វាមិនមែនជារឿងធម្មតាទេ ដែលអ្នកចេះតែដើរ log in Facebook account របស់អ្នកនៅក្នុងកុំព្យូទ័រ ឬទូរស័ព្ទរបស់គេ ហើយមិន Log out វិញ ព្រោះថាជនអគតិមួយចំនួនអាចនឹងប្រើប្រាស់ Facebook របស់អ្នកក្នុងផ្លូវមិនល្អក្នុងប្រការណាមួយ។ ដូចនេះហើយ នៅពេលណាមួយដែលអ្នកភ្លេច log out ចេញពីទូរសព័្ទ ឬកុំព្យូទ័រដែលមិនមែនជារបស់អ្នក អ្នកអាចអនុវត្តតាមជំហានខាងក្រោមដើម្បី log out ចេញវិញតាមទូរស័ព្ទរបស់អ្នកដោយមិនចាំបាច់ដូរលេខសំងាត់ឡើយ៖
១. ចូលទៅ Facebook Account របស់អ្នក រួចចូលទៅកាន់ Setting

២. បន្ទាប់ពីចុចលើពាក្យថា Setting រូចហើយ អូសរកមើលពាក្យថា Security and Login

៣. បន្ទាប់មកទៀត អ្នកនឹងឃើញចំណុចមួយដាក់ថា Where you’re logged in ដែលនៅក្នុងផ្ទាំងនោះមានឃ្លាថា See More ដែលនៅខាងក្រោមគេក្នុងផ្ទាំងនោះ រូចហើយចុចលើវា នោះអ្នកនឹងឃើញឈ្មោះឧបករណ៍ (Device) អាចជាទូរសព័្ទ កុំព្យូទ័រ ដែលអ្នកបាន log in Facebook របស់អ្នកចូល រួមទាំងប្រាប់ពីទីកន្លែង និងរយៈពេលដែលបាន log in ចូល។

៤. បន្ទាប់ពីអ្នកមើលដឹងថា មួយណាដែលអ្នកភ្លេច log out ចេញហើយ អ្នកត្រូវចុចលើចំណុចចុចបីដែលនៅខាងស្តាំវា

រួចជ្រើសរើសពាក្យថា Log Out នោះឈ្មោះឧបករណ៍នោះនឹងបាត់ចេញទៅ នោះជាការស្រេច។
ឯកសារយោង៖ https://www.facebook.com/help/