យើងដឹងរួចមកហើយថា Facebook Page ត្រូវបានចាត់ជាប្រភេទផ្សេងគ្នា សម្រាប់គោលបំណងផ្សេងគ្នាដែរ ហើយវាត្រូវតម្រូវឱ្យអ្នកជ្រើសរើសនៅពេលដែលអ្នកចាប់ផ្កើមដំណើរការបង្កើត Page ដំបូងថា តើវាជា Page សម្រាប់ធ្វើជីវកម្មលក់ដូរ ឬជា Page សម្រាប់ផ្សាយព័ត៌មាន ឬកម្មវិធីកំសាន្ដជាដើម។
តែឥឡូវនេះអ្នកចង់ប្ដូរប្រភេទ Page របស់អ្នកលើ Page ចាស់មែនអត់?
ការជ្រើសរើសប្រភេទ Page វាពិតជាមានសារៈសំខាន់ណាស់ដើម្បីធ្វើឱ្យការផ្សព្វផ្សាយរបស់អ្នកបានទៅដល់អតិថិជនគោលដៅបានច្រើនបំផុត ហើយខាងក្រោមនេះជាវិធីកែប្រែប្រភេទ Page របស់អ្នក៖
១. ចុចលើពាក្យថា About នៅផ្នែកខាងឆ្វេងនៃផេក (មើលរូប)
២. បន្ទាប់មកចុចលើពាក្យថា Edit នៅជួរជាមួយពាក្យថា Category (មើលរូប)
៣. រូចហើយចុចអក្សរណាមួយក្នុងប្រអប់ខាងមុខពាក្យថា Category នោះវានឹងលោតចេញឈ្មោះប្រភេទ Page រួចអ្នកអាចជ្រើសរើសប្រភេទណាមួយដែលអ្នកចង់បាន (មើលរូប)
៤. ចុងបញ្ចប់អ្នកគ្រាន់តែចុចលើពាក្យថា Save ជាការស្រេច។
ចំណាំ៖ ទោះបីជាអ្នកចង់ប្ដូរប្រភេទ Page របស់អ្នកប៉ុន្មានដងក៏ដោយក៏គ្មានបញ្ហាដែរ បើអ្នកគិតថា ប្រភេទ Page ដែលអ្នកជ្រើសរើសមិនត្រូវនឹងគោលបំណងរបស់អ្នក។
ឯកសារយោង: www.facebook.com/help