ធ្លាប់រំខានដោយសារ notification ឥតបានការពីហ្វេសប៊ុកច្រើនពេកទេ? តោះ! ទៅដឹងមូលហេតុ និងវិធីលុបបំបាត់សារដំណឹងទាំងនេះ…
អ្នកប្រើប្រាស់ជាច្រើនបានជ្រើសរើសយក ហ្វេសប៊ុក ជាបណ្ដាញសង្គមមួយក្នុងការចែករំលែកពីជីវិតផ្ទាល់ផ្ទាល់របស់គេមិនថា ការងារ ជីវិតផ្ទាល់ខ្លួន ឡើងផ្ទះ ចុះផ្ទះ កម្មវិធីអ្វីក៏ចែករំលែកនៅទីនោះដែរ ព្រោះពួកគេចង់ចែករំលែកអ្វីដែលពួកគេកំពុងធ្វើទៅកាន់មិត្តភក្តិ បងប្អូនក្រុមគ្រួសាររបស់ពួកគេក្នុងហ្វេសប៊ុក។
យ៉ាងណាមិញ ដូចដែលយើងបានដឹងស្រាប់ហើយថា នៅពេលយើងធ្វើការចែករំលែកព័ត៌មានរបស់យើងទៅកាន់ហ្វេសប៊ុកនោះ នៅរាល់ពេលការបញ្ចេញមតិយោបល់របស់ពួកគេ នឹងលោតចេញជាការផ្ញើសារជូនដំណឹងទៅកាន់ពួកកគេ ជារៀងរាល់ម៉ោង រាល់ថ្ងៃ ប៉ុន្តែរាល់ការជូនដំណឹងខ្លះ វាពុំមែនជាអ្វីដែលយើងចង់បាននោះឡើយ ព្រោះពេលខ្លះការលោតជូនដំណឹងទាំងនោះ កើតឡើងដោយយើងមិនអាចគ្រប់គ្រងបាន ប៉ុន្តែមិនមែនទាំងអស់នោះទេ។
ព្រោះត្បិតតែយើងមិនអាចគ្រប់គ្រងបានទាំងស្រុង យើងក៏អាចធ្វើការលុបសារដំណឹងទាំងនោះបាន ហើយវាក៏នឹងលែងលោតរហូតដូចគ្នាដែរ។
#របៀបនៃការលុបសារជូនដំណឹងក្នុងកុំព្យូទ័រ (Desktop)
១. ចូលទៅកាន់គណនីហ្វេសប៊ុកលោកអ្នក
២. នៅខាងស្ដាំនៃអេក្រង់កុំព្យូទ័រអ្នក សូមចុចលើសញ្ញាសារជូនដំណឹង (Notification)
៣. ស្វែងរកសារដំណឹងដែលអ្នកគិតថាមិនសំខាន់ ឬរំខានដល់អ្នក បន្ទាប់មកចុចស្នាមចុចៗ៣តូចនោះ
៤. ជ្រើសរើសយក Remove this notification មានន័យថាលុបសារជូនដំណឹងចោល។
ចំណែកឯជម្រើសនៃការលុបចោលសារជូនដំណឹង វាអាស្រ័យទៅតាមប្រភេទនៃការជូនដំណឹងនោះ។ ជាឧទាហរណ៍ ប្រសិនបើសារជូនដំណឹងចេញពីគ្រុប លោកអ្នកអាចជ្រើសរើសថា ការជូនដំណឹងអាចលោតបានលុះត្រាណាតែមិត្តភក្តិអ្នកក្នុងហ្វេសប៊ុកជាអ្នកផុសក្នុងគ្រុប។
#របៀបនៃការលុបសារជូនដំណឹង (Mobile)
ដំណើរការនៃការលុបសារជូនដំណឹងក្នុងទូរសព្ទដៃក៏មានដំណើរការដូចគ្នាទៅនឹងកុំព្យូទ័រដូចគ្នាដែរ។
១. ចូលទៅកាន់គណនីហ្វេសប៊ុកលោកអ្នក
២. ចុចលើសញ្ញា Notification បន្ទាប់ចុចលើចុចៗបី
៣. ចុចលុបសារជូនដំណឹងនោះ
តាមពិតទៅការជូនដំណឹងទាំងអស់មិនមែនសុទ្ធតែអាក្រក់នោះទេ ព្រោះវាបានជូនដំណឹងយើងអំពីព័ត៌មានសំខាន់ៗ និងពីមនុស្សដែលយើងយកចិត្តទុកដាក់ជាក់ដើម គ្រាន់តែពេលបច្ចុប្បន្នហ្វេសប៊ុកពុំទាន់អាចបែងចែកឲ្យច្បាស់ថាអ្វីដែលយើងចង់បាន និងអ្វីដែលយើងមិនចង់បាន។
យ៉ាងណាមិញ ប្រសិនបើការផ្ញើសារជូនដំណឹងទាំងនោះនៅតែរំខានអ្នកទៀត អ្នកអាចធ្វើការបិទសារជូនដំណឹងទាំងនោះបាន តាមវិធីខាងក្រោម
១. ចូលទៅកាន់គណនីហ្វេសប៊ុកលោកអ្នក
២. ចូលទៅកាន់ Setting and Privacy
៣. ចូលទៅកាន់ Setting
៤. អូសចុះមកក្រោម ស្វែងរក Notification
៥. ជ្រើសរើសយក Notifications Setting
ហ្វេសប៊ុកនឹងបង្ហាញថាតើ Notifications របស់អ្នកអាចមកពីប្រភពណាខ្លះ ហើយប្រសិនបើអ្នកមិនចង់បានសារជូនដំណឹងពីប្រភពនោះទេ អ្នកជ្រើសរើសវា ហើយចុច Turn Off Push បាន។
ឧទាហរណ៍៖ ខ្ញុំមិនចង់បានសារជូនដំណឹងពី Marketplaces។
១. ជ្រើសរើសយក Marketplaces
២. Turn off push
ដោយប្រើប្រាស់វិធីសាស្ត្រទាំងនេះ លោកអ្នកអាចគ្រប់គ្រងការផ្ញើសារជូនដំណឹងបានរួចរាល់ហើយ។
ប្រភព៖ https://www.businessinsider.com