៥ វិធីងាយៗដើម្បីបង្កើតផុស Facebook ទាញយកចំណាប់អារម្មណ៍ពីអ្នកអាន

៥ វិធីងាយៗដើម្បីបង្កើតផុស Facebook ទាញយកចំណាប់អារម្មណ៍ពីអ្នកអាន
ហ្វេសប៊ុក គឺជាកន្លែងតែមួយគត់ដើម្បីឱ្យអតិថិជនអ្នក អាចស្វែងយល់ពីអាជីវកម្មរបស់អ្នក តាមរយៈ​ពាក្យពេចន៍ ការសរសេរនៅលើទំព័រផេកហ្វេសប៊ុក ប៉ុន្តែវាជាការប្រកួតប្រជែងដ៏ខ្លាំងបំផុតនៅលើទីផ្សារឌីជីថល។ ការបង្កើតនូវមាតិការមួយ ការសរសេរពាក្យពេចន៍ ដើម្បីទាក់ទាញអ្នកប្រើប្រាស់មកអាននោះ គឺជាគន្លឹះដ៏សំខាន់សម្រាប់អាជីវកម្ម ដើម្បីឈានចូលទីផ្សារប្រកួតប្រជែងនេះ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ ដែលអាចជួយអ្នកឱ្យបង្កើតនូវភាពទាក់ទាញនៅលើហ្វេសប៊ុកផេក។  

១. ចំណុចចាប់ផ្ដើម

ជាទូទៅ អ្នកអាចទាក់ចិត្តអ្នកប្រើប្រាស់ក្នុងរយៈពេលតែ ៥វិនាទីប៉ុណ្ណោះ កំឡុងពេលអ្នកប្រើប្រាស់ធ្វើការ Scroll នៅក្នុង News Feeds ។ ដូចនេះ “Status” របស់អ្នកចាំបាច់ត្រូវតែខ្លី ខ្លឹម ហើយច្រើនបំផុតគឺត្រូវតែ ៣ជួរ ។ ឃ្លាសរសេរចាំបាច់ត្រូវតែខ្លី ហើយចាក់ចំណុច ជាមួយពាក្យដែលឱ្យអ្នកអានទាក់ភ្នែក ដើម្បីឱ្យពួកគេមានការឆ្ងល់ចង់អាន ចង់ដឹងពីអ្វីដែលអ្នកបានសរសេរ។

២. តំណរលីង ត្រូវតែដាក់ឱ្យចំកន្លែង

ជារឿងធម្មតា ក្នុងខ្លឹមសារការសរសេរ Status មួយចំនួន យើងរមែងប្រើប្រាស់ តំណរលីង (Bitly link) មកជាមួយ ប៉ុន្តែអ្នកមានចាប់អារម្មណ៍ដែរឬទេថា តើតំណរលីងទាំងនោះ ពិតជាធ្វើឱ្យអានទុកចិត្តបានមែនឬ? ជម្រើសដ៏ល្អ ការប្រើប្រាស់់ឈ្មោះ Website អ្នកដើម្បីអាចឱ្យអ្នកប្រើប្រាស់បានឃើញនោះ គឺជាវិធីសាស្ត្រដ៏ល្អ ព្រោះពួកគេនឹងទុកចិត្ត ហើយដឹងថាតំណរលីងដែលពួកគេចុចទៅនោះ វាជាតំណរលីងអ្វី?

៣. រូបភាព

ចំណុចដែលយើងតែងតែសង្កេតមើលឃើញថាជាចំណុចខ្លាំងជាងគេ នោះគឺរូបភាព ព្រោះ ជាទូទៅ អ្នកប្រើប្រាស់មានការចាប់អារម្មណ៍ខ្លាំងទៅលើរូបភាពដែលមានភាពទាក់ទាញតែប៉ុណ្ណោះ ហើយជាចំណុចដើម្បីបង្អាក់ពួកគេពីការបន្តអូសចុះក្រោម (Scroll)។ ដំបូងឡើយ យើងក៏មានងឿងឆ្ងល់ចំពោះរឿងនេះដូចគ្នា ប៉ុន្តែហេតុផលនេះគឺអាចទទួលយកបាន៖ អ្នកប្រើប្រាស់បើកហ្វេសប៊ុកលេងសម្រាប់ការកម្សាន្ត និងដើម្បីស្គាល់មនុស្សថ្មីៗ។ ដូច្នេះហើយ មិនថារូបភាពដែលបង្ហាញទៅនោះ ជារូបភាពដែលបង្ហាញតែមុខក៏ដោយ អ្វីដែលចំណុចចងចាំនោះគឺ អ្នកប្រើប្រាស់អាចមើលដឹងថា វាជាទម្រង់រូបរាងមនុស្ស។ មិនថាជាដៃ រូបប្រូហ្វាល់ ស្រមោលមនុស្ស ឬក៏ហ្វូងមនុស្សច្រើន ដោយយើងសង្កេតឃើញថា រូបភាពទាំងនោះ គឺទទួលបានភាពទាក់ទាញច្រើនបំផុត។

