រាល់មុខជំនួញនីមួយៗអាចទទួលបានការគាំទ្រខ្លាំងនិងអាចរក្សាបាននូវប្រជាប្រិយភាពពីអ្នកគាំទ្រ ឬអ្នកប្រើប្រាស់បានលុះត្រាតែវាមានគោលការណ៍ដែលត្រឹមត្រូវនឹងមានគុណតម្លៃដល់អ្នកប្រើប្រាស់។ ហើយក្រុមហ៊ុនកម្មវិធី Facebookនៅតែអាចរក្សាតំណែងជើងឯកទូទាំងពិភពលោកដោយសារមានគោលការណ៍ស្ដង់ដារទាំងបីនេះ៖
ផ្ដល់ជូនទំនុកចិត្ដ និង សុវត្ថិភាព


កត្តាមួយយ៉ាងសំខាន់បំផុតដែលមុខជំនួយបែបបច្ចេកវិទ្យាអ៊ីនធើណែតត្រូវតែមានគឺ ការធ្វើឱ្យអ្នកប្រើប្រាស់មានការជឿជាក់ថា ពួកគេនឹងគ្មានផលប៉ះពាល់ដោយប្រការណាមួយទាំងអស់។ ។ ដូចនេះហើយ ដើម្បីរក្សាការគាំទ្រ Facebook ប្តេជ្ញាក្នុងការពង្រឹងសុវត្ថិភាពការប្រើប្រាស់របស់អតិថិជនជាកត្តាចម្បង។
ផ្តល់ជូននូវអាទិ៍ភាព


ចំណុចសំខាន់មួយទៀតដែលដើម្បីរក្សាបានការគាំទ្រក្នុងវិស័យទំនាក់ទំនងសង្គមអនឡាញ គឺត្រូវមានការផ្តល់ជូននូវអាទិភាពអ្នកប្រើប្រាស់។ យើងអាចនិយាយបានថា ជាការផ្តល់ជម្រើសច្រើនដល់អ្នកប្រើប្រាស់។ ដូចយើងឃើញស្រាប់ហើយថាកម្មវីធី Facebook មានជម្រើសច្រើនក្នុងការប្រើប្រាស់ ដើម្បីបំពេញចិត្ដអ្នកគាំទ្រគ្រប់ប្រភេទ។
ផ្តល់ជូនស្មើភាពគ្នា

ចំណុចសំខាន់ចុងក្រោយដែលធ្វើឱ្យ Facebook នូវតែជាត្រូវការចំបាច់របស់អ្នកប្រើប្រាស់ គឺការផ្តល់ជូនអ្នកគាំទ្រដោយស្មើភាពគ្នា។ ដូចដែលអ្នកបានដឹងហើយថា Facebook មានគោលការណ៍ស្ដង់ដាជារបស់ខ្លួនឯង ដែលអ្នកប្រើប្រាស់ទាំងអស់ត្រូវតែអនុវត្តមានដោយគ្មាននិន្នាការអ្វីទាំងអស់។
ប្រភព: www.facebook.com