ចេះប្រើ Shortcuts Keys ទាំងអស់នេះលេងហ្វេសប៊ុកក្នុងកុំព្យូទ័រកាន់តែងាយស្រួល

Shortcut key in facebook
ជាទូទៅយើងគ្រប់គ្នាប្រើ Facebook ក្នុងទូរស័ព្ធច្រើនជាងលេងក្នុងកុំព្យូទ័រ តែនៅមានអ្នកខ្លះទៀត ឬក៏កាលៈទេសៈខ្លះទៀត អ្នកក៏ត្រូវប្រើ Facebook ក្នុងកុំព្យូទ័រដែរ។ សម្រាប់កម្មវិធី Facebook ក៏ដូចជាកម្មវិធីដទៃដែរ បើប្រើនៅក្នុងកុំព្យូទ័រ គឺវាមាន Shortcuts Keys របស់វាដើម្បីជួយសម្រួលដល់ការប្រើកាន់តែងាយស្រួល និងឆាប់រហ័ស ដូចជា shortcuts សម្រាប់អូសចុះឡើង Like comment share ជាដើម។ ឥឡូវកុំឱ្យខាតពេលយូរ មកស្គាល់ Shortcuts ទាំងអស់នោះទាំងអស់គ្នា។
  • J និង K សម្រាប់ចុចអូសចុះអូសឡើង
  • Enter/return មើលបន្ថែមនូវ Story ដែលបានជ្រើសរើស
  • P ចូលទៅដល់កន្លែងផុសរូបថ្មី
  • L ប្រើសម្រាប់ចុច like ហើយបើចុចម្ដងទៀតវានឹង Dislike វិញ
  • C ប្រើសម្រាប់ comment
  • S ប្រើសម្រាប់ Share Story ដែលបានជ្រើសរើស
  • O ប្រើសម្រាប់បើ attachment ពី Story ដែលបានជ្រើសរើស
  • / ប្រើសម្រាប់ Search
  • Q ប្រើសម្រាប់ Search ក្នុង Chat
  • ? ពេលអ្នកកំពុងតែបើក Facebook របស់អ្នក ហើយគ្រាន់តែចុច ? នោះវានឹងចេញ Shortcuts ទាំងអស់ដែរបានរៀបរាប់ខាងលើ។
ឯកសារយោង៖ www.facebook.com

Related post:

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មបានយ៉ាងងាយ

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មដែលជា Influencer ដើម្បីបង្ហោះរូបភាពផ្សាយពាណិជ្ជកម្មបានកកាន់តែអស្ចារ្យ។ Creator មានការគ្រប់គ្រងលើមាតិការបស់ពួកគេ។ ក្នុងនាមជា Creator អ្នកត្រូវប្រើស្លាកយីហោនៅក្នុងមាតិកាorganic brand របស់អ្នកដើម្បីឲ្យ Post ត្រូវបានប្រើនៅក្នុងការផ្សាយពាណិជ្ជកម្ម។ សម្គាល់ៈអ្នកអាចដាក់ឈ្មោះដៃគូអាជីវកម្មតែម្នាក់គត់ក្នុងមួយអត្ថបទឬមាតិកាដែលមានស្លាកយីហោទោះបីជាអ្នកអាចធ្វើការជាមួយដៃគូអាជីវកម្មច្រើនក៏ដោយ។ គ្រប់គ្រងលើ organic និង paid insights។[...]

Continue