តើគួរធ្វើដូចម្ដេចនៅពេលហ្វេសប៊ុកបិទការផ្សព្វផ្សាយផេករបស់យើង (Facebook Ad Account Flagged)

ជាធម្មតានៅពេលដែលហ្វេសប៊ុកធ្វើការបិទការផ្សព្វផ្សាយផេក(Facebook Ad Account Flagged)របស់យើង យើងច្បាស់ជាកំពុងជួបបញ្ហាធំហើយ ជាពិសេសនោះសម្រាប់បងៗដែលយកហ្វេកប៊ុកផេកគឺជាឆ្នាំងបាយធំ។ នៅរាល់ពេលហ្វេសប៊ុកធ្វើការបិទហើយ គឺវានឹងបិទជារឿងរហូត លុះត្រាណាតែយើងធ្វើការផ្ញើសារទៅភ្នាក់ងារហ្វេសប៊ុក ពន្យល់ពីកំហុសបច្ចេកទេស ក៏ដូចជាការដាក់ស្នើសុំឲ្យហ្វេសប៊ុកដំណើរការ ការផ្សព្វផ្សាយហ្វេសប៊ុកឡើងវិញ។

 ប៉ុន្តែមុននឹងលោកអ្នកធ្វើការស្នើសុំនោះ លោកអ្នកគួរគប្បីសិក្សាពីកំហុសដែលលោកអ្នកអចេតនាបានបង្កើតវាឡើង ដោយកំហុសនោះវាខុសនឹងច្បាប់ព្រមាន ឬលក្ខខណ្ឌរបស់ហ្វេសប៊ុកដែលបានដាក់បម្រាម។ កំហុសនេះក៏អាចកើតឡើងពីការទូទាត់ប្រាក់របស់អ្នកជាមួយក្រុមហ៊ុនហ្វេសប៊ុក ឬហ្វេសប៊ុករកឃើញចំណុចមិនប្រក្រតីណាមួយដែលប៉ះពាល់សង្គម ហ្វេសប៊ុកនឹងធ្វើការបិទចោលភ្លាមៗ។

 ដូចនេះតើគួរធ្វើដូចម្ដេចខ្លះដើម្បីដោះស្រាយបញ្ហានេះ?

 

#ជំហានទី១

លោកអ្នកត្រូវអានព័ត៌មានអំពីការហាមប្រាមរបស់ហ្វេសប៊ុកក្នុងការផ្សព្វផ្សាយផុសនីមួយៗក្នុងហ្វេសប៊ុកដើម្បីឲ្យយល់ច្បាស់ ជៀសវាងមានបញ្ហាដដែលៗកើតឡើងច្រំដែល។ ការស្វែងយល់ពីច្បាប់ Policy ហ្វេសប៊ុកនេះ នឹងជួយលោកអ្នកឲ្យស្វែងរកកំហុសដែលអ្នកបានបង្កើតឡើង ហើយលោកអ្នកនឹងអាចស្វែងរកដំណោះស្រាយជាមួយហ្វេសប៊ុក តាមរយៈការដាក់ស្នើសុំដោយត្រឹមត្រូវ។

 ឬករណីបើហ្វេសប៊ុកមិនព្រមបើកដំណើរការការផ្សព្វផ្សាយហ្វេសប៊ុកផេកជាមួយគណនីចាស់របស់យើងទេ យើងក៏អាចបង្កើតគណនីថ្មី ប៉ុន្តែសូមចងចាំថា លោកអ្នកត្រូវដោះស្រាយបញ្ហាលើផុសចាស់សិន ឬស្វែងយល់ពីកំហុសលើមុនសិន ដើម្បីការបង្កើតកំហុសចាស់លើគណនីថ្មី។

 សូមធ្វើការស្វែងយល់បន្ថែមពីបម្រាមរបស់ហ្វេសប៊ុកតាមរយៈតំណរលីងខាងក្រោម៖

https://blog.planb-cambodia.com/category/facebook-policies/

 

#ជំហានទី២

 បន្ទាប់ពីលោកអ្នកស្វែងយល់ច្បាស់ពី Policy របស់ហ្វេសប៊ុកទាក់ទងនឹងការផ្សព្វផ្សាយរួចហើយ រឿងបន្ទាប់គឺលោកអ្នកត្រូវធ្វើការផ្ញើសារជាអ៊ីម៉ែលទៅកាន់ហ្វេសប៊ុក ពន្យល់ពីបញ្ហាដែលយើងកំពុងជួប និងស្នើសុំឲ្យសុំឲ្យហ្វេសប៊ុកផេកលោកអ្នកដំណើរការធម្មតាឡើងវិញ។

