ក្រៅពីចំណាយលុយ Boost ដើម្បីទទួលបាន Engagement (Like, comment, share, reply) ច្រើន ក៏នៅមានវិធីងាយៗ ហើយថ្មីដែលត្រូវបានគេកំពុងអនុវត្ដ ហើយទទួលបានផលល្អប្រសើរជាងមុនដែរ ដោយអនុវត្តន៍តាមវិធីទាំង ៥ ខាងក្រោមនេះ៖
១. Comment ជា Link មុនដំបូងគេ

នេះអាននិយាយបានថា ជាគំនិតថ្មី ហើយល្អមួយសម្រាប់អ្នកដែលចង់ឱ្យគេចូលទៅកាន់ Blog website របស់អ្នក នៅពេលដែលអ្នកគិតថា អាចនឹងមានបញ្ហាជាមួយ Facebook Policies ព្រោះថា Facebook ផ្ទៀងផ្ទាត់ច្រើននៅពេលដែលអ្នកផុសជា Link។
២. Caption មានភាពទាក់ទាញភ្ជាប់ទៅ Website Links

វិធីនេះអាចជាវិធីចាស់ តែវានៅតែមានសារៈសំខាន់ ដែលអ្នកត្រូវយកចិត្ដទុកដាក់ជាមួយអតិថិជនរបស់អ្នក (Followers) ថាតើអ្វីដែលពួកគេចូលចិត្ដខ្លាំងដែលអ្នកបានធ្វើកន្លងមក។ ម្យ៉ាងវិញទៀតអ្នកក៏គួរតែធ្វើការស្រាវជ្រាវបន្ថែមពី Page ប្រភេទដូចគ្នា និងតាមដានស្វែងយល់ទិន្នន័យពីអតិថិជនរបស់អ្នកក្នង Facebook Page Insight។
៣. ប្រើការផ្ញើសារដោយស្វ័យប្រវិត្ដ (Messenger Bots)

នេះជាវិធីថ្មី និងមានប្រសិទ្ធភាពបំផុតដើម្បីគេបានឃើញពី Page របស់អ្នកកាន់តែច្រើន និងមានអ្នក Like Page របស់អ្នកកាន់តែច្រើនដែរ។ លើសពីនេះទៅទៀត វាក៏អាចជួយក្នុងផ្ដល់ព័ត៌មានដែលទើបតែ update របស់អ្នកទៅកាន់ Followers បានយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត។
៤. ព្យាយាមផុស និង Live វីឌីអូឱ្យបានច្រើន

ការផុសជាវីឌីអូ និង live ផ្ទាល់នៅតែជាវិធីមួយដែលអាចទាញបានការចាប់អារម្មណ៍បានច្រើនបំផុតបើធៀបទៅនឹង រូបភាព ឬ Link ព្រោះថាមនុស្សយើងចាប់ផ្ដើមចូលចិត្ដមើលវិឌីអូជាងការអាន។
៥. Boost ផុស

វិធីបួនខាងលើ ជាវិធីដែលយើងអាចយកទៅអនុវត្ដបានដើម្បីទទួលបានការចាប់អារម្មណ៍ច្រើនតាមរយៈការ Like, comment, share, reply, click ដោយមិនចាំបាច់ប្រើលុយ (organic ways) តែបើចង់បានផលច្រើនបំផុត គឺមានតែ Boost ដោយប្រើលុយទេ (paid way)។
អ្នកអាចសិក្សាបន្ថែមអំពីអត្ថបទខាងក្រោម៖
- តើត្រូវធ្វើដូចម្តេច បើ Boost Post របស់អ្នកមិនត្រូវបានអនុញ្ញាត?
- តើ Facebook ពិនិត្យទៅលើអ្វីខ្លះ មុនអនុញ្ញាតអ្នកដំណើរការ Boost បាន?
ប្រភព៖ www.socialmediatoday.com