១. ផ្ដោតសំខាន់តែចំនួន Followers
ពិតណាស់ថា ការមានចំនួនអ្នក Followers ច្រើនជារឿងសំខាន់ចម្បងដែលអ្នកត្រូវធ្វើ តែពេលខ្លះចំនួនច្រើនគ្រាន់តែជាចំនួន តែមិនមែនជាអ្នកចូលចិត្តគាំទ្រពិតប្រាកដឡើយ នេះដោយសារតែអ្នកមិនបានយកចិត្ដទៅដាក់ខ្លាំងទៅលើប្រភេទអតិថិជន និងវិធីសាស្រ្ដក្នុងការទទួលបានចំនួនអ្នក Follower ពិតប្រាកដ។
២. និយាយតែពីអាជីវកម្មរបស់ខ្លួន
ការធ្វើយុទ្ធសាស្រ្ដផ្សព្វផ្សាយតាមបណ្ដាញសង្គមអនឡាញ មិនមែនរាល់ពេលអ្នកតែងតែបាញ់តម្រង់ទៅតែគោលដៅអាជីវកម្មរបស់អ្នកនោះទេ។ អ្នកគួរតែមានរឿងផ្សេងលើកមកនិយាយក្នុងដំណើរការផ្សព្វផ្សាយរបស់អ្នកដែលទាក់ទង ឬរឿងផ្ទាល់ខ្លួនជុំវិញអាជីវកម្មរបស់អ្នកដែលគេហៅថា (PR= Public Relations) ។
៣. ខ្វះខាតក្នុងការវិភាគទិន្នន័យ
វាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ដែលអ្នកអាចបង្កើតយុទ្ធសាស្រ្ដផ្សព្វផ្សាយដោយជោគជ័យទៅបានដោយមិនមានសមត្ថភាពក្នុងការវិភាគទិន្នន័យដែលទទួលបាន។ ផ្ដើមពីថាតើអ្នកអាចមានវិធីសាស្រ្ដទៅរកទិន្នន័យនៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់អ្នកដោយវិធីណា? បន្ដទៅទៀត តើអ្នកមានជំនាញក្នុងការវិភាគទៅលើវាថាតើអ្នកត្រូវមានផែនការបន្ដទៀតបែបណាដោយផ្ដោតទៅលើលទ្ធផលដែលទទួលបានជាក់ស្ដែង។
៤. គិតថាប្រើប្រាស់បណ្ដាញសង្គមតែមួយ គឺគ្រប់គ្រាន់
វាមិនអាចជោគជ័យទៅបានឡើយ បើអ្នកប្រើប្រាស់បណ្ដាញផ្សព្វផ្សាយតែមួយប្រភេទដើម្បីដំណើរការឃោសនាមុខជំនួញរបស់អ្នក។ ជាដំណោះស្រាយ អ្នកគួរតែមានមុខងារផ្សព្វផ្សាយក្នុងតាមបណ្ដាញអនឡាញបន្ថែមដូចជា បង្កើតគេហទំព័រដែលមានគុណភាពខ្ពស់ (high quality website) ឬ ក៏យុទ្ធសាស្រ្ដទីផ្សារតាមអ៊ីម៉ែល (Email Marketing Strategy) ដោយមានទំនាក់ទំនងគ្នាទៅវិញទៅមកលើគោលដៅរួមមួយ។
ប្រភព៖ https://www.socialmediatoday.com/