ផ្ញើសារអ៊ីម៉ែលតាមណា? ជាធម្មតានៅពេលហ្វេសប៊ុកធ្វើការបិទការផ្សព្វផ្សាយរបស់យើង វានឹងបង្ហាញតំណរលីងដែលលោកអ្នកអាចចុច Click បាន Message នោះសរសេរថា “If you believe it’s a mistake, you can contact us here” ដែលមានន័យថា “ប្រសិនបើអ្នកគិតការបិទការផ្សព្វផ្សាយនេះជាកំហុសខាងហ្វេសប៊ុក សូមធ្វើការទំនាក់ទំនងមកកាន់យើងនៅទីនេះ”។

 ប្រសិនបើសាររបស់អ្នកពុំមានការផ្ញើសារក្នុងរយៈពេល ២៤ម៉ោង លោកអ្នកគួរសាកល្បងផ្ញើសារម្ដងទៀត ជៀសវាងការប្រងើយកន្ដើយពីខាងហ្វេសប៊ុក ឬលោកអ្នកគួរធ្វើការទាក់ទងទៅកាន់អ្នកមានជំនាញហ្វេសប៊ុកម៉ាឃីតធីងឲ្យគេជួយដោះស្រាយបញ្ហានេះបាន។

 

 #ជំហានទី៣

 ការបង្កើតគណនីថ្មីមួយផ្សេងទៀត ហើយប្រើប្រាស់គណនីនោះមកទូទាត់ការផ្សព្វផ្សាយរបស់អ្នក។ ប៉ុន្តែយ៉ាងណាមិញ លោកអ្នកដាច់ខាតកុំបង្កើតគណនីក្លែងក្លាយ ប្រើប្រាស់ទិន្នន័យក្លែងក្លាយ ព្រោះប្រសិនបើហ្វេសប៊ុករកឃើញភាពមិនប្រក្រតីនោះ គណនីទី២ នឹងមានវាសនាដូចគណនីទី១ជាក់ជាពុំខាន។

បន្ថែមពីលើទៀតនោះ គណនីថ្មីគួរតែមានឈ្មោះពិត មានហ្វេសប៊ុក Friend មួយចំនួនសិន ហើយដំណើរការមួយរយៈសិន សឹមយកគណនីនោះមកប្រើប្រាស់ទូទាត់ការផ្សព្វផ្សាយរបស់យើង។ ម្យ៉ាងវិញទៀត សូមលោកអ្នកកុំធ្វើការយកគណនីថ្មីទៅប្រូម៉ូតលើផុសចាស់ៗ ព្រោះវាអាចនឹងមានបញ្ហាជាមួយហ្វេសប៊ុក ដោយយល់ល្អគួរបង្កើតផុសថ្មី ហើយធ្វើការផ្សព្វផ្សាយជាថ្មីម្ដងទៀត។

 សម្រាប់បញ្ហាដែលតែងតែកើតឡើងជាញឹកញយរួមមាន៖

-        ការទូទាត់សាច់ប្រាក់តាម PayPal

-        Credit Card លោកអ្នកគួរចាំបាច់មានទិន្នន័យ អាសយដ្ឋាន ឈ្មោះ ដូចទៅនឹងហ្វេសប៊ុក

-        កុំធ្វើការ Login ហ្វេសប៊ុកជាមួយ VPN ប្លែកៗដែលវាប៉ះពាល់ដល់ហ្វេសប៊ុកផេក

-        កុំប្រើប្រាស់គណនីក្លែងក្លាយដើម្បីផ្សព្វផ្សាយ

 

Related post:

ដោះស្រាយបញ្ហាដែលតែងតែកើតមាននៅពេល Upload Video Ads

នៅពេលអ្នកបង្កើតការផ្សាយពាណិជ្ជកម្មវីដេអូ។ ឯកសារវីដេអូជាធម្មតាតែងតែមានទំហំធំហើយអាចចំណាយពេលពីរបីនាទីដើម្បីអាប់ឡូត។ យ៉ាងណាក្តី អ្នកនឹងទទួលបានសារដែលបង្ហាញពីបញ្ហា។​ ប្រសិនបើអ្នកមិនអាចអាប់ឡូតវីដេអូឬអ្នកទទួលបានសារទាក់ទងនឹងបញ្ហានោះ អ្នកគួរតែ៖ បញ្ចេញវីដេអូរបស់អ្នកទៅជាMP4, MOV ឬ GIF ។ ត្រូវប្រាកដអ្នកមានបណ្តាញ Internet ដើរល្អ។  ពិនិត្យមើលវីដេអូបស់អ្នក។ វីដេអូរបស់អ្នកមិនគួរមានទំហំធំជាង 4GB ទេ។ សម្រាប់ប្រវែងវីដេអូគួរតែមានត្រឹម ៥ ទៅ[...]

Continue