ដូចដែលអ្នកបានដឹងមកហើយថា Facebook ជាក្រុមហ៊ុនយក្សមួយដែលបម្រើសេវាកម្មជាប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជាអាជីវកម្មរបស់លោកអ្នក។ ហើយដើម្បីរក្សាតំណែងយក្សមួយនេះ Facebook មិនមែនមានកម្មវិធីតែមួយនេះទេ គឺ Facebook បង្កើត និង ទិញយកកម្មវិធីផ្សេងទៀតដើម្បីពង្រីក និងពង្រឹងវិសាលភាពទីផ្សាររបស់ខ្លួនដូចជា៖
១. Facebook

Facebook ជាកម្មវិធីគោលមួយដូចដែលអ្នកបានដឹងរួចមកហើយថា វាមានមុខងារសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម។ កាន់តែពិសេសទៅទៀតនោះ វាមានសារៈសំខាន់បំផុតសម្រាប់អាជីវករក្នុងផ្សព្វផ្សាយផលិតផល ឬ សេវាកម្មតាមរយៈការបង្កើត Facebook Page ជាដើម។
២. Instagram

ដើម្បីរក្សាឱ្យបាននូវប្រជាប្រិយភាពពីអ្នកប្រើប្រាស់ Facebook បានបណ្ដាក់ទុនទិញយកកម្មវិធី Instagram យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ឥលូវនេះ Facebook និង Instagram ធ្វើការរួមគ្នាដើម្បីជួយអ្នកប្រើប្រាស់ក្នុងផ្សព្វផ្សាយពីអាជីវកម្មកាន់តែទូលំទូលាយ។ ជាឧទាហរណ៍៖ ពេលអ្នកធ្វើការផ្សព្វផ្សាយក្នុង Facebook អ្នកក៏អាចតភ្ជាប់ការផ្សព្វផ្សាយមួយនេះទៅកាន់ Instagram បានដោយស្វ័យប្រវត្ដិដោយមិនចាំបាច់មានគណនី Instagram។
៣. Messenger

Messenger ជាកម្មវិធីផ្ញើសារមួយរបស់ Facebook ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុត។ ពោលគឺ ច្រើនជាងអ្នកប្រើប្រាស់កម្មវិធី Facebook ទៅទៀត។ ដោយសារមានអ្នកប្រើប្រាស់ដ៏ច្រើនលើសលប់ Messenger ក៏ត្រូវបានគេប្រើជាមធ្យោបាយក្នុងការផ្សព្វផ្សាយមួយដែលមានប្រសិទ្ធភាពបំផុត។
៤. បណ្តាញផ្សព្វផ្សាយ (Audience Network)

ដើម្បីឱ្យកាន់តែមានភាពងាយស្រួល Facebook បានបើកទូលាយក្នុងតភ្ជាប់ទៅនឹងកម្មវិធីសង្គមផ្សេងទៀតដូចជា គេហទំព័រ (Website) និងកម្មវិធីលើទូរស័ព្ទដៃផ្សេងជាដើម។
ប្រភព៖ https://www.facebookblueprint.com/uploads