ហេតុអ្វីគណនីរបស់អ្នកមិនអាច Add Friend គេបាន?

Can't add on Facebook
ចំពោះសំណួរនេះ ប្រហែលជាច្បាស់ដូចថ្ងៃហើយសម្រាប់អ្នកដែលជំនាញខាងហ្វេសប៊ុក និងប្រើប្រាសហ្វេសប៊ុកដើម្បីធ្វើអាជីវកម្ម។ នេះមានន័យថា មុនពេលយើងអាចប្រើហ្វេសឱ្យកើតជាប្រយោជន៍ ជាលុយកាក់បាន លុះត្រាតែយើងសិក្សាស្វែងយល់ និងចេះស្នឹកនឹងវា។ តែពេលនេះ PLAN-B សូមឆ្លើយសំណួរនេះសម្រាប់ប្រិយមិត្ដដែលមិនបានដឹង ឬធា្លប់ឆ្លងកាត់បទពិសោធន៍នេះ ហើយមិនបានដឹងពីមូលហេតុដើម្បីបង្ការលើកក្រោយទៀត។ អ្នកមិនអាចធ្វើការ Add គណនីផ្សេងដើម្បីក្លាយជា Friend និងគ្នាបានឡើយ ប្រសិនបើ៖
  • គណនីនោះបានលុបចោលការស្នើសុំជាមិត្ដរបស់អ្នក (Deleted Friend Request)។ មានន័យថា ពេលណាមាននរណាម្នាក់បានលុបចោល Friend Request របស់អ្នក នោះអ្នកមិនអាចរកមើលឈ្មោះរបស់គេដើម្បីធ្វើការ Add Friend ម្ដងទៀតឡើយ រហូតអស់រយៈពេលមួយឆ្នាំ ទើបអ្នកអាច Add គេម្ដងទៀតបាន។ សម្រាប់ដំណោះស្រាយភ្លាមៗ ប្រាប់មិត្ដរបស់អ្នកឱ្យ Add Friend មកអ្នកជំនួសវិញ។
 
  • អ្នកបានបិទ (block) ទំនាក់ទំនងពីគណនីមួយនោះហើយ តែអ្នកបានភ្លេចថា អ្នកបាន Block គេតាំងពីពេលណាមកមិនដឹង។ ចំពោះដំណោះស្រាយវិញ ចូលទៅកាន់ Setting របស់អ្នក ហើយពិនិត្យមើលថា អ្នកមានបាន Block ឈ្មោះគណនីនោះដែរ ឬទេ? បើអ្នកបាន Block សូម Unblock វិញនោះអ្នកនឹងអាច Add ឈ្មោះគណនីនោះបានជាធម្មតា។
 
  • គណនីដែលអ្នកចង់ add បានកំណត់នៅក្នុងឯកជនភាព (Privacy) របស់គេថា អាចទទួល Friend Request សម្រាប់តែ Friend of Friends តែប៉ុនណោះ។ នេះមានន័យថា បើអ្នកមិនមែនជា Friend របស់នរណាម្នាក់ផ្សេងទៀត ដែលជា Friend របស់គណនីដែលអ្នកចង់ Add នោះទេ នោះអ្នកមិនអាច Add គេបានឡើយ។ ចំណែកដំណោះស្រាយវិញ ស្មើសុំគេដោយផ្ទាល់ឱ្យ Add មកគណនីរបស់អ្នកវិញ
 
  • គណនីអ្នក ឬ គណនីដែលអ្នកចង់ Add មានចំនួន Friends គ្រប់កំណត់ ៥០០០ នាក់។ គណនីមួយអាចមាន Friends តែ ៥០០០ នាក់ តែប៉ុនណោះ។ ដើម្បីភ្ជាប់ទំនាក់ទំនងដែលគ្មានដែនកំណត់អ្នកគួរតែមានគណនីផេក (Page) មួយផងដែរ។
 
  • អ្នកបាន  Add គេរួចទៅហើយ គ្រាន់តែគេមិនទាន់បានយល់ព្រម (Confirm)      ជាមួយអ្នក។ ចូលទៅពិនិត្យមើលនៅក្នុង Friend Request របស់អ្នកម្ដងទៀតថា តើមានឈ្មោះរបស់គេដែលយើងបាន Add ទៅដែលឬទេ បើមានអ្នកគួរតែទាក់ទងទៅមិត្ដរបស់អ្នកតាមវិធីផ្សេងដើម្បីឱ្យគេ Confirm គណនីរបស់អ្នក។
សម្រាប់ហេតុផលចុងក្រោយ គណនីរបស់អ្នកត្រូវបាន Block ពីក្រុមហ៊ុនហ្វេសប៊ុកមិនឱ្យ Add Friend តទៅទៀត។ អត្ថបទខាងក្រោមនេះអាចមានប្រយោជន៍សម្រាប់អ្នក ប្រសិនបើអ្នកចង់ដឹងថា ហេតុអ្វីគណនីរបស់អ្នកត្រូវបានបិទមិនឱ្យធ្វើការ Add Friends តទៅទៀត? ឯកសាយោង: www.facebook.com

Related post:

ដោះស្រាយបញ្ហាដែលតែងតែកើតមាននៅពេល Upload Video Ads

នៅពេលអ្នកបង្កើតការផ្សាយពាណិជ្ជកម្មវីដេអូ។ ឯកសារវីដេអូជាធម្មតាតែងតែមានទំហំធំហើយអាចចំណាយពេលពីរបីនាទីដើម្បីអាប់ឡូត។ យ៉ាងណាក្តី អ្នកនឹងទទួលបានសារដែលបង្ហាញពីបញ្ហា។​ ប្រសិនបើអ្នកមិនអាចអាប់ឡូតវីដេអូឬអ្នកទទួលបានសារទាក់ទងនឹងបញ្ហានោះ អ្នកគួរតែ៖ បញ្ចេញវីដេអូរបស់អ្នកទៅជាMP4, MOV ឬ GIF ។ ត្រូវប្រាកដអ្នកមានបណ្តាញ Internet ដើរល្អ។  ពិនិត្យមើលវីដេអូបស់អ្នក។ វីដេអូរបស់អ្នកមិនគួរមានទំហំធំជាង 4GB ទេ។ សម្រាប់ប្រវែងវីដេអូគួរតែមានត្រឹម ៥ ទៅ[...]

Continue