ការរៀបចំមាតិកាសម្រាប់អាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវ អ្នកអាចនឹងទទួលបានអតិថិជនច្រើនចូលមើល Page របស់អ្នកនិងធ្វើឲ្យផលិតផលរបស់អ្នកកាន់តែមានគេស្គាល់ច្រើន។ អត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកពីគន្លឺះសំខាន់ក្នុងការរៀបចំមាតិកាឲ្យមានភាពទាក់ទាញ។
១. កុំផ្សព្វផ្សាយពីផលិតផលខ្លួនឯងច្រើនពេក
ការផ្សព្វផ្សាយតែផលិតផលរបស់អ្នកតែមួយមុខគត់នឹងធ្វើឲ្យអតិថិជនធុញទ្រាន់។ អ្វីដែលអ្នកត្រូវធ្វើ អ្នកគួរតែបង្ហោះរូបបែបកំប្លែង ជាហ្គេមឆ្លើយសំនួរ ឬ មានប្រយោជន៍ដែលទាក់ទងនឹងផលិតផលរបស់អ្នកខ្លះដើម្បីឲ្យអតិថិជនទទួលបានអារម្មណ៍ប្លែកនិងសប្បាយរីករាយនៅពេលឃើញការផ្សព្វផ្សាយនៅលើទំព័ររបស់អ្នក។
២. ធ្វើឲ្យ Brand របស់អ្នកលេចធ្លោ
ការបង្ហាញពីស្លាកយីហោរបស់អ្នកអាចជួយឲ្យអតិថិជនស្គាល់អាជីវកម្មរបស់អ្នកបានច្រើន។ ដោយអ្នកអាចធ្វើការផ្សព្វផ្សាយពី Brand របស់អ្នកដូចជារចនារូបភាពដែលបង្ហាញពីអត្តសញ្ញាណស្លាកយីហោរបស់អ្នកដូចជាទីកន្លែងរបស់អាជីវកម្មលោកអ្នកនិងអត្ថប្រយោជន៍ដ៏ចំបងរបស់ផលិតផលឬសេវាកម្មដែលអ្នកអាចផ្តល់ដល់អតិថិជន។
៣. កុំបង្ហោះការផ្សព្វផ្សាយច្រើននិងញឹកញាប់ពេក
ការបង្ហោះការផ្សព្វផ្សាយច្រើននិងញឹកញាប់ពេកអាចប៉ះពាល់ដល់អតិថិជនឬអ្នកប្រើប្រាស់ហ្វេសប៊ុក
ផ្សេងៗទៀតដោយវាផ្តល់ការរំខានច្រើន។ ដូច្នេះការកាត់បន្ថយការបង្ហោះរូបច្រើនអាចផ្តល់ផលល្អដល់អាជីវកម្មរបស់អ្នក។
៤. សាកល្បងជ្រើសរើសប្រធានបទប្រចាំខែ
ដើម្បីឲ្យការចូលរួមពីអ្នកគាំទ្រឬអតិថិជនរបស់អ្នកកើនឡើង អ្នកគួរតែមានអ្វីមួយប្លែកជារៀងរាល់ខែ ដែលអ្នកគិតថាមិនសូវមាននរណាធ្លាប់ធ្វើពីមុនដោយជ្រើសរើសយកប្រធានបទប្លែកៗជារៀងរាល់ខែ។ ភាពប្លែកៗបែបនេះនឹងធ្វើឲ្យអ្នកទទួលបានEngagement ច្រើនពីអតិថិជន។
៥. កុំបង្ហោះរូបភាពតែមួយមុខគត់
ចង់ឲ្យមាតិការបស់អ្នកទទួលបានការចាប់អារម្មណ៍ច្រើនអ្នកមិនគួរបង្ហោះតែទម្រង់រូបភាពមួយប៉ុណ្ណោះនោះទេ អ្នកគួរតែបង្ហោះជាវីដេអូ តំណភ្ជាប៉ ឬ ជា Status អក្សរ ដើម្បីធ្វើឲ្យទំព័ររបស់អ្នកគួរឲ្យចង់ចូលមើលនិងទាកើទាញអតិថិជន។