ស្ទើរតែជាបញ្ហារបស់អ្នកប្រើប្រាស់ទូទៅហើយ ដែលសុខៗស្រាប់តែហ្វេសប៊ុកធ្វើការបិទគណនីរបស់យើងដោយមិនខ្ចីខ្វល់ពីយើងអីបន្តិចឡើយ រួចតាំងផ្ញើសារមកសុំទោសតាមក្រោយ។ ពេលខ្លះបិទមធ្យមទេ ណាស់មិនខ្ចីផ្ញើសារសុំទោស ហើយបិទគណនីយើងរហូត លុះត្រាណាតែយើងដោះស្រាយខ្លួនឯងទៀត។ យ៉ាងណាមិញ មុននឹងដោះស្រាយបញ្ហា យើងគួរគួប្បីស្វែងយល់ពីឫសគល់នៃបញ្ហាជាមុនសិន។
ខាងក្រោមនេះគឺហេតុផល ដែលហ្វេបប៊ុកធ្វើការបិទគណនីរបស់យើង៖
• អ្នកធ្វើការផុសមាតិកាដែលមិនសមរម្យ ឬមិនគោរពតាមគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុក
• ប្រើប្រាស់ឈ្មោះមិនពិត
• អ្នកក្លែងបន្លំធ្វើជានរណាម្នាក់
• ឥរិយាបថប្រើប្រាស់មិនសមរម្យក្នុងរូបភាពជាហិង្សា
• ប្រើប្រាស់បណ្ដាញសង្គមក្នុងន័យព្យាយាមប៉ះពាល់ដល់អ្នកដទៃ ការផ្សព្វផ្សាយ ឬប្រូម៉ូតផលិតផលដែលប៉ះពាល់ដល់សង្គម។
#តើខ្ញុំត្រូវធ្វើដូចម្ដេចនៅពេលដែលគណនីរបស់ខ្ញុំត្រូវបានហ្វេសប៊ុកបិទចោល?
ប្រសិនបើគណនីរបស់អ្នកត្រូវបានបិទចោលដោយសារកំហុសរបស់ហ្វេសប៊ុកនោះ អ្នកអាចធ្វើការស្នើសុំដល់ហ្វេសប៊ុកធ្វើការបើកគណនីរបស់អ្នកវិញ ដោយបំពេញបែបបទនេះ៖ ពាក្យបំពេញបែបបទ https://www.facebook.com/help/contact/260749603972907
ចំណាំ៖ ករណីខ្លះ ហ្វេសប៊ុកពុំបានធ្វើការព្រមានអ្នកជាមុនសិនទេ មុននឹងធ្វើការបិទគណនីរបស់អ្នក ប៉ុន្តែយើងអាចធ្វើការស្នើសុំមកវិញបាន ព្រោះជួនកាលហ្វេសប៊ុកអាចធ្វើការបិទគណនីដោយសារមូលហេតុខ្លះ ឬអាចជាកំហុសក៏ថាបាន។
ជួបគ្នានៅអត្ថបទក្រោយៗទៀត!
ប្រភព៖ https://www.facebook.com/help/185747581553788/
អុញ! ម៉េចនៅសុខៗហ្វេសប៊ុកបិទគណនីរបស់ខ្ញុំចឹង? ធ្វើម៉េចយកមកវិញបាន?
