គ្មានរូបមន្តណាដែលធ្វើឲ្យការផ្សាយពាណិជ្ជកម្មអស្ចារ្យនោះទេប៉ុន្តែមានតិចណិចមួយចំនួនក្នុងការធ្វើឲ្យការផ្សាយពាណិជ្ជកម្មរបស់អ្នកឲ្យកាន់តែមានភាពទាក់ទាញ។ អ្វីដែលសំខាន់បំផុតដែលត្រូវចងចាំគឺថាមនុស្សគ្រប់រូបអាចនឹងឃើញការផ្សាយពាណិជ្ជកម្មហ្វេសប៊ុករបស់អ្នកនៅលើទូរស័ព្ទរបស់ពួកគេ។ ការផ្សាយពាណិជ្ជកម្មបែបជារូបភាព ប្រើរូបភាពដែលមានគុណភាពខ្ពស់ រូបភាពព្រិលឬរូបភាពដែលមានពន្លឺខ្សោយអាចបណ្តាលឲ្យមនុស្សមើលរំលងការផ្សាយពាណិជ្ជកម្មរបស់អ្នកឬទទួលបានលទ្ធផលមិនល្អជាមួយការផ្សាយពាណិជ្ជកម្មរបស់អ្នក។ ផ្តោតលើចំនុចតែមួយនៅក្នុងរូបភាពរបស់អ្នក ប្រសិនបើមានរូបភាពស្កះច្រើនពេកវានឹងពិបាកសម្រាប់មើលឲ្យយល់ពីសារដែលអ្នកចង់ផ្តល់។ ព្យាយាមប្រើពណ៌ផ្ទុយគ្នាក្នុងរូបតែមួយ ការប្រើពណ៌ផ្ទុយគ្នាអាចធ្វើឲ្យអ្នកមើលចូលមើលការផ្សាយពាណិជ្ជកម្មរបស់អ្នក។ សាកល្បងប្រើរូបភាពខុសៗគ្នា នៅពេលបង្កើតរូបភាពថ្មីសូមសាកល្បងប្រើរូបភាពដែលមានការថតខុសប្លែកគ្នា។ សាកល្បងប្រើរូបភាពខុសៗប្លែកពីគ្នាទាំងនេះនៅក្នុងការផ្សាយពាណិជ្ជកម្មរបស់អ្នកដើម្បីឲ្យការផ្សាយពាណិជ្ជកម្មរបស់អ្នកមានភាពទាក់ទាញ។ ការផ្សាយពាណិជ្ជកម្មបែបជាវីដេអូ ប្រសិនបើអ្នកកំពុងប្រើវីដេអូនៅក្នុងការផ្សាយពាណិជ្ជកម្មរបស់អ្នកការរៀបចំការផ្សាយពាណិជ្ជកម្មជាទម្រង់ទូសព្ទគឺពិតជាសំខាន់។ រក្សាវីដេអូឲ្យខ្លី វីដេអូរបស់អ្នកគួរតែមានរយៈពេល[...]
Facebook Blueprint
ហេតុអ្វីបានជាអ្នកគួរតែចាប់ផ្តើមមុខជំនួញរបស់អ្នកដោយប្រើ Instagram?
