ពុទ្ធោ! គេហែកហ្វេសប៊ុកខ្ញុំហើយ តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីយកគណនីហ្វេសប៊ុកខ្ញុំមកវិញបាន?

សួស្ដីប្រិយមិត្តទាំងអស់គ្នា! ថ្ងៃនេះ ផ្លេនប៊ីមានអត្ថបទមួយចង់មកចែករំលែកអ្នកទាំងអស់គ្នា ត្បិតអីយើងមើលឃើញថា មានប្រិយមិត្តយើងជាច្រើនជួបនឹងបញ្ហាហ្វេសប៊ុកត្រូវបានគេហែក ហើយនៅពេលដែលគេហែក Account យើងបានរួចហើយ តើយើងគួរធ្វើអ្វីបន្តទៀត?

សព្វថ្ងៃនេះយើងមើលឃើញថា សន្ទុះនៃការប្រើប្រាស់ហ្វេសប៊ុកមានកំណើនឥតឈប់ឈរ ធ្វើឲ្យបុគ្គលអគតិមួយចំនួនឈ្លាតឱកាសធ្វើការហែកគណនីអ្នកប្រើប្រាស់ ដើម្បីប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួនជាដើម។ ដូចនេះ ដើម្បីកុំឲ្យជនមិនល្អទាំងនោះ បានចិត្តហែកគណនីរបស់យើង យើងត្រូវតែរៀនពីរបៀបការពារ និងយកគណនីយើងត្រឡប់មកវិញ នៅពេលគេហែកបានហើយ។

ខាងក្រោមនេះ ជាវិធីដែលយើងអាចយកគណនីយើងត្រឡប់មកវិញបាន៖

#ជំហានទី១

ជាដំបូង សូមអ្នកចូលទៅកាន់តំណរលីងខាងក្រោមនេះ ដើម្បីបញ្ជាក់ប្រាប់ហ្វេសប៊ុកថា គណនីរបស់យើងត្រូវបានគេគ្រប់គ្រងហើយ។

តំណរលីង៖ https://www.facebook.com/hacked

#ជំហានទី២

បន្ទាប់មក សូមចុចលើ "My Account Is Compromised" ដែលមានន័យថា គណនីរបស់ខ្ញុំត្រូវបានគ្រប់គ្រងដោយជនអនាមិក។ នៅពេលចុចលើពាក្យនេះហើយ ហ្វេសប៊ុកនឹងស្នើសុំឲ្យអ្នក បំពេញ ID (អ៊ីម៉ែលអ្នកប្រើប្រាស់ ឬឈ្មោះគណនី លេខទូរសព្ទ) ដើម្បីធ្វើការស្វែងរកគណនីរបស់អ្នកដែលបានត្រូវគេហែក។

Find-my-hacked-facebook-account

ចំណាំ៖ ប្រសិនបើអ្នកហែកបានផ្លាស់ប្ដូរ Email របស់អ្នក លេខទូរសព្ទដៃរបស់អ្នក សូមលោកអ្នកធ្វើការស្វែងរកគណនីរបស់អ្នកតាមរយៈឈ្មោះគណនី ជំនួសឲ្យអ៊ីម៉ែលវិញ។

ជាធម្មតានៅពេលដែលអ្នកហែកទាំងនោះ បានហែកយកគណនីរបស់អ្នកហើយ វានឹងផ្លាស់ប្ដូរអ៊ីម៉ែលរបស់យើងជាមិនខាន ប៉ុន្តែឈ្មោះរបស់យើងវាមិនងាយស្រួលនឹងផ្លាស់ប្ដូរឡើយ។   មកដល់ចំណុចនេះ ប្រសិនបើអ្នកមិនអាចស្វែងរកគណនីដែលត្រូវបានគេហែកនោះ សូមធ្វើវិធីខាងក្រោមបន្តទៀត។

