ជារៀងរាល់ថ្ងៃហ្វេសប៊ុកជួយដល់អាជីវកម្មខ្នាតតូចរាប់ពាន់នៅជុំវិញពិភពលោក។
ដូច្នេះតើធ្វើយ៉ាងណាដើម្បីពង្រីកអាជីវកម្មរបស់អ្នកដោយប្រើ Facebook?
ខាងក្រោមនេះគឺជាមធ្យោបាយទាំង៦ដែលអ្នកអាចបង្កើនអាជីវកម្មរបស់អ្នកចាប់ផ្តើមពីថ្ងៃនេះ។
១.ចាប់ផ្ដើមការសន្ទនា
អ្វីទៅដែលផ្តល់សារសំខាន់ដល់អតិថិជនរបស់អ្នក? តើអ្វីទៅធ្វើឲពួកគេចង់ចូលរួម? ចាប់ផ្តើមការសន្ទនាឥឡូវនេះដើម្បីស្វែងយល់ពីពួកគេ។
២. លើកទឹកចិត្តអតិថិជន
ចង់ឲ្យពួកគេ follow Page បស់អ្នកឬទិញផលិតផលរបស់អ្នក អ្នកគួរតែបង្កើតការប្រកួតនិងការផ្តល់ជូនអតិថិជនដើម្បីឲ្យអាជីវកម្មរបស់អ្នក
ទទួលបានអតិថិជនកាន់តែច្រើន។
៣.ធ្វើឲ្យអតិថិជនរបស់អ្នកជាផ្នែកមួយនៃរឿងរបស់អ្នក
ភាពពេញចិត្តរបស់អតិថិជនគឺពិតជាមានតម្លៃ។ ការលើកទឹកចិត្តឲ្យអតិថិជនជួយចែករំលែកមតិយោបល់ទៅលើផលិតផលនិងសេវាកម្មរបស់អ្នកគឺអាចឲ្យអតិថិជនមានទំនុកចិត្តហើយអ្នកនឹងមានឱកាសដើម្បីទទួលបាននូវទអតិថិជនថ្មីៗនិងកាន់តែច្រើនផងដែរ។
៤.ធ្វើវីដេអូ
ការធ្វើវីដេអូចន្លោះ ៣ ទៅ ៥ នាទីក៏អាចទាក់ទាញអតិថិជនបានដែរ។
៥.ប្រើ Insight
Insight អាចឲ្យអ្នករកឃើញអ្នកដែលកំពុងមើលទំព័ររបស់អ្នកនៅពេលណានិងរបៀបណា។ អ្នកក៏អាចមើលប្រភេទមាតិកាដែលពួកគេតែងតែចូលមើលច្រើនផងដែរ។
៦.បង្វែរអ្នកគាំទ្រទៅជាអតិថិជន
ជម្រើសពាណិជ្ជកម្មនិងទ្រង់ទ្រាយថ្មីនេះបានផ្តល់ភាពងាយស្រួលជាងមុនក្នុងការបង្វែរអ្នកគាំទ្រគេហទំព័រនិងអ្នកចូលទស្សនានៅ Page
របស់អ្នកឲ្យក្លាយជាអតិថិជនរបស់អ្នកបានងាយផងដែរ។