Instagram មានអ្នកប្រើប្រាស់រហូតទៅដល់ ១ពាន់លានគណនីជារៀងរាល់ខែ។ មនុស្សភាគច្រើនប្រើ Instagram ដើម្បីចែករំលែករូបភាពនិងចំណង់ចំណូលចិត្ដរបស់ពួកគេ។ Instagram មិនត្រឹមតែមានមុខងារសម្រាប់ការកំសាន្តនោះទេ ថែមទាំងអាចជួយដល់អាជីវកម្មជាច្រើន ក្នុងការស្វែងរកអតិថិជន បង្ហាញពីប្រភេទអាជីវកម្មដែលពួកគេមាន និងនិងផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ការចាប់ផ្តើមមុខជំនួញរបស់អ្នកដោយប្រើ Instagram ក្រុមហ៊ុនអាចលើកកម្ពស់ផលិតផលនិងសេវាកម្មទៅកាន់ទស្សនិកជនទូទាំងពិភពលោកឲ្យចាប់អារម្មណ៍និងផលិតផលរបស់ខ្លួន។ ម្យ៉ាងវិញទៀតការធ្វើមុខជំនួញនៅលើ Instagram ត្រូវបានជឿថានឹងបង្កើនការលក់ទ្វេដង ដោយសារសព្វថ្ងៃនេះមានចំនួនអ្នកប្រើប្រាស់ Instagram កើនឡើងជាលំដាប់។ហើយវាក៏ជាប្រព័ន្ធផ្សព្វផ្សាយដែលមានសក្តានុពលក្នុងការឈានទៅដល់សហគមន៍ដ៏ធំរបស់ខ្លួន។ ដូច្នេះអ្នកអាចប្រើ Instagram[...]
របៀបបង្កើតគណនី Instagram សម្រាប់មុខជំនួញរបស់អ្នក
ការបង្កើតគណនី Instagram សម្រាប់មុខជំនួញរបស់អ្នកគឺមានលក្ខណៈពិសេសនិងអាចជួយឲ្យអាជីវកម្មរបស់អ្នកបង្កើនការលក់ ភ្ជាប់ទំនាក់ទំនង និងទទួលបានអតិថិជនកាន់តែច្រើន។ បម្លែងគណនី Instagram ផ្ទាល់ខ្លួន របស់អ្នកទៅជា គណនីជំនួញ ដើម្បីបង្កើតគណនីជំនួញ អ្នកត្រូវមានគណនី Instagram ផ្ទាល់ខ្លួនសិន។ ប្រសិនបើអ្នកមិនទាន់មានគណនី Instagramទេ អ្នកអាចបង្កើតគណនីមួយនៅទីនេះ។ ដើម្បីប្ដូរគណនីផ្ទាល់ខ្លួនរបស់អ្នកទៅជាគណនីជំនួញ: ១. ចូលទៅកាន់[...]
ធ្វើដូចម្តេចដើម្បីឲ្យ Facebook អនុញ្ញាតឲ្យប្រើមុខងារ Instant Article?
ដោយ Instant Article ផ្តល់ភាពងាយស្រួលច្រើនដល់អ្នកអានដូចនេះដើម្បីទទួលបានមុខងារ Instant Article នេះក៏មិនមែនជារឿងងាយៗឡើយ។ ព័ត៌មានមួយចំនួនបានបង្ហាញឲ្យឃើញថាដើម្បីឲ្យ Facebook អនុញ្ញាតឲ្យប្រើមុខងារ Instant Article គឺអ្នកគ្រាន់តែមាន Facebook Page, Logo និងអត្ថបទដែលបានបង្ហោះហើយចំនួន១០ ពីប្រព័ន្ធគ្រប់គ្រងមាតិកា content management[...]
តើ Instant Article ជាអ្វី? ហើយវាផ្តល់ប្រយោជន៍អ្វីខ្លះ?
Instant article អាចឲ្យអ្នកសរសេរអត្ថបទទាំងអស់ចែករំលែកអត្ថបទទៅតាមទម្រង់Facebook mobile app ដើម្បីឲ្យអ្នកអានទទួលបានបទពិសោធន៍កាន់តែល្អជាងមុន។ ហើយសម្រាប់ការបោះពុម្ពផ្សាយអត្ថបទបែប Instant Article នេះគឺមានភាពលឿន រហ័ស ងាយស្រួលចុចចូលមើល ងាយស្រួលចែករំលែក និងងាយស្រួលអាន។ អ្នកអាចបោះពុម្ពគ្រប់ប្រភេទអត្ថបទ បើទោះបីជាវាមានប្រវែងវែងក៏ដោយ។