#ជំហានទី៣

នៅពេលដែលអ្នកបានរកឃើញគណនីដែលត្រូវបានគេហែកហើយ ហ្វេសប៊ុកនឹងតម្រូវឲ្យអ្នកបំពេញសម្ងាត់ចាស់ ឬលេខសម្ងាត់បច្ចុប្បន្នរបស់អ្នក (Enter a Current or Old Password)។ ឆ្ងល់ហ្វេសប៊ុកដែរ បើខ្ញុំស្គាល់លេខសម្ងាត់បច្ចុប្បន្ន ខ្ញុំមកពឹងហ្វេសប៊ុកថា គេហែកគណនីខ្ញុំធ្វើអី?​ ខ្ញុំទៅប្ដូរលេខសម្ងាត់ទៅ ចប់បាត់ហើយ។ សាំមែន! យ៉ាងណាក៏ដោយ អ្នកអាចធ្វើការបញ្ចូលលេខសម្ងាត់ចាស់របស់អ្នក ដែលអ្នកនៅចាំបាន!

my-facebook-account-was-hacked-old-password


#ជំហានទី៤

ឥឡូវនៅពេលដែលអ្នកបានបញ្ចូលលេខសម្ងាត់ចាស់រួចហើយ ហ្វេសប៊ុកនឹងស្នើសុំឲ្យអ្នកធ្វើការលុបលេខសម្ងាត់ហើយ (Reset Your Password)។ សូមធ្វើការចុចលើប៊ូតុងវា!

#ជំហានទី៥

ឥឡូវអ្នកអាចធ្វើការលុបលេខសម្ងាត់ចោលរួចហើយ ប៉ុន្តែមានករណីពីរផ្សេងគ្នា៖
ករណីទី១៖ ប្រសិនបើអ្នកអាចធ្វើការភ្ជាប់ទៅកាន់អ៊ីម៉ែលរបស់អ្នក ឬគណនីរបស់អ្នកបានភ្ជាប់ជាមួយលេខទូរសព្ទនោះ វាងាយស្រួលសម្រាប់អ្នកទេ ដើម្បីធ្វើការផ្លាស់ប្ដូរលេខទូរសព្ទ។ (សូមមើលរូប)




ករណីទី២៖ បើអ្នកហែក វាហែកទាំងអ៊ីម៉ែលរបស់អ្នក ឬក៏ធ្វើការលុបចោលអ៊ីម៉ែល លេខទូរសព្ទដែលជាប់ពាក់ព័ន្ធនោះ សូមលោកអ្នកធ្វើការចុចលើ No longer have access to these? ដែលបានន័យថា អ្នកមិនអាចធ្វើការភ្ជាប់ទៅកាន់អ៊ីម៉ែល ឬលេខទូរសព្ទបានទៀតទេ។

#ជំហានទី៥.១

នៅពេលដែលលោកអ្នកចុចលើ 'No longer have access to these?' នោះលោកអ្នកនឹងទៅដល់ផេកផ្សេងមួយទៀត ដែលហ្វេសប៊ុកនឹងធ្វើការសួរសំណួរអ្នកថា “How can we reach you”។ ឥឡូវនេះ អ្នកអាចធ្វើការបញ្ចូលអ៊ីម៉ែលថ្មី ឬលេខទូរសព្ទដែលហ្វេសប៊ុកអាចធ្វើការទំនាក់ទំនងមកកាន់អ្នកបាន តាមរយៈសំនួរ Survey មួយចំនួន។




#ជំហានទី៦

ឥឡូវនេះ អ្នកអាចបញ្ចូលអ៊ីម៉ែលថ្មី ឬលេខទូរសព្ទរបស់អ្នក ដែលក្នុងករណីនេះ មាន ៤ ករណីដែលអាចកើតឡើង។

ករណីទី១៖ សុំជំនួយពីមិត្តភក្តិក្នុងហ្វេសប៊ុករបស់អ្នកបីនាក់ ករណីអ្នកបានទាញពួកគេចូលទៅក្នុង “Trusted Contacts” នោះអ្នកអាចពឹងពួកគេឲ្យជួយមើលគណនីរបស់អ្នកបាន តាមរយៈការផ្ញើលេខសម្ងាត់ទៅកាន់ពួកគេ។   សូមមើលរូបឧទាហរណ៍ខាងក្រោម៖

