ហេតុអ្វីបានជា​ Facebook លុបចោល page របស់ខ្ញុំ?

ដោយគ្មានការផ្តល់ដំណឹងទុកមុន​ហ្វេសប៊ុកអាចនឹងលុប Page របស់អ្នកដោយមិនចាំបាច់ប្រាប់ហេតុផលឡើយ។ ពេលខ្លះទៀតម្ចាស់ Pageអាចទទួលបានសារព្រមានពីហ្វេសប៊ុកប្រាប់ពួកគេឲ្យដឹងថាពួកគេកំពុងរំលោភបំពានលក្ខខណ្ឌហើយ។​ ខាងក្រោមនេះគឺជាមូលហេតុទូទៅដែល Facebook Page បានលុបឬបិទចោលដោយសារតែពួកគេមិនប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំបស់ហ្វេសប៊ុក។

គណនីក្លែងក្លាយ

ប្រសិនបើអ្នកបានប្រើឈ្មោះក្លែងក្លាយគេអាច report Facebook របស់អ្នក។


មាតិកាមិនត្រឹមត្រូវ

ប្រសិនបើ Page របស់អ្នកមានមាតិកាដែលប្រមាថមើលងាយ ឬរូបភាពដែលមិនសមរម្យសម្រាប់ការប្រើប្រាស់ជាសាធារណៈ វាអាចនឹងត្រូវបានបិទដោយអ្នកគាំទ្រឬសមាជិក។

 

Cover Picture

ហ្វេសប៊ុកមានច្បាប់យ៉ាងតឹងរឹងលើការប្រើប្រាស់រូបភាពCover។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនឹងបង្ហាញអ្នកអំពីអ្វីដែលអ្នកគួរធ្វើប្រសិនបើ Page របស់អ្នកត្រូវបានលុបចោល។

 

ឈប់ផ្សាយពាណិជ្ជកម្ម

បើអ្នកមានការផ្សាយពាណិជ្ជកម្មដែលបានចំណាយរួចហើយសូមបញ្ឈប់ឬផ្អាកវា។


ប្រាប់អ្នកដទៃនៅលើហ្វេសប៊ុក

អ្នកអាចបង្កើត Page សហគមន៍ជាមូលដ្ឋានហើយនិងផ្សព្វផ្សាយអំពីមូលហេតុដែល Page របស់អ្នកត្រូវបានដកចេញក្នុងគោលបំណងដើម្បីឲអ្នកដទៃដឹងទេ។ 


ចាប់ផ្តើមបង្កើត Page​ ម្តងទៀត

ប្រាកដណាស់អ្នកគាំទ្រឬអិតថិជនរបស់អ្នកនឹងស្វែងរក Page របស់អ្នក។ ដូច្នេះអ្វីដែលល្អបំផុតនោះគឺត្រូវចាប់ផ្តើមបង្កើត Page ថ្មីម្តងទៀតឲ្យបានឆាប់រហ័ស។ អ្នកអាចប្រើឈ្មោះដដែលដូចនឹង Page ចាស់របស់អ្នកក៏បាន។ 

 

 

 

Related post:

ដោះស្រាយបញ្ហាដែលតែងតែកើតមាននៅពេល Upload Video Ads

នៅពេលអ្នកបង្កើតការផ្សាយពាណិជ្ជកម្មវីដេអូ។ ឯកសារវីដេអូជាធម្មតាតែងតែមានទំហំធំហើយអាចចំណាយពេលពីរបីនាទីដើម្បីអាប់ឡូត។ យ៉ាងណាក្តី អ្នកនឹងទទួលបានសារដែលបង្ហាញពីបញ្ហា។​ ប្រសិនបើអ្នកមិនអាចអាប់ឡូតវីដេអូឬអ្នកទទួលបានសារទាក់ទងនឹងបញ្ហានោះ អ្នកគួរតែ៖ បញ្ចេញវីដេអូរបស់អ្នកទៅជាMP4, MOV ឬ GIF ។ ត្រូវប្រាកដអ្នកមានបណ្តាញ Internet ដើរល្អ។  ពិនិត្យមើលវីដេអូបស់អ្នក។ វីដេអូរបស់អ្នកមិនគួរមានទំហំធំជាង 4GB ទេ។ សម្រាប់ប្រវែងវីដេអូគួរតែមានត្រឹម ៥ ទៅ[...]

Continue