ហ្វេសប៊ុកកាន់តែមានប្រជាប្រិយភាពដោយសារតែពួកគេបានបញ្ចូលនូវការប្រាស្រ័យទាក់ទងសំខាន់ៗពីរគឺវីដេអូនិង Story ។ Facebook Stories បង្កើតភាពស្និទ្ធស្នាលនិងការទុកចិត្តដល់អតិថិជននិងអ្នកប្រើប្រាស់គ្រប់រូបជាមួយនឹងវីដេអូរបស់ពួកគេ។ តើគួរធ្វើយ៉ាងណាដើម្បីឲ្យ Facebook Stories កាន់តែមានភាពទាក់ទាញ?
បង្កើតមាតិកាដែលគួរឲ្យចាប់អារម្មណ៍
ធ្វើឱ្យមានលក្ខណៈជារបស់ខ្លួន
ធ្វើឲ្យអតិថិជនរបស់អ្នកមើលឃើញពីអ្វីដែលកើតឡើងនៅពីក្រោយឆាកនៅក្នុងការិយាល័យរបស់អ្នក ឬ
ការផ្តល់រង្វាន់ដល់អតិថិជនជាដើម។
ផ្តោតការយកចិត្តទុកដាក់លើ Brand របស់អ្នក
វាក៏ជាឱកាសដ៏ល្អសម្រាប់អ្នកដើម្បីអតិថិជនរបស់អ្នកស្គាល់Brand របស់អ្នកកាន់តែច្បាស់។
ហើយវាក៏អាចធ្វើឲ្យមាតិការបស់អ្នកកាន់តែមានភាពទាក់ទាញនិងគួរឲ្យចាប់អារម្មណ៍ផងដែរ។
ផ្តល់បទពិសោធន៍ដែលមិនអាចបំភ្លេចបាន
បទពិសោធន៍របស់អតិថិជនគឺជាប្រធានបទដ៏សំខាន់បំផុតមួយនៅក្នុងទីផ្សារសព្វថ្ងៃ។ វីដេអូគឺជាវិធីដ៏ល្អមួយដើម្បីបង្កើនបទពិសោធន៍ទាំងនោះហើយ Facebook Stories ក៏អាចបង្កើតការបញ្ចាំងស្លាយរូបភាពនិងវីដេអូដែលអាចទាក់ទាញបានផងដែរ។
ផ្តោតលើអ្វីមួយច្រើនជាងការផ្សព្វផ្សាយ
ដូចគ្នានឹងយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរគឺវាមានអ្វីជាច្រើនដែលធ្វើឲ្យអ្នកទស្សនារីករាយជាងការផ្សព្វផ្សាយនិងការបញ្ចុះតម្លៃទៅទៀត ដូចនេះវាអាស្រ័យទៅលើការច្នៃប្រឌិតរបស់អ្នក។