Trusted Contacts FB

ករណីទី២៖ ករណីទី២ ប្រសិនបើអ្នកមិនបានកំណត់នោះទេ វីធីខាងក្រោមក៏អាចជួយអ្នកបានដែរ ដោយលោកអ្នកអាចឲ្យហ្វេសប៊ុកធ្វើការ Random មនុស្សចំនួន ៥នាក់ឲ្យអ្នកតែម្ដង ហើយហឲ្យគេចុចលើតំណរ Link នេះ ដើម្បីផ្ដល់ជូនលេខសម្ងាត់ដល់អ្នក។ សូមប្រាកដថា គេយល់ព្រម ឬអ្នកស្គាល់ពួកគេ ពុំដូច្នោះទេ អ្នកប្រហែលជាពិបាកហើយ។   សូមមើលរូបដូចខាងក្រោម៖

recover - hacked - fb - account - via - friends

ករណីទី៣៖ បំពេញពាក្យ ករណីអ្នកបាន ឬមិនបាន Add មិត្តភក្តិហ្វេសប៊ុករបស់ចូលទៅក្នុង “Trusted Contacts”   សូមមើលរូបឧទាហរណ៍៖

Submitting Form - recover hacked fb accnt

ករណីទី៤៖ ការឆ្លើយសំនួរ ប៉ុន្តែដោយសារហេតុតែហ្វេសប៊ុកធ្វើការអាប់ដេត ទើបធ្វើឲ្យជម្រើសមួយនេះនេះត្រូវបានបិទចោលទៅហើយ។   សូមមើលរូបឧទាហរណ៍៖

Answer Your Security Question

#ជំហានទី៧

មកដល់ចំណុចនេះ ផ្លេនប៊ីសង្ឃឹមយ៉ាងមុតមាំថា អ្នកបានធ្វើការដោះស្រាយបញ្ហាចប់រួចរាល់ហើយ ដូច្នេះអ្នកនឹងធ្វើការស្នើសុំឲ្យបញ្ចូលលេខសម្ងាត់ថ្មីជាក់ជាមិនខាន។​

new-password-facebook-account-hacked

ក្នុងជំហានទី៦ ករណីទី១ និងទី២ ហ្វេសប៊ុកនឹងធ្វើការផ្ញើលេខកូដ ៣ខ្ទង់ទៅកាន់ពួកគេ ហើយអ្នកចាំបាច់ត្រូវសុំលេខកូដទាំងនោះ ដើម្បីមកប្ដូរលេខសម្ងាត់របស់អ្នក។ ឬប្រសិនបើអ្នកបានចូលដល់ករណីទី៣ នៃជំហានទី៦នោះ បន្ទាប់ពីបំពេញបែបបទរួចមក ភ្នាក់ងារហ្វេសប៊ុកនឹងធ្វើការពិនិត្យមើលលើស្នើសុំរបស់អ្នក ហើយអ្នកនឹងទទួលបានសារមួយ ដែលនឹងផ្ញើទៅកាន់អ៊ីម៉ែលអ្នកដែលអ្នកបានបំពេញក្នុងជំហានទី៥.១ ដែលហ្វេសប៊ុកបានស្នើសុំ។  

ជំហានទាំងអស់នេះ ផ្លេនប៊ីសង្ឃឹមថា អ្នកនឹងអាចទាញយកគណនីរបស់អ្នកត្រឡប់បានមកវិញ ជាក់ជាមិនខាន។

អរគុណ! ជួបគ្នាក្នុងអត្ថបទក្រោយៗទៀត….!

ប្រភព៖ tricks99.net

Related post:

ដោះស្រាយបញ្ហាដែលតែងតែកើតមាននៅពេល Upload Video Ads

នៅពេលអ្នកបង្កើតការផ្សាយពាណិជ្ជកម្មវីដេអូ។ ឯកសារវីដេអូជាធម្មតាតែងតែមានទំហំធំហើយអាចចំណាយពេលពីរបីនាទីដើម្បីអាប់ឡូត។ យ៉ាងណាក្តី អ្នកនឹងទទួលបានសារដែលបង្ហាញពីបញ្ហា។​ ប្រសិនបើអ្នកមិនអាចអាប់ឡូតវីដេអូឬអ្នកទទួលបានសារទាក់ទងនឹងបញ្ហានោះ អ្នកគួរតែ៖ បញ្ចេញវីដេអូរបស់អ្នកទៅជាMP4, MOV ឬ GIF ។ ត្រូវប្រាកដអ្នកមានបណ្តាញ Internet ដើរល្អ។  ពិនិត្យមើលវីដេអូបស់អ្នក។ វីដេអូរបស់អ្នកមិនគួរមានទំហំធំជាង 4GB ទេ។ សម្រាប់ប្រវែងវីដេអូគួរតែមានត្រឹម ៥ ទៅ[...]

Continue