៤. ស្វែងយល់ពីចំណងជើង

តើអ្នកមានដឹងដែរឬទេថា អ្នកអាចធ្វើការផ្លាស់ប្ដូរចំណងជើងដើម្បីទាក់ភ្នែកដល់អ្នកអានបានដោយមានប្រសិទ្ធិភាពខ្ពស់បាននោះ? ក៏ប៉ុន្តែដើម្បីផ្លាស់ប្ដូរចំណងជើងឱ្យស៊ីអារម្មណ៍ដល់អ្នកអាននោះ អ្នកគួរស្វែងយល់ពីចំណុចខាងក្រោមនេះជាមុនសិន៖ ចំនួនតួអក្សរ កុំវែងពេក ហើយក៏កុំខ្លីពេក ដោយអ្នកអាចសរសេរចន្លោះពី ៦-១០ ពាក្យ គឺគ្រាន់ ដើម្បីឱ្យអ្នកអានឆាប់ទទួលបានពីអ្វីដែលអ្នកចង់និយាយ។ ពាក្យគន្លឹះ ត្បិតតែមិនមែនជាចំណុចសំខាន់សម្រាប់ផ្នែក SEO ដែលគេផ្ដោតខ្លាំងលើពាក្យគន្លឹះ ប៉ុន្តែសម្រាប់ចំណងជើងនៅក្នុងហ្វេសប៊ុក ការប្រើប្រាស់ពាក្យដើម្បីអាចឱ្យអ្នកប្រើប្រាស់ទទួលបានលឿនពីអ្វីដែលអ្នកលើកឡើងនោះ គឺជាចំណុចដែលត្រូវតែខ្វាយខ្វល់។ មនោសញ្ចេតនា ការប្រើប្រាស់មនោសញ្ចេតនានៅក្នុងឃ្លាដើម្បីទាញចំណាប់អារម្មណ៍នោះ គឺជាចំណុចដ៏រសើបបំផុត។ ឧទាហរណ៍៖ “អ្នកនឹងស្រឡាញ់….” ជាដើម។ ទម្រង់នៃការប្រើប្រាស់ឃ្លា ពាក្យពេចន៍ចំណងជើងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមានដូចជា ការបង្ហាញពីចំនួន (List), ពីរបៀបប្រើប្រាស់ (How-to), ចំណងជើងបែប “ពន្យល់” អត្ថបទ (ហេតុអ្វីបានជា [ប្រធានបទ] គឺជា [ចំណុចនៃអត្ថបទ]) និងការចោទជាសំណួរសួរក៏មានប្រសិទ្ធភាពខ្ពស់ផងដែរ។

៥. អត្ថប្រយោជន៍នៃអក្សរក្រោមចំណងជើងអត្ថបទ (Preview Text)

វាក៏មានអត្ថប្រយោជន៍ដូចទៅនឹងអត្ថបទចំណងជើងដូចគ្នា ដែលយើងអាចធ្វើការកែប្រែចំណុចនេះ លើហ្វេសប៊ុកបាន។ អ្នកគួរសរសេរវាចន្លោះពី ១ ទៅ ២ជួរ ហើយត្រូវប្រាកដថា វាមានភាពទាក់ទាញ ក៏ដូចជាស៊ីនឹងអត្ថន័យនៃចំណងជើងដែរ ដើម្បីឱ្យអ្នកអានមានភាព ចង់ដឹង ចង់អាន។ យ៉ាងណាមិញ អ្នកក៏ប្រាកដដូចគ្នាដែរថា អ្នកមិនបានបង្ហាញពីខ្លឹមសារសំខាន់របស់អត្ថបទ។ ប្រភព៖ www.hootdesignco.co

Related post:

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មបានយ៉ាងងាយ

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មដែលជា Influencer ដើម្បីបង្ហោះរូបភាពផ្សាយពាណិជ្ជកម្មបានកកាន់តែអស្ចារ្យ។ Creator មានការគ្រប់គ្រងលើមាតិការបស់ពួកគេ។ ក្នុងនាមជា Creator អ្នកត្រូវប្រើស្លាកយីហោនៅក្នុងមាតិកាorganic brand របស់អ្នកដើម្បីឲ្យ Post ត្រូវបានប្រើនៅក្នុងការផ្សាយពាណិជ្ជកម្ម។ សម្គាល់ៈអ្នកអាចដាក់ឈ្មោះដៃគូអាជីវកម្មតែម្នាក់គត់ក្នុងមួយអត្ថបទឬមាតិកាដែលមានស្លាកយីហោទោះបីជាអ្នកអាចធ្វើការជាមួយដៃគូអាជីវកម្មច្រើនក៏ដោយ។ គ្រប់គ្រងលើ organic និង paid insights។[...]

Continue