូវប្ដូរមកត្រឹម Friend ប៉ុណ្ណោះ។

    ១០. ត្រឡប់ថយក្រោយវិញ

    ១១. ជ្រើសរើសយក Who can send you friend requests ដែលមានន័យថា តើនរណាអាចធ្វើការចុច Add Friend មកកាន់អ្នក?

  • Friend of friends: មានតែមិត្តភក្តិរបស់មិត្តភក្តិអ្នកក្នុងហ្វេសប៊ុកប៉ុណ្ណោះ ទើបអាចធ្វើការ Add មកកាន់អ្នកបាន។
  • Public: នរណាៗក៏អាច Add មកអ្នកបានដែរ។
  • ដូចនេះ ដើម្បីឲ្យគណនីអ្នក Private សូមជ្រើសរើសយក Friend of friends ។

    ១២. ត្រឡប់ថយក្រោយវិញ

    ១៣. ជ្រើសរើសយក Who can see your friend list ដែលមានន័យថា តើនរណាអាចមើលឃើញចំនួនមិត្តភក្តិក្នុងហ្វេសប៊ុករបស់អ្នក?

  • Public: នរណាៗក៏អាចមើលឃើញបានដែរ
  • Friend: មានតែមិត្តភក្តិហ្វេសប៊ុករបស់អ្នកប៉ុណ្ណោះទើបអាចមើលឃើញ
  • Friend except: មិត្តភក្តិក្នុងហ្វេសប៊ុករបស់អ្នកមើលឃើញទាំងអស់ លើកលែងតែអ្នកបានជ្រើសរើស ពុំអាចមើលឃើញបានឡើយ
  • Specific friends: អ្នកជ្រើសរើសមិត្តភក្តិឲ្យមើលឃើញ ក្រៅពីនោះ គឺមើលពុំឃើញឡើយ
  • Only me: មានតែអ្នកប៉ុណ្ណោះ ដែលមើលឃើញ
  • ដូចនេះ ដើម្បីឲ្យគណនីអ្នក Private សូមជ្រើសរើសយកត្រឹម Friend ឬ Only me ។

    ១៤. ត្រឡប់ថយក្រោយវិញ

    ១៥. ជ្រើសរើសយក Who can look you up using the email address you provided ដែលមានន័យថា តើនរណាអាចស្វែងរកគណនីរបស់អ្នកតាមរយៈ អ៊ីម៉ែលរបស់អ្នក?

  • Public: នរណាៗក៏អាចស្វែងរកអ្នកឃើញតាមអ៊ីម៉ែលរបស់អ្នកបានដែរ
  • Friends: មានតែមិត្តភក្តិអ្នកក្នុងហ្វេសប៊ុក (Facebook’s friend list) ទើបអាចរកឃើញ
  • Friend of friends: មានតែមិត្តភក្តិរបស់មិត្តភក្តិអ្នកក្នុងហ្វេសប៊ុកប៉ុណ្ណោះ ទើបអាចរកឃើញ
  • Only me: មានតែអ្នកប៉ុណ្ណោះទើបអាចមើលឃើញ
  • ដូចនេះ ដើម្បីឲ្យគណនីអ្នក Private សូមជ្រើសរើសយក Only me។

    ១៦. ត្រឡប់ថយក្រោយវិញ

    ១៧. ជ្រើសរើសយក Who can look you up using the phone number you provided ដែលមានន័យថាតើនរណាអាចស្វែងរកគណនីរបស់អ្នកតាមរយៈលេខទូរសព្ទរបស់អ្នក?

  • Public: នរណាៗក៏អាចស្វែងរកអ្នកឃើញតាមរយៈលេខទូរសព្ទរបស់អ្នកបានដែរ
  • Friends: មានតែមិត្តភក្តិអ្នកក្នុងហ្វេសប៊ុក (Facebook’s friend list) ទើបអាចរកឃើញ
  • Friend of friends: មានតែមិត្តភក្តិរបស់មិត្តភក្តិអ្នកក្នុងហ្វេសប៊ុកប៉ុណ្ណោះ ទើបអាចរកឃើញ
  • Only me: មានតែអ្នកប៉ុណ្ណោះទើបអាចមើលឃើញ


  • ប្រភព៖ https://www.wikihow.com/Make-Facebook-Private

    Related post:

    ហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវបានហាមឃាត់

      សំណួរដែលយើងតែងតែទទួលបានគឺហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មតាម Facebook ត្រូវបានបដិសេធ។ ខណៈពេលដែលអ្នកខិតខំយ៉ាងលំបាកដើម្បីធ្វើឲ្យការផ្សាយពាណិជ្ជកម្មតាម Facebook របស់អ្នកត្រូវនឹងគោលការណ៍របស់ Facebook។ ដោយរូបភាពរបស់អ្នកត្រូវបានរៀបចំដោយប្រុងប្រយ័ត្នហើយអ្នកបានដាក់ស្នើវាដើម្បីឲ្យគេពិនិត្យប៉ុន្តែអ្នកទទួលបានដំណឹងថាការផ្សាយពាណិជ្ជកម្មរបស់អ្នកមិនត្រូវបានអនុម័ត។ តើការពិនិត្យឡើងវិញអំពីដំណើរការពាណិជ្ជកម្មយ៉ាងដូចម្តេចហើយតើវាចំណាយរយៈពេលប៉ុន្មានដើម្បីដំណើរការ? ពេលវេលាពិនិត្យមើលពាណិជ្ជកម្មរបស់ហ្វេសប៊ុកអាចចំណាយពេលពី ៥នាទីទៅ ២ថ្ងៃ។​ សូមចាំថាចាប់តាំងពីដំណើរការពិនិត្យឡើងវិញគឺមានមនុស្សជាអ្នកត្រួតពិនិត្យ។ ការផ្សាយពាណិជ្ជកម្មដែលបានបដិសេធច្រើនដងអាចប៉ះពាល់ដល់គណនីផ្សាយពាណិជ្ជកម្មរបស់អ្នកនៅលើFacebook។ ប្រសិនបើអ្នកចង់សាកល្បងការផ្សាយពាណិជ្ជកម្មដដែលម្តងទៀតអ្នកអាចទាក់ទងហ្វេសប៊ុកនិងស្នើសុំការពិនិត្យឡើងវិញ។   តើ Facebook ហាមឃាត់អ្វីខ្លះ?[...]

    Continue