៦ ចំណុចដែលអ្នកត្រូវដឹងដើម្បីធ្វើអាជីវកម្មតាមរយៈ Messenger ឱ្យមានប្រសិទ្ធភាពខ្ពស់
មុនដំបូងអ្នកត្រូវប្រាកដថា អ្នកបានបើកការផ្ញើសារចេញចូលក្នុងផេករបស់អ្នកជាមុនសិន។ របៀបនៃការបិទបើកការផ្ញើសារចេញចូលក្នុងផេករបស់អ្នក?
នៅពេលអ្នកបានបើកការផ្ញើសារចូលផេកអ្នករួចហើយ ជំហានខាងនេះជាចំណុចសំខាន់ដែលអ្នកត្រូវដឹង ដើម្បីឱ្យអាជីវកម្មតាមរយៈ Messenger របស់អ្នកមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកតាមបទពិសោធន៍ និងអនុវត្តផ្ទាល់៖
១. អ្នកត្រូវយល់ឱ្យច្បាស់ពីតម្រូវការគោលដៅអតិថិជនរបស់អ្នក តាមរយៈការស្វែងយល់ពីតម្រូវការអតិថិជន ក៏ដូចជាព្យាយាមដៅឱ្យចំណុចរបស់អតិថិជនអ្នកតាមរយៈការពិសោធន៍ផ្ទាល់។
២. យល់ឱ្យច្បាស់ពីគោលបំណងធំនៃអាជីវកម្មរបស់អ្នក ដែលអ្នកចង់ធ្វើអាជីវកម្មតាម Messenger ថាអ្នករំពឹងចង់បានអ្វីពីវា។
៣. បង្កើតយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍគម្រោងរបស់អ្នក។ ធ្វើដូចនេះដើម្បីទទួលបានបទពិសោធន៍ត្រឹមត្រូវពីអាជីវកម្មរបស់អ្នក។
៤. បង្កើតបទពិសោធន៍ឱ្យខ្លួនឯង
៥. បង្កើនភាពស្និទ្ធស្នាល និងឱ្យគោលដៅអតិថិជនរបស់អ្នកឱ្យស្គាល់ពីផលិតផលរបស់អ្នកតាមរយៈការទំនាក់ទំនងផ្ទាល់ជាមួយពួកគេតាមរយៈ Messenger។
៦. កែប្រែយុទ្ធសាស្រ្តជានិច្ច ដើម្បីទទួលយកបទពិសោធន៍ថ្មីដោយផ្អែកលើការបញ្ចេញមតិពីអតិថិជន និងលទ្ធផលការងាររបស់អ្នក។
ប្រភព៖ Facebook Blueprint