មូលហេតុអ្វីខ្លះដែលធ្វើឲ្យ Facebook Users មួយចំនួន​ Deactivate Facebook Account របស់ពួកគេ?

មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា Facebook គឺជាបណ្តាញសង្គមដ៏ល្បីល្បាញដែលមានមនុស្សជាច្រើនប្រើប្រាស់​ ប៉ុន្តែទន្ទឹមនឹងនេះក៏មានគណនីជាច្រើនដែលត្រូវបានបិទបណ្តោះអាសន្នឬក៏អចិន្ត្រៃយ៍ពីម្ចាស់គណនីផ្ទាល់។ មានមូលហេតុជាច្រើនដែលអ្នកប្រហែលជាមិនបានដឹងថាហេតុអ្វីបានជា Facebook Users មួយចំនួន​ Deactivate Facebook Account របស់ពួកគេ។

ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលមនុស្សភាគច្រើន Deactivate Facebook​ Account

 

១. ភាពឯកជន

 

មូលហេតុដ៏ចម្បងមួយក្នុងចំណោមហេតុផលសំខាន់ដែលអ្នកប្រើប្រាស់ Facebook បិទគណនីរបស់ពួកគេគឺដោយសារតែការព្រួយបារម្ភអំពីសិទ្ធិឯកជន។ អ្នកប្រើទាំងនេះប្រហែលជាមិនចូលចិត្តបង្ហាញភាពឯកជនឬមិនចង់ចែករំលែកជីវិតរបស់គេ

របស់ពួកគេទៅតាមប្រព័ន្ធបណ្តាញសង្គមទេដូចនេះទើបគេសម្រេចចិត្តបិទយគណនីរបស់ពួកគេ។

 

២. ការងារ

 

អ្នកប្រើប្រាស់មួយចំនួនអាចបិទគណនីរបស់ពួកគេជាញឹកញាប់ដោយសារបញ្ហាការងារ។ ឧទាហរណ៏ អ្នកស្វែងរកការងារមួយចំនួនអាចនឹងបិទគណនីរបស់ពួកគេដោយពួកគេមិនចង់ឲ្យនិយោជកមាស្វែងរកហ្វេសប៊ុករបស់ពួកគេដើម្បីធ្វើការវិនិច្ឆ័យទៅលើពួកគេ។ 

 

៣. ផ្តល់ភាពអវិជ្ជមានដល់ពួកគេ

សម្រាប់អ្នកប្រើមួយចំនួន ហ្វេសប៊ុកអាចមានដូចជាគ្រឿងញៀននិងប៉ះពាល់ឬរំខានដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេឬផ្តល់ភាពអវិជ្ជមានជាដើមហើយប្រហែលជាពួកគេចង់នៅឲ្យឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយនោះដើម្បីឲ្យធូរស្រាលក្នុងខ្លួនជាពិសេសចំពោះអ្នកមានវិបត្តផ្លូវចិត្ត។ 

 

Related post:

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មបានយ៉ាងងាយ

ម្ចាស់អាជីវកម្មគ្រប់រូបដែលមាន Brand ត្រឹមត្រូវអាចធ្វើការសហការជាមួយដៃគូអាជីវកម្មដែលជា Influencer ដើម្បីបង្ហោះរូបភាពផ្សាយពាណិជ្ជកម្មបានកកាន់តែអស្ចារ្យ។ Creator មានការគ្រប់គ្រងលើមាតិការបស់ពួកគេ។ ក្នុងនាមជា Creator អ្នកត្រូវប្រើស្លាកយីហោនៅក្នុងមាតិកាorganic brand របស់អ្នកដើម្បីឲ្យ Post ត្រូវបានប្រើនៅក្នុងការផ្សាយពាណិជ្ជកម្ម។ សម្គាល់ៈអ្នកអាចដាក់ឈ្មោះដៃគូអាជីវកម្មតែម្នាក់គត់ក្នុងមួយអត្ថបទឬមាតិកាដែលមានស្លាកយីហោទោះបីជាអ្នកអាចធ្វើការជាមួយដៃគូអាជីវកម្មច្រើនក៏ដោយ។ គ្រប់គ្រងលើ organic និង paid insights។[...]

Continue