ក. កំណត់គោលដៅទីផ្សារច្បាស់លាស់
អ្វីគ្រប់យ៉ាង ជាពិសេសយុទ្ធសាស្រ្ដត្រូវតែចាប់ផ្ដើមជាមួយគោលដៅច្បាស់លាស់។ បើអ្នកចង់បើកដំណើរការយុទ្ធសាស្រ្ដទីផ្សារក្នុង Facebook Page ថាតើអ្នកចង់បានអ្វីពីវា? ចង់ឱ្យគេស្គាល់ពីម៉ាកយីហោ ឬចង់ផ្សព្វផ្សាយលក់ផលិតផល? ការកំណត់គោលដៅច្បាស់លាស់វាមានភាពងាយស្រួលដើម្បីបាញ់ឱ្យចំអតិថិជន និងងាយស្រួលក្នុងការវាយតម្លៃ។
(នៅអត្ថបទបន្ទាប់ យើងនឹងនិយាយលំអិតអំពីវិធីសាស្រ្ដក្នុងការកំណត់គោលដៅ)
ខ. ធ្វើការស្រាវជ្រាវ
ពិតណាស់ថា យើងចង់បង្កើតអ្វីដែលថ្មី និងល្អផ្ដាច់ តែវានៅតែចាំបាច់បំផុតដែលអ្នកត្រូវតែធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់មើលនូវអ្វីដែលអ្នកដទៃបានដើររួចមកហើយ ថាតើវាទទួលបានជោគ ឬបរាជ័យ? ហើយត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានល្អជាងគេ និងមានសុពលភាពបានយូរបំផុត។
(នៅអត្ថបទបន្ទាប់ យើងនឹងនិយាយលំអិតអំពីដំណើរការស្រាវជ្រាវមុខដំណើរការផ្សព្វផ្សាយទីផ្សារតាម Facebook )
គ. អភិវឌ្ឍដំណើរការ Facebook Page
ពាក្យថា “អភិវឌ្ឍដំណើរការ Facebook Page” នេះ វាពិតជាស៊ីជម្រៅមែនទែន ដែលអាជីវកម្មមួយត្រូវបង្កើត និងគ្រប់គ្រង់គណនី Page ជាលក្ខខណ្ឌស្ដង់ដារ និងទាមទាញឱ្យមានអ្នកជំនាញក្នុងការគ្រប់គ្រង និងវាយតម្លៃ។ ទំាងនេះវារាប់បញ្ចូលទាំង ផែនការ Facebook Page និងដំណើរការ Facebook Page។
(នៅអត្ថបទបន្ទាប់ យើងនិយាយលំអិតអំពីកត្ដាសំខាន់ៗក្នុងការអភិវឌ្ឍដំណើរការ Facebook Page)
ឃ. វិភាគលើលទ្ធផលដំណើរការ
ចំពោះនេះវិញ វាជាពេលដែលអ្នកត្រូវប្រមូលផ្ដុំ និងប្រមើរមើលរាល់ទិន្នន័យដែលទទួលបានដើម្បីយកទៅវិភាគថា តើវាបានទៅដល់គោលដៅហើយឬយ៉ាងណា? ហើយបើនៅ តើយើងត្រូវយកទិទ្នន័យនោះទៅពិចារណារកដំណោះស្រាយដោយរបៀបណា? ចំពោះការគ្រប់គ្រង និងវិភាគទិន្នន័យទៀតសោត ក៏ទាមទារឱ្យអ្នកជំនាញគ្រប់គ្រង Facebook Page នោះផងដែរ។
(អត្ថបទបន្ទាប់ អ្នកនឹងដឹងលំអិតអំពី របៀបវិភាគទិន្នន័យដើម្បីអភិវឌ្ឍដំណើរយុទ្ធសាស្រ្ដលើកក្រោយ)
ឯកសារយោង៖ https://www.socialmediaexaminer.com