- ត្រូវប្រាកដចិត្ដជាមុនថា មានតែអ្នកប៉ុនណោះដែលកំពុងប្រើប្រាស់ email ដែលអ្នកចង់ប្ដូរនេះ។
- រួចចូលទៅកាន់ facebook.com/confirmemail.php បន្ទាប់មកចុចលើពាក្យថា Update Contact Info ។
- រួចហើយបញ្ចូល email ថ្មីដែលអ្នកចង់ដាក់ ហើយចុចលើពាក្យថា Add
- បន្ទាប់ពីអ្នកយល់ព្រមរួចរាល់ជាមួយនឹង email ថ្មីហើយ, Facebook នឹងប្ដូរ email ដែលខុសចេញ។
ហេតុអ្វីអ្នកមិនអាចរកឃើញអ៊ីម៉ែលបញ្ជាក់ការចុះឈ្មោះហ្វេសប៊ុករបស់អ្នក?

ដើម្បីបង្កើតគណនីហ្វេសប៊ុកមួយបាន គឺយើងត្រូវមានលេខទូរស័ព្ទ ឬគណនី email មួយដើម្បីទទួលព័ត៌មានចុះឈ្មោះបង្កើតគណនីហ្វេសប៊ុកបាន។ នៅក្នុងអត្ថបទមុន យើងបានដាក់ជូននូវអត្ថបទមួយរួចមកហើយនិយាយអំពីការបញ្ហាដែលអាចកើតមានឡើងកំឡុងពេលការបង្កើតគណនីហ្វេសប៊ុកដោយប្រើលេខទូរស័ព្ទលើប្រធានបទ “ហេតុអ្វីអ្នកមិនអាចប្រើលេខទូរស័ព្ទបង្កើត Facebook Account បាន??” ដូចនេះហើយថ្ងៃនេះយើងនឹងនិយាយពីបញ្ហាដែលអាចកើតមាន និងដំណោះស្រាយនៅពេលដែលអ្នកចុះឈ្មោះបង្កើតគណនីហ្វេសប៊ុកដោយប្រើគណនី email វិញម្ដង។
នៅពេលដែលលោកអ្នកបានបង្កើតគណនីហ្វេសប៊ុកមួយដោយប្រើ email នោះអ្នកនឹងទទួលតំណភ្ជាប់មួយ (confirmation link) នៅក្នុងគណនី email របស់អ្នកពីក្រុមហ៊ុន Facebook ។ ក្នុងករណីអ្នកមិនអាចស្វែងរកឃើញ សារបញ្ជាក់ការចុះឈ្មោះនោះនៅក្នុង email របស់អ្នកទេ អ្នកត្រូវ៖
ពិនិត្យមើលនៅក្នុង junk mail folder របស់អ្នក។ ហើយបើអ្នកកំពុងប្រើ Gmail អ្នកអាចចូលទៅមើលនៅក្នុង Social emails ។
អ្នកត្រូវពិនិត្យមើលឱ្យប្រាកដថា អ្នកពិតជាបានបញ្ចូលឈ្មោះ email របស់អ្នកបានត្រឹមត្រូវ។ ហើយបើអ្នកដាក់ខុសអ្នកក៏អាចប្ដូរ និងផ្ញើវាម្ដងទៀតបានដោយវិធីខាងងាយៗខាងក្រោមនេះ៖