ចាប់តាំងពីបច្ចេកវិទ្យាបានក្លាយជាមធ្យោបាយក្នុងការរកស៊ីតាមអនឡាញមក យើងឃើញថាមានទាំងជនសុចរិតប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ ហើយក៏មានជនបោកប្រាស់អនឡាញមួយចំនួនកំពុងតែធ្វើការវាយលុកយ៉ាងខ្លាំងផងដែរ ជាពិសេសពួក Facebook Hacker។ ដូចនេះ ដើម្បីការពារខ្លួនអ្នកកុំឱ្យក្លាយជាជនរងគ្រោះអ្នកត្រូវចេះការពារគណនីយ Facebook របស់អ្នកដោយធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងចំណុចខាងក្រោមនេះ៖
១. អំពីលេខសំងាត់របស់អ្នក (Password)

- កុំប្រើលេខសំងាត់ដូចៗគ្នា គ្រប់កម្មវិធីអនឡាយដែលអ្នកបានប្រើ ឬកំពុងប្រើប្រាស់។
- លេខសំងាត់របស់អ្នកជាលេខសំងាត់ដែលពិបាកស្មាន ឬចងចាំ និងជៀសវាងដាក់ជាឈ្មោះរបស់អ្នក លេខទូរស័ព្ទ ឬ លេខថ្ងៃខែឆ្នាំកំណើត។
- រៀនបន្ថែមពីរបៀបបង្កើតគណនីដែលមានសុវត្ថិភាពខ្ពស់ក្នុង Setting ឬ Google។
២. កុំប្រាប់អ្នកដទៃពីព័ត៌មាន Login របស់អ្នក
- មានជនខិលខូចមួយចំនួនបានបង្កើតគេហទំព័រក្លែងក្លាយដែលមើលទៅដូចជាកម្មវិធីហ្វេសប៊ុកដែរដើម្បី ស្នើសុំឱ្យអ្នក Login ដោយប្រើអ៊ីម៉ែល ឬ លេខសំងាត់ហ្វេសប៊ុករបស់អ្នក។
- អ្នកត្រូវពិនិត្យមើលគេហទំព័ររបារខាងលើ (website’s URL) មុនពេលធ្វើការ login ព័ត៌មានសំងាត់របស់អ្នក។ បើសិនជាមានមន្ទិលសង្ស័យ ជាការល្អចូលទៅកាន់ www.facebook.com តែម្ដង ដើម្បីបញ្ចូលព័ត៌មានសំងាត់ដើម្បីចូលទៅកាន់គណនីយរបស់អ្នក។
- កុំធ្វើការផ្ទេរ (Forward) អ៊ីម៉ែល (Email) របស់អ្នកពី Facebook ទៅកាន់មនុស្សដទៃ។
៣. ត្រូវតែ Log out Facebook របស់អ្នកពីកុំព្យូទ័រដែលមានអ្នកប្រើប្រាស់ច្រើនគ្នា

- បើអ្នកមិន Log out Facebook របស់អ្នកចេញទេ នោះគណនីរបស់អ្នកនឹងត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងណាមួយដែលអ្នកមិនអាចស្មានដឹងបាន។
- ប្រសិនជាអ្នកភ្លេច ត្រូវ ចូលទៅ Login នៅក្នុង Setting។
៤. កុំទទួល Friend Request ពីមនុស្សដែលអ្នកមិនស្គាល់គ្នា

- ជនបោកប្រាស់តាមអនឡាញអាចនឹងបង្កើតគណនីក្លែងក្លាយដើម្បីផ្ញើ Friend Request ទៅអ្នក។
- ពេលជនខិលខូចបានក្លាយជា Friend ជាមួយអ្នក វាអាចធ្វើឱ្យពួកគេសរសេរសារក្នុង Timeline របស់អ្នក, tag អ្នកក្នុងផុស និងផ្ញើសារមិនល្អទៅកាន់អ្នក។
៥. កុំចុចទៅលើតំណភ្ជាប់ (Link) ដែលគួរឱ្យសង្ស័យ

- បើទោះបីជាវាមកពីមិត្ដភក្ដិរបស់អ្នក ឬក្រុមហ៊ុនដែលអ្នកស្គាល់ក៏ដោយ ហើយរូមបញ្ចូលទាំង (link) នៅក្នុង Facebook។
- ត្រូវចាំថា Facebook នឹងមិនដែលសួរអ្នកពីលេខសំងាត់នៅក្នុង Email ឡើយ។
ឯកសារយោង
https://www.facebook.com/help/
