ហេតុអ្វីគណនីរបស់អ្នកត្រូវបានបិទ(Block) មិនឱ្យធ្វើការ Add Friends តទៅទៀត?

Block add friend on facebook
សម្រាប់បទពិសោធន៍ហ្វេសប៊ុកបិទគណនីចោល ឬផលវិបាកក្នុងការបង្កើត និងការពារគណនីឱ្យមានសុវត្ថិភាព ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់បានជួបប្រទះខ្លួនឯងផ្ទាល់ ឬធ្លាប់បានឮជាច្រើនមកហើយ។ តែសម្រាប់ថ្ងៃនេះវិញ យើងនឹងនិយាយគ្នាអំពីបញ្ហា គណនីដែលត្រូវបានបិទពីការផ្ញើ Friend Request​​ ។ បើនិយាយឱ្យស្រួលស្តាប់ទៅ យើងនៅតែអាចប្រើគណនីបានធម្មតា តែបើចង់ add friend ទៀត គឺលែងបានហើយ។ ហើយចង់បញ្ជាក់ផងដែរថា បញ្ហានេះវាមិនមែនកើតឡើងដោយគ្មានហេតុផលនោះទេ ព្រោះថាក្រុមហ៊ុនប្វេសប៊ុកប្រហែលជាមានការកត់សម្គាល់សមកម្មភាពខុសប្រក្រតីណាមួយពីគណនីរបស់ហើយ។ ហើយខាងក្រោយនេះវាអាចជា ហេតុផលដែលនាំឱ្យកើតមានបញ្ហានេះ។ ប្រសិនបើថ្មីៗនេះ គណនីរបស់អ្នកត្រូវបានបិទពី Friend Request ដោយសារតែ៖
  • ថ្មីៗនេះអ្នកបាន Add Friends ច្រើនហួសហេតុពេក
  • គណនីដែលអ្នកបាន Add កាលពីមុនៗជាច្រើនមិនបានខ្វល់ដើម្បី Confirm ឬ Delete (លុប) ចោលគណនីរបស់អ្នកទេ
  • Friend Request របស់អ្នកមិនត្រូវបានស្វាគមន៍ជាច្រើនពីគណនីដែលអ្នកបាន Add ទៅ។ ចំណុចនេះមានន័យថា គេមិនចុច (confirm) ទទួលអ្នកទេ តែគេចុច Delete (លុប) ចោលពីបញ្ជី Friend Request របស់គេ។​
គួរបញ្ជាក់ផងដែរថា បញ្ហានេះមិនងាយនឹងកើតមានឡើងទេ ហើយវានឹងត្រូវបានបើកឱ្យដំណើរការវិញដោយស្វ័យប្រវត្ដិបន្ទាប់ពី ប្រព័ន្ធប្រតិបត្ដិការរបស់ហេ្វសប៊ុក សម្គាល់ឃើញថា មានគេ Confirm គណនីរបស់អ្នក ឬអ្នកខ្លួនឯងផ្អាក Add តទៅទៀត បន្ទាប់ពីបានពីរទៅបីថ្ងៃ។​ ឯកសារយោង៖ www.facebook.com

Related post:

ដោះស្រាយបញ្ហាដែលតែងតែកើតមាននៅពេល Upload Video Ads

នៅពេលអ្នកបង្កើតការផ្សាយពាណិជ្ជកម្មវីដេអូ។ ឯកសារវីដេអូជាធម្មតាតែងតែមានទំហំធំហើយអាចចំណាយពេលពីរបីនាទីដើម្បីអាប់ឡូត។ យ៉ាងណាក្តី អ្នកនឹងទទួលបានសារដែលបង្ហាញពីបញ្ហា។​ ប្រសិនបើអ្នកមិនអាចអាប់ឡូតវីដេអូឬអ្នកទទួលបានសារទាក់ទងនឹងបញ្ហានោះ អ្នកគួរតែ៖ បញ្ចេញវីដេអូរបស់អ្នកទៅជាMP4, MOV ឬ GIF ។ ត្រូវប្រាកដអ្នកមានបណ្តាញ Internet ដើរល្អ។  ពិនិត្យមើលវីដេអូបស់អ្នក។ វីដេអូរបស់អ្នកមិនគួរមានទំហំធំជាង 4GB ទេ។ សម្រាប់ប្រវែងវីដេអូគួរតែមានត្រឹម ៥ ទៅ[...